ប្រការដែលត្រូវចៀសវាងឲ្យបានសម្រាប់សុខភាពផ្លូវភេទ

សុភមង្គល ​និងសុខភាពផ្លូវភេទ​កើត​មាន​ឡើង​បាន​ ល្គឹកណា​តែ​ាមាន​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​និង​ចេះវិធី​ក្នុង​ការ​រួមរ័ក្ស​ មេត្រី​ជាមួយ​គ្នា​រវាង​ដៃ​គូ​សេ្នហ៍​។ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​សម័្ពន្ធ​របស់​ស្វាមី​-ភរិយា​សមស្រប​ប្រកប​ទៅ​តាម​ បំណង​ប្រាថ្នា​នោះ​ ភាគី​បុរស​ត្រូវ​តែ​ចៀស​វាង​ឲ្យ​បាន​នូវ​ចលនា​ទាំង​ឡាយ​ដូច​ខាង​ក្រោម​នេះ​ៈ

១-ការភេ្លច​ឱបថើប​បោសអង្អែល​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​

ការនិយាយ ​បែប​យ៉ាង​នេះ​ប្រហែល​ជា​អ្នក​មិន​ជឿ​នោះ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​រូបភាព​ជាក់​ស្តែង​វិញ​នោះ​ ប្រាកដ​ណាស់​ថា​ បុរស​ភេទ​មិន​ចូលចិត្ត​ការ​ថើប​ ការ​ជញ្ជក់​ ឬ​ការ​បបាសអង្អែល​សព្វ​ទី​កន្លែង​នៅ​លើ​រូបកាយ​ដៃ​គូ​របស់​ខ្លូន​នោះ​ឡើយ​ កាល​ណា​ឈាន​ដល់​ដំណាក់​កាល​បើក​ការ​វាយ​លុកល​នៅ​លើ​គ្រែ​ហើយ​នោះ។​ ហេតុដូច​មេ្តច​ក៏​គេ​ធ្វើ​អីចឹង?

បើ ​តាម​ការ​ទូន្មាន​ពី​អ្នក​កាម​សាស្រ្ត​វិញ​នោះ​ បុរស​នោះ​គួរ​ណាស់​តែ​ឱបថើប​បបោសអង្អែលស្រ្តី​ជា​ដៃ​គូ​រួម​គ្រែ​ខ្នើយ​ ជាមួយ​គ្នា​ពេល​ដែល​គេ​កំពុង​តែ​នែបនិត្យ​ជាមួយ​គ្នា​ ដោយសារ​តែ​ការ​ធ្វើយ៉ាង​នេះ​នឹង​នាំ​ឲ្យ​គេ​ទាំង​ពីរ​នាក់​កើត​មាន​សន្ទុះ​ អារម្មណ៍​ស្របគ្នា​និង​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​តែ​ម្តង។

២-ការចាប់អារម្មណ៍​តែ​ទៅ​លើ​ចំណុច​សំខាន់​ដោយ​មិន​បាន​គិត​ដល់​រូប​កាយ​សរីរៈ​ទាំង​មូល​របស់​ដៃ​គូ​ខ្លួន

បុរស ​ភាគ​ច្រើន​ណាស់​ដែល​ចាប់​អារម្មណ៍​ទៅ​លើ​រូបកាយ​របស់​ដៃ​គូ​ស្រ្តីជា​ដៃ​គូ (ភរិយា) ត្រង់​ចំណុច​សំខាន់​ផ្តោត​ចំពោះ​ការ​រួម​ភេទ​សម័្ពន្ធ​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក៏​ដើម្បី​ឲ្យ​គេ​ទាំង​ពីរ​នាក់​ទទួលបាន​លទ្ធផល​ដ៏​ល្អ​តាម​បំណង​ប្រាថ្នា​ នៅ​ក្នុង​រឿង​គ្រែ​ខ្នើយ​នោះ​ មិត្ត​បុរស​ទាំង​ឡាយ​ក៏​គួរ​តែ​ចាប់​អារម្មណ៍​ដល់​ផ្នែក​ផ្សេងៗ​ទៀត​ ដែល​មាន​នៅ​លើ​សរីរាង្គ​កាយ​របស់​នាង​ ពិសេស​គួរ​ណាស់​តែ​មាន​សកម្មភាព​បបោសអង្អែល​រូបកាយ​របស់​ដៃ​គូ​ឲ្យ​បាន​សព្វ ​គ្រប់​កន្លុក​កន្លៀត​ទាំង​អស់​ផង​ដែរ។

៣-ជៀសវាង​កុំ​ឲ្យ​នាង​ថប់​ស្ទះ​ដង្ហើម​ឲ្យ​សោះ

ខណៈមាន ​ការ​នែបនិត្យ​ជាមួយ​គ្នា​ មិត្ត​បុរស​ក៏​មិន​ត្រូវ​ទម្លាក់​ទម្ងន់​នៃ​រូបកាយ​របស់​ខ្លួន​ទាំង​ស្រុង​ ទៅផ្អើប​ពី​លើ​រូបកាយ​របស់​នាង​នោះ​ឡើយ​ ដែល​កា​រធ្វើ​យ៉ាង​នេះ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ដៃ​គូ​របស់​ខ្លួន​ស្ទះដង្ហើម ​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​ណាស់​។ សូម​អ្នក​កុំ​គិត​តែ​ពី​សេចក្តី​សុខ​ស្រណុក​ស្រួល​តែ​ម្នាក់​ឯង​ខ្លាំង​ពេក។ នៅ​ពេល​ណា​អារម្មណ៍​ពុះ​កញ្ច្រោល​ចាប់​ឈាន​ដល់​ការ​ចាប់​ផ្តើម​បើក​វាយ​លុក​ ហើយ​នោះ​ សូម​អ្នក​ប្រាប់​ដំណឹង​នេះ​ដល់​នាង​ផង​ ដើម្បី​ឲ្យ​នាង​បាន​ត្រៀម​លក្ខណៈ​ជាមុន​ រួម​សហការ​គ្នា​ឈាន​ដល់​ការ​សម្រេច​កាម​ព្រម​ៗ​គ្នា​តែ​ម្តង។

៤-ការឈាន​ដល់​គោល​ដៅ​មុន​ ឬ​ក្រោយ​ពេល​ពេក

បុរស ​ត្រូវ​តែ​មាន​ម្ចាស់​ការ​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​ដោយ​ត្រូវ​ចេះ​ប្រើ​ អារម្មណ៍​ទប់​ផ្លូវ​ចិត្ត​ឲ្យ​ជាប់​។ បុរស​ត្រូវ​តែ​មាន​អារម្មណ៍​ថា​ ត្រូវ​ទៅ​ដល់​គោល​ដៅ​ (ពេល​បញ្ចេញ​ទឹក​អសុច​របស់​ខ្លួន) នៅ​ក្នុង​ដំណាក់​កាល​ពណាមួយ​ឲ្យ​បាន​សម​ស្រប​។​ ប្រសិន​បើ​អ្នក​មិនអាច​ទប់​ខ្លួន​រហូត​បណ្តាល​ឲ្យ​ឈាន​ដល់​គោល​ដៅ​លឿន​ពេក​ ឬ​ឆាប់​ពេក​ ប្រាកដ​ជានាំ​ឲ្យ​នាង​ពិបាក​ទ្រាំ​ណាស់​ ព្រោះ​តែ​មិនទាន់​រលត់​ចំណង​់​នៅ​ឡើយ​។ ប៉ន្តែ​ប្រសិន​បើ​បន្ត​វាយ​លុក​រហូត​អស់​ពេល​យូរ​ពេក​នោះ​ក៏​មិន​ល្អ​ដែរ​ ដោយ​សារ​តែ​ធ្វើ​ឲ្យ​នាង​ពិបាក​ទ្រាំ​ហើយ​ទទួល​អារម្មណ៍​ថា​ ក្តៅ​ផ្សា​ឈឺ​អួល​ទៅ​វិញ​ទេ។

មាន ​វិធី​តែ​មួយ​គត់​ ប្រសិន​បើ​ភាគ​ី​បុរស​មិន​អាច​ទប់​អារម្មណ៍​បាន​មូល​ម្ចាស់​ការ​លើ​ខ្លួន​ឯង ​ទេ​នោះ​ បុរស​គួរ​ណាស់​តែ​មាន​វិធី​សាស្រ្ត​ធ្វើ​ការ​ថើប​ថែ​បបោសអង្អែល​ដៃ​គូ​ ស្រ្តី​ (ភរិយា​របស់​ខ្លួន)​ ឲ្យ​បាន​យូរ​បន្តិច​ ជា​ការ​ដាស់​រំញោច​បង្កាត់​ភ្លើង​ស្នេហា​របស់​នាង​ឲ្យ​ពុះ​កញ្ច្រោល​ខ្លាំង​ ជា​ការ​ចាំ​បាច់​មុន​ពេល​បើក​សមរភូមិ​វាយ​ប្រហារ​ ហើយ​ក៏​ដើម្បី ឲ្យ​នាង​បាន​ដល់​គោល​ដៅ​ជា​មុន​សិន​ទើប​បើក​ការ​វាយ​លុក​ជា​ក្រោយ​ក៏​បាន។

៥-មិន​ប្រាប់​ឲ្យ​នាងបាន​​ដឹង​ខ្លួន​ជា​មុន​ថា​ អ្នក​ដល់​គោល​ដៅ​ហើយ​នោះ​ គឺ​ជា​កំហុស​របស់​ភាគី​បុរស

នៅ ​ពេល​រួមភេទ​សម័្ពន្ធ​នោះ​ ប្រសិន​បើ​អ្នក​ហៀប​ដល់​គោល​ដៅ​ទៅ​ហើយ​នោះ​ អ្នក​ក៏​ត្រូវ​តែ​ផ្តល់​ដំណឹង​នេះ​ឲ្យ​នាង​បាន​ដឹង​ផង​ដែរ​ ដើម្បី​ទាំង​ពីរ​នាក់​បាន​ឈាន​ដល់​គោល​ដៅ​ជា​មួយ​គ្នា​ព្រម​ពេល​តែ​មួយ​តែ​ ម្តង។​ ប្រសិន​បើ​មិន​បាន​ធ្វើ​យ៉ាង​ដូច្នេះ​ទេ​ ប្រាកដ​ជាធ្វើ​ឲ្យ​ស្រ្តី​ជា​ដៃ​គូ​របស់​អ្នក​ទទួល​អារម្មណ៍​ថា​ ពិបាក​ទ្រាំ​បំផុត​ទៅវិញ​ទេ។

៦-ការប្រើពេល ​បញ្ចញ​សម្ពាធ​ដោយ​ធ្វើ​ចលនា​ខ្លាំង​ៗ​ប្រៀប​បាន​នឹង​អំពើ​ឃោឃៅ​នោះ​ ជារឿង​មិនល្អ​ទេ​ នៅ​ពេល​ប្រព្រឹត្ត​រឿង​លើ​គ្រែ​ខ្នើយ

ជាមួយនឹង ​ស្រ្តី​ភេទ​ ការ​ប្រើ​អំពើ​បែប​នេះ​ប្រាកដ​ជា​នាំ​ឲ្យ​នាង​ភ័យ​ខ្លាច​រអា​ទៅ​វិញ​ទេ​​ រហូត​ដល់​លែង​មាន​អារម្មណ៍​រួរ័ក្ស​ផង​ទៅ​ទៀត​។ អ្នក​គួរ​ណាស់​តែ​ប្រព្រឹត្តិ​ចលនា​នីមួយៗ​ដោយ​ថ្នមៗ​ជា​មួយ​ដៃ​គូ​របស់​ អ្នក​តាម​បែប​ “Fairplay” ដោយ​ចាប់​ផ្តើម​តាំង​ពី​ដំបូង​រហូត​ដល់​ចប់​ការ​ប្រយុទ្ធ​នោះ។

ប្រសិនបើ ​អ្នក​ប្រើ​កំលាំង​វាយ​លុក​យ៉ាង​ខ្លាំង​ៗ​​ ឬ​មួយ​ក៏​ប្រើ​ថាមពល​ណា​ឲ្យ​ខ្លាំង​លើស​ពី​ការ​ដែល​នាង​ទ្រាំ​ទ្រ​នោះ​ ប្រាកដ​ណាស់​ថ​ា ពេល​ក្រប​ទឹក​ឃ្មុំ​ប្រាកដ​ជា​ត្រូវ​បញ្ចប់​ទៅ​វិញ​យ៉ាង​ជូរចត់​ជា​មិន​ខាន។

៧-ភាព​ស្ងៀមស្ងាត់​ពី​ភាគី​បុរស​ជា​រឿង​គ្មានន័យ​

ប្រាកដ ​ណាស់​ ពេល​ដែល​រួម​រ័ក្ស​ជាមួយ​ដៃ​គូ​នៅ​លើ​គ្រែ​នោះ​ អ្នក​ប្រាកដ​ជា​ចង់​ស្តាប់​នូង​អ្វី​ដែល​នាង​កំពុង​តែ​និយាយ​ដោយ​សភាវៈ​មួយ​ ពេល​ដែល​នាង​កំពុង​តែ​បញ្ចេញ​វា​ចា​បញ្ជាក់​ពី​អារម្មណ៍​របស់​នាង​ពោរពេញ​ទៅ ​ដោយ​សេចក្តី​សុខ​ គួប​ផ្សំ​ជាមួយ​នឹង​សម្លេង​ថ្ងូចថ្ងូរ​ហ៊ឹ​ៗ​ផង​នោះ។

ដូច្នេះ ​ហេតុ​ដូចម្តេច​បាន​ជា​អ្នក​មិន​បញ្ចេញ​វាចា​បញ្ជាក់ពី​អារម្មណ៍​ប្រហាក់​ ប្រហែល​គ្នា​នេះ​របស់​អ្នក​ឲ្យ​នាង​ស្តាប់​វិញ​ផង​ទៅ?។

៨-ជៀស​វាង​ការ​ធ្វើ​ចលនា​ខ្លាំង​ៗ​ ឬ​ញាប់​ពេល​រហូត​ដល់​នាង​ដង្ហក់​ស្ទើរ​ដាច់​ដង្ហើម

ជា ​ការ​ធម្មតា​របស់​មនុស្ស​នោះ​ទេ​ បើ​និយាយ​ពី​រឿង​រួម​គ្រែ​ខ្នើយ។ ពេល​ភាគី​បុរស​ជិត​ឈាន​ដល់​គោល​ដៅ​របស់​ខ្លួន​ហើយ​នោះ​ គេ​តែងតែ​ធ្វើ​សកម្មភាព​កាន់​តែ​ខ្លាំង​ កាន់​តែ​ញាប់​រន្ថើន​ឡើង​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិន​បើ​ការ​ចាប់​ផ្តើម​វាយ​លុក​បាន​ប្រព្រឹត្ត​អំពើ​បែប​យ៉ាង​ នេះ​រហូតដល់​ពេល​បញ្ចប់​សកម្មភាព​នោះ​ ប្រាកដ​ណាស់​ដែរ​ថា​ ការ​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​នាង​កើត​អាការៈ​ឈឺ​ចាប់​យ៉ាង​ ខ្លាំង​ ទាំង​ផ្លូវ​ការយ​នឹង​ផ្លូវ​ចិត្ត​ដែ​ល​អាច​ថែម​រយះរហែក​ទ្វារមាស​ទៀត​ផង​ ក៏សឹង​មាន។ នៅ​មិនទាន់​អស់​នោះ​ទេ​ ដោយសារ​តែ​អាការៈ​បែប​យ៉ាង​នេះ​ក៏​នឹង​នាំ​ឲ្យ​នាង​កាន់​តែ​មានការ​ភ័យ​ ខ្លាច​ពីព្រោះ​ប្រៀប​បាន​ទៅ​នឹង​ការ​ធ្វើ​ទារុណកម្ម​ទៅ​វិញ។

សុភាព ​ស្រ្តី​ភាគ​ច្រើន​ណាស់​ដែល​ចង់​បាន​មនោសញ្ចេតនា​ល្អូកល្អឺក​ ការ​បបោសអង្អែល​ថ្នាក់​ថ្នម​ដោយ​ស្រទន់​ជំនួស​ឲ្យ​ការ​ប្រព្រឹត្ត​ធ្នន់​ដៃ​ នោះ​ ប្រៀប​បាន​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ពោរពេញ​ដោយ​ហិង្សា​ទៅ​វិញ​ទេ៕

ប្រភពៈ កម្ពុជាថ្មី  ដោយៈ ប៊ីស៊ី វិកតូរីយ៉ា

ការគណនាបរិមាណពុំមែនជាគុណភាពនោះទេ

បុរសភាគ ​ច្រើន​ណាស់​ដែល​តែង​តែ​អួត​ថា​ ការ​រួមភេទ​សម័្ពន្ធ​អាច​ប្រព្រឹត្ត​ទៅ​បាន​ជា​ច្រើន​លើក​ក្នុង​មួយ​ថ្ងៃ​ ប្រសិន​បើ​គេ​មាន​សុខភាព​មាំមួន​នោះ។ ដោយ​សារ​តែ​គេ​បាន​គិត​ឃើញ​ពី​សុខភាព​បរិបូណ៌​យ៉ាង​ដូចនេះ​ ទើប​បាន​ជា​ក្រុម​បុរស​មួយ​ចំនួន​ឡើង​លើ​ខ្នង​សេះ​បំបោល​បាន​ជា​ច្រើន​ដង​ ក្នុង​ពេល​មួយ​រាត្រី​រួម​ជា​មួយ​ដៃ​គូ​រួម​ខ្នើយ​របស់​ពួក​គេ​នោះ​ គ៏​ដើម្បី​បំពេញ​ចំណង់​តណ្ហា​ ក៏​ដូចជា​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​ផ្លូវ​ភេទ​របស់​គេ​ចំពោះ​មុខ​ដៃ​គូ​ ដែល​ជា​ស្រ្តី​ភេទ​នោះ។

បើ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ការ​ឡើង​កាន់​បង្ហៀរ​បំបោល​បាន​ជា​ច្រើន​លើក​ច្រើន​ដង​ក្នុង​មួយ​រាត្រី​ នោះ​ ក៏​ពុំ​មែន​ជាគុណភាព​សម្រាប់​ការ​រួមស​ង្វាស់​ជា​មួយ​ស្រ្តី​ដែល​ជា​ដៃ​គូ​ ក្នុង​រឿង​លើ​គ្រែ​នោះដែរ។

ជាមួយ ​នឹង​បុរស​ភេទ​ដែល​នៅ​ក្នុង​យុវវ័យ​នោះ​ សុខភាព​របស់​ពួក​គេ​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​ភាព​ល្អ​ប្រសើរ​ខ្លាំង​ណាស់​ ​អ្វីៗ​ដែល​ជា​រឿង​រួម​ភេទ​សម្ព័ន្ធ​របស់​ពួក​គេ​វិញ​ ក៏​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រឿង​ធម្មតា​ ដោយ​សារ​តែ​ធម្មជាតិ​បាន​អំណោយ​ផល​មក​យ៉ាង​ដូច្នេះ​។

ប៉ុន្តែ ​ប្រសិន​បើ​និយាយ​ពី​បុរស​ភេទ​ដោយ​និយាយ​ជា​រួម​និង​មាន​លក្ខណៈ​ជា​ទូទៅ​វិញ ​ ការ​ប្រព្រឹត្ត​រឿង​សិច​ជាប់​ជា​និច្ច​ដោយ​មិន​បាន​ទុក​ពេល​វេលា​សម្រាប់​ ថែរក្សា​សុខភាព​សោះ​នោះ​ គឺ​បែរ​ជា​ពុំ​មាន​ផល​ប្រយោជន៏​អ្វី​សោះ​ឡើយ​ ពីសេស​ទាំង​នៅ​លើ​សុខភាព​ផ្ទាល់​ខ្លួន​និ​ង​ជិវិត​រស់​នៅ​រួម​គ្នា​ជា​ ស្វាមី-ភរិយា​នោះ។

ជនជាតិ ​អាមេរិក​កាំង​បាន​ធ្វើ​ការ​សន្និដ្ឋាន​ និង​វាយតម្លៃ​ថា​ រយៈពេល​រួមរ័ក្ស​កាន់​តែ​ខ្លី​ ក៏កាន់​តែ​សបញ្ជាក់​ឲ្យ​កាន់​តែ​ឃើញ​ថា​ គុណភាព​រួមភេទ​នោះ​ក៏កាន់តែ​ទាប។ ដោយ​សារ​ហេតុ​ដូច្នេះ​ហើយ​ ទើប​បាន​ជា​នៅ​ពេល​រួម​ភេទ​សម័្ពន្ធ​នោះ​ ក៏​គួរ​ណាស់​តែ​កុំ​ឆាប់​បញ្ចប់​ទៅ​ភ្លាម​ៗ​ឲ្យ​សោះ​ ឬ​ក៏​រហ័ស​ពេក​ ដោយ​ឲ្យ​ចេះ​សន្សំ​សំចៃ​កម្លាំង​ដើម្បី​សម្រាប់​ឡើង​ប្រយុទ្ធ​ម្តង​ទៀត​។​ ដូច្នេះ​រយៈពេល​ស្ថិត​នៅ​លើ​គ្រែ​ខ្នើយ​កាន់​តែ​យូរ​កាល​នោះ​ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​គុណភាព​ផ្លូវភេទ​របស់​បុរស​កាន់​តែ​ប្រសើរ​ឡើង ​យ៉ាង​ជាក់​ស្តែង​។​ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​ថែម​ទៀត​នោះ​នៅ​ត្រង់​ថា​ បុរស​តែង​តែ​ឈាន​ដល់​តម្រត​ និង​បញ្ចប់​ការ​រួម​រ័ក្ស​មុន​នារី​ជា​រៀង​រហូត។

បើ ​និយាយអំ​ពី​ភាព​ជាក់​ស្តែង​ចំពោះ​មុខ​វិញ​នោះ​ ការ​រួម​រ័ក្ស​រវាង​ដៃ​គូ​ភេទ​ផ្ទុយ​គ្នា​ គឺ​ជា​ការ​បំពេញ​ចំណង់​កាម​តណ្ហា​ឲ្យ​គ្នា​តាម​បែប​សភាវៈ​របស់​សត្វ​លោក​តែ​ ប៉ុណ្ណោះ​។ ដូច្នេះ​រយៈពេលរួមរ័ក្ស​កាន់​តែ​ខ្លី​ ឬ​កាន់តែ​ឆាប់​រហ័ស​បញ្ចប់​ទៅ​នោះ​ ធ្វើ​ឲ្យ​អ្វី​ដែល​ជា​សេចក្តី​ត្រូវ​ការ​របស់​សរីរជីវសាស្រ្ត​នៃ​មនុស្ស​នៅ​ ពុំទាន់​ស្កប់ស្កល់​បាន​នោះ​ទេ។ ដូច្នេះ​ហើយ​លើក​លែង​តែ​សុខភាព​របស់​អ្នក​មិន​ល្អ​បរិបូណ៌​តែ​ប៉ុណ្ណោះ​ដែល​ អ្នក​ក៏​មិន​ត្រូវ​បញ្ចប់​ការ​រួមរ័ក្ស​នោះ​ឆាប់​រហ័ស​ពេក​ដែរ។

ការ ​ប្រយុទ្ធ​នៅ​តែ​អូស​បន្លាយ​ដោយ​ប្រើ​ពេល​វេលា​ក៏​កាន់​តែ​យូរ​ទៅ​ពិត​ជា​ ទទួល​បាន​នូវ​គុណភាព​ខ្ពស់​ ដោយ​ដៃ​គូរ​រួម​សង្វាស់​ទាំង​សង​ខាង​ពិត​ជា​បាន​សុខស្រួល​និង​ស្កប់ស្កល់​ទៅ ​តាម​បំណង​ប្រាថ្នា​រៀងៗ​ខ្លួន​។​ លើ​ស​ពី​នេះ​ទៅ​ទៀត​ក្រោយ​ការ​រួម​ភេទ​រួច​ហើយ​នោះ​ ទាំង​អស់​គ្នា​គួរ​ណាស់​តែត្រូវ​បាន​សម្រាក​កាយ​ឲ្យ​បាន​បរិបូរណ៌​ ដើម្បី​ទទួល​បាន​មក​វិញ​នូវ​កម្លាំង​ពលំ​ ក៏​ដូចជា​សុខភាព​នៅ​រក្សា​បាន​លក្ខណៈ​ជាប្រក្រតី​។

ប៉ុន្តែ ​ប្រសិន​បើ​គេ​មិន​ចេះ​ពីយុទ្ធ​សាស្រ្ត​រឿង​គ្រែ​ខ្នើយ​ផង​នោះ​ ហើយ​ក៏​កាន់តែ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជា​ច្រើន​ដង​ជា​ប្រចាំ​ថ្ងៃ​នោះ​ ប្រាកដ​ជា​ជះឥទិ្ធពល​មិន​ល្អ​ទាល់​តែ​សោះ​ ចំពោះ​ជីវភាព​ភេទ​ ក៏​ដូចជា​សុខភាព​ផង​ដែរ​ រហូត​ដល់​មាន​ពាក្យ​ដាស់​តឿន​ថា​ «ប្រយ័ត្នអាយុខ្លី !»។

នៅ ​មិន​ទាន់​អស់​នៅ​ឡើយ​នោះ​ទេ​អំពី​ការ​រួម​ភេទ​សម័្ពន្ធ​ច្រើន​លើក​ពេក​ជា​ រៀងរាល់​ថ្ងៃ​នោះ​ ពិសេស​ឆាប់​បញ្ចប់​សកម្មភាព​រួមរ័ក្ស​យ៉ាង​ខ្លី​ដោយ​ពុំ​មាន​រសជាតិ​តាម​ តណ្ហា​ឲ្យ​បាន​បរិបូណ៌​នោះ​ឡើយ​ ដែល​នាំ​ឲ្យ​ដៃ​គូ​ជា​ស្រ្តី​ភេទ​នោះ​បែរ​ជា​លែង​មាន​អារម្មណ៍​រឿង​គ្រែ​ ខ្នើយ​ រួម​ជា​មួយ​នឹង​អង្គ​ជាតិ​ក៏​មិនមាន​សម្រើប​ទាំង​អស់​គ្នា​ ធ្វើ​ឲ្យ​កើត​ទៅ​ជា​ការ​ធុញ​ទ្រាន់​ទៅ​វិញ។

ដើម្បី ​ឲ្យ​ជីវភាព​រស់​នៅ​រវាង​ប្តី​-ប្រពន្ធ​ ពិសេស​ការ​រួម​រ័ក្ស​មេត្រី​នោះ​កាន់​តែ​ទទួល​បាន​នូវ​គុណភាព​រួម​ជាមួយ​នឹង ​សេចក្តី​សុខសប្បាយ​រួម​ជាមួយ​គ្នា​ សូម​ឲ្យ​ដៃ​គូស្នេហា​ត្រូវ​ស្វែង​យល់​ពី​យុទ្ធ​សាស្រ្ត​ដូច​ដែល​បាន​លើក​យក​ មក​អធិប្បាយ​ខាង​លើ​នេះ។ ចាត់​ទុក​ថា​ពេល​វេលា​ដែល​អូស​បន្លាយ​រឿង​គ្រែ​ខ្នើយ​នោះ​បាន​យ៉ាង​សមស្រប​ គឺ​ជា​កត្តា​ដ៏​ប្រពៃ​ទៅ​ហើយ​ក្នុង​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​តណ្ហា​ឲ្យ​ គ្នា​ទៅ​វិញ​ទៅ​មក​ប្រកប​ដោយ​សុភមង្គល​និង​អាយុ​យឺន​យូរ៕   

ប្រភពៈ កម្ពុជាថី្ម  ដោយៈ ប៊ីស៊ី វិកតិរីយ៉ា  

តើមានសិចបែបណាដើម្បីឲ្យកក់ក្តៅបំផុតនៅលើគ្រែ?

ទាំង ​បុរស​-ស្រ្តី​ជា​ច្រើន​តែង​តែ​សង្ស័យ​ថា​ តើ​ការ​មាន​សិច​នោះ​ គួរ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​បាន​ទៅ​តាម​បំណង​ត្រូវការ​ ឬ​គ្រាន់​តែ​ដោះ​សំលៀកបំពាក់​ចេញ​អស់​ពី​ខ្លួន​ ហើយ​ឡើង​លើ​គ្រែ​បើក​ឆាក​ប្រយុទ្ធ​ប៉ុណ្ណោះ​ក៏​ជា​ការ​គ្រប់គ្រាន់។

ជាការពិត ​វា​មិន​ងាយ​ស្រួល​ដូច​អ្នក​គិត​នោះ​ទេ​ សិច​គឺ​វា​ត្រូវ​ការ​អ្វី​ៗ​​ដែល​ច្រើន​ជាង​នេះ​ទៀត​។ បុរសស្រ្តី​ត្រូវ​ការ​វាដើម្បី​បំពេញ​តាម​ចំណង់​នៃ​ធម្មជាតិ​ និង​បង្កើត​សង្គម​មនុស្ស​រាប់​តំណ​​មិន​អស់​ត​ទៅ​មុខ​ទៀត​។

អ្នក ​វិទ្យាសាស្រ្ត​ផ្លូវ​ភេទ​ធ្លាប់​បាន​អះអាង​ថា​ «សិច​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ស្រស់​បំព្រង​ និង​មាន​សេចក្តី​សង្ឃឹម​»​។​ ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ការ​សាកសួរ​អស់​ជា​ច្រើន​ ទៅ​លើ​ក្រុម​មនុស្ស​ស្ទើរគ្រប់​វ័យ​កន្លង​មក​បាន​រក​ឃើញ​ថា​ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ចំណោម​នេះ​គេ​ត្រូវ​ការ​សិច​ ហើយ​បាន​ឲ្យ​អត្ថន័យ​យ៉ាង​សំខាន់​ទៅ​លើ​ជីវិត​របស់​គេ។

ចំណែក ​អ្នក​សង្គម​វិទូ​ជនជាតិ​អាមេរិក​ម្នាក់​ ក៏​ធ្លាប់​ផ្តល់​អត្ថន័យ​នៃ​ជីវិត​សិច​ដែរ​ថា​ «ធ្វើ​ឲ្យ​មនុស្ស​ខិត​ខំ​ និង​សង្គម​លូតលាស់​ផង​ដែរ»។

សិច​ពុំ​ត្រូវការ​ភាព​គ្រោតគ្រាត​ និង​ភាព​រមាំង​រមោក​ទេ​ គឺ​វា​ត្រូវ​ការ​ភាព​ផ្អែម​ត្រជាក់​ ហើយ​យល់​ចិត្ត​គ្នា​យ៉ាង​ខ្ពស់។

មនុស្ស ​ភាគ​ច្រើន​បាន​បន្ទន់​ឥរិយាបថ​របស់​ខ្លួន​យ៉ាង​ទន់ភ្លន់​ នៅ​ពេល​មាន​សិច​កើត​ឡើង​ ហើយ​ខ្លះ​គេ​ប្រែ​ក្លាយ​ជា​សត្រូវ​ឲ្យ​មក​ជា​មិត្ត​យ៉ាង​ល្អ​ក្នុង​អំឡុង​ ពេល​នេះ​។​ មាន​មនុស្ស​តិច​ណាស់​ដែល​ប្រើ​ហិង្សា​ក្នុង​ពេល​នេះ​ ដើម្បី​កំដរ​ភាព​សប្បាយ​របស់​ខ្លួន​ឯង។

បុរស-ស្រ្តី ​ត្រូ​វការ​ថ្នាក់​ថ្នម​គ្នា​ក្នុង​ពេល​នេះ​ ទើប​អ្វីៗ​អាច​សម្រេច​ទៅ​បាន​នៃ​ជីវិត​សិច​របស់​ខ្លួន​។​ អ្នក​មិន​ត្រូវ​មើល​រំលង​ចំណុច​មួយ​នេះ​ឡើយ​។

ការ ​បបាស​អង្អែល​ វា​ជា​ផ្នែក​មួ​យ​នៃ​ការ​ថ្នាក់ថ្នម​ និង​ជំរុញ​ឲ្យ​មាន​ភាព​ស្រៀវស្រើប​ខ្លាំង​ឡើង​។ ​ដូច​រឿង​និទាន​បុរាណ​ក្នុង​លោក​ធ្លាប់​សរសេរទុក​​ថា​ «ដៃ​ជា​អាទិទេព​ស្នេហ៍​ក្នុង​ពេល​រួម​ដំណេក»។

អ្នក​ត្រូវ​ចងចាំថា​ ខ្វះ​ការ​បរបាស​អង្អែល​នោះ​ គឺ​ខ្វះ​អ្វីៗ​ទាំង​អស់​ក្នុង​ជីវិតសិច។

ការ ​ថើប​មិនមែន​ត្រឹម​តែ​ជា​ការ​យក​ច្រមុះ​ប៉ះថ្ពាល់​ ឬ​បបូរមាត់​ និង​បបូរមាត់​ប៉ះគ្នា​នោះ​ទេ​ ប៉ុនែ្ត​វា​នៅ​ជួយ​បន្ថែម​ភាព​រំជើបរំជួល​អារម្មណ៍​បាន​ទៀត​ផង។

ការ ​ថើប​ជា​ផ្នែក​មួយ​នៃការ​ដុត​អារម្មណ៍​យ៉ាង​ខ្លាំង​ក្លា​។​ បុរស-ស្រ្តី​ខ្លះ​គ្រាន់​តែ​ថើប​គ្នា​ក្នង​ផ្លូវ​មនោសញ្ចេតនា​ពេល​នឹក​រឭក​ គ្នា​ធម្មតា​ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈាន​ទៅ​រក​ការ​រួមភេទ​សិច​បាន។

ការ ​ថើប​ជញ្ជក់​មាត់​ ដើម​ឡើយ​និយម​ចូលចិត្ត​តែ​នៅ​ប្រទេស​អ៊ឺរ៉ុប​ និង​បរទេស​មួយ​ចំនួន​ប៉ុណ្ណោះ​ ប៉ុនែ្ត​បច្ចុប្បន្ន​និយម​ស្ទើរ​តែទូទាំង​ពិភពលោក។ ក្រៅ​ពី​នេះ​ ការ​ថើប​ជញ្ជក់​មាត់​តាម​រាង​កាយ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ពុះ​កញ្រ្ចោល​ ផ្លូវ​អារម្មណ៍​ និង​ដុតដាល​តម្រេត​តណ្ហា​ដល់​កំពូល​ដូចគ្នា។

ការ ​រួម​សិច​ដែល​មាន​លក្ខណៈ​ដដែលៗ​ហើយ​សាមញ្ញ​ធម្មតា​ពេក​ អាច​ធ្វើ​ឲ្យ​គូស្នេហ៍​ឆាប់​រសាបរលាប​ និង​អស់​ន័យ​ចំពោះ​គ្នា។​ គូស្នេហ៍​ខ្លះ​ដែល​មិន​ទាន់​យល់​ច្បាស់​ពី​អត្ថន័យ​នៃ​ការ​រួម​សិច​នោះ បាន ​ធ្វើ​ឲ្យ​ពួក​គេ​បំពេញ​ចំណង់​មួយ​បែប​នេះ​តែ​មួយ​រយៈ​ពេល​ក៏​បោះ​បង់​វា​ទៅ ​វិញ​ ហើយ​ការ​ឆ្អែត​ឆ្អន់​របស់​ខ្លួន​ចុង​ក្រោយ​នាំ​ឲ្យ​មាន​ការ​បាក់​បែក​ក្នុង​ គ្រូសារ។

ការ ​ផ្លាស់​ប្តូរ​ក្បួន​ក្បាច់​ក្នុង​ពេល​រួម​សិច​ វា​ជា​យុទ្ធ​វិធី​មួយ​ អាច​រក្សា​ចំណង​ស្នេហ៍​ជាប់​គង់​បាន​យូរ​។​ បុរស-ស្រ្តី​តែង​តែ​ចេះ​នូវ​វិជ្ជាគុន​នេះ​ ដើម្បី​ថែរក្សា​ស្ថិរភាព​គ្រួសារ​។​ ទោះ​បី​វា​ជា​ផ្នែក​តូច​មួយ​ក្នុង​ជីវិត​គ្រួសារ​ ប៉ុនែ្ត​វា​មាន​សារៈសំខាន់​ សម្រាប់​ការ​កំណត់​នៃ​ធម្មជាតិ​មួយ​នេះ​ឡើង៕

 ប្រភពៈ ទស្សនាវដ្តីប្រជាប្រិយ  

តើភាពតានតឹងរបស់ខ្ញុនឹងជះឥទិ្ធពលទារកក្នុងផៃ្ទទេ? តើខ្ញុំអាចស្ងប់អារម្មណ៍វិញយ៉ាងដូចមេ្ដច?

ដោយៈ Launren Picker

សំណួរៈ ខ្ញុំ​មាន​ផៃ្ទ​ពោះ​ ៦​សបា្ដហ៍​ ក្នុង​រយៈ​ពីរបី​ថ្ងៃ​កន្លង​មក​នេះ​ ខ្ញុំ​មាន​អារម្មណ៍​តានតឹង​ និង​មាន​ភាព​រជើបរំជួល​ក្នុងចិត្ត​យ៉ាង​ខ្លាំង​។ ​ខ្ញុំ​ខិតខំ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្ញុំ​ស្ងប់​ទៅវិញ​ តែ​វា​ហាក់​បី​ដូចជា​គ្មាន​ទទួល​នូវ​លទ្ធផល​អី្វ​ឡើយ​។​ តើ​បញ្ហា​នេះ​នឹង​ជះឥទិ្ធពល​ដល់​ទារក​ក្នុង​ផៃ្ទ​របស់​ខ្ញុំ​ដែរ​ ឬទេ​?​ តើ​ខ្ញុំ​គូរ​ធ្វើ​យ៉ាង​ម៉េ្តចទៅ?​

ចម្លើយៈ យើង​សូម​ផ្ដល់​យោបល់​ថា​ អ្នក​គួរ​ប្រាប់​គព្ភបរិហាពេទ្យ​ ឬ​ពេទ្យ​ឆ្មប​ អំពី​អារម្មណ៍​របស់​អ្នក​ដែល​បាន​កើត​ឡើង​យ៉ាង​ម៉េច​។​​ ដូច្នេះ​ គ្រូ​ពេទ្យ​អាច​ជួយ​បំបាត់​នូវ​ភាព​ដែល​អាច​កើត​មាន​ឡើង​នោះ​បាន​ ដែល​ជំងឺ​នេះ​វា​កំពុង​តែ​បង្ករ​ឲ្យ​មាន​ភាព​តានតឹង​ និង​ភាព​រំជើបរំជួល​របស់​អ្នក​។​

ប្រសិន​បើ​ អ្នក​មិន​មាន​ជំងឺ​អី្វ​ទេ​ វា​ប្រហែល​ជា​អាច​ប្រាប់​​ឲ្យ​ដឹង​ថា​ អារម្មណ៍​ដែល​ធើ្វ​ឲ្យ​តាន​តឹង​ និង​រំជើប​រំជួល​នោះ​ គឺ​ជា​រឿង​ធម្មតា​ ចំពោះ​ការ​មាន​​ផៃ្ទ​ពោះ​ដំបូង​ ​ហើយ​អារម្មណ៍​ទាំង​នោះ​នឹង​អាច​ធូរ​ស្បើយ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពីរបី​សបា្ដហ៍​ខាង​មុខ​។​ ថែម​ពីនេះ​ទៀត​ ដោយ​ការ​​ឡើង​ចុះ​នៃ​អ័រម៉ូន​ ដែល​អ្នក​កំពុង​មាន​។​ ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ អ្នក​កុំ​និយាយ​ថា​ អ្នក​មាន​គម្រោង​ចង់​មាន​គភ៌ ​ស្រ្ដី​មាន​គភ៌​ដំបូង​ច្រើន​មាន​អារម្មណ៍​តាន​តឹង​ ​ ហើយ​ស្រ្ដី​ភាគ​ច្រើន​គិត​ថា​ ការ​មាន​កូន​នឹង​ធើ្វ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខរបរ​ និង​កាតព្វកិច្ច​ផ្េសងៗ​។​ នៅ​ពេល​មាន​ផៃ្ទ​ពោះ​មាន​ដំណើរ​ល្អ​ ហើយ​អ្នក​ប្រាប់​មិត្តភ័ក្រ្ត​​ និង​គ្រូសារ​របស់​អ្នក​ អ្នក​ប្រហែល​ជា​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​។​

ប្រសិន​បើ​​ អ្នក​មាន​អារម្មណ៍​រំជើបរំជួល​ និង​ព្រួយ​បារម្មណ៍​អំពី​ទិដ្ឋភាព​ច្បាស់​លាស់​នៃ​ការ​មាន​គត៌​ ឬ​ការ​មាន​កំណើត​ទារក​នោះ​ អ្នក​នឹង​ត្រូវ​បាន​ធានា​អះអាង​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​គាំទ្រ​នៅ​ក្នុង​តំបន់​របស់​លោក​អ្នក​។​ មួយវិញ​ទៀត​ អ្នក​កុំ​ភេ្លច​ថា​ គភ៌បរិហា​ពេទ្យ​ ឬ​ពេទ្យ​ឆ្មប​ គឺ​ជា​មនុស្ស​យ៉ាង​សំខាន់​សម្រាប់​ធើ្វការ​ពិគ្រោះយោបល់​ពី​បញ្ហា​ទាំង​នោះ​។​ ប្រសិន​បើ​ អ្នក​ត្រូវការ​ជំនួយ​នោះ​ អ្នក​ក៏​គួរ​តែ​ធើ្វ​ការ​ណាត់​ជួប​ជា​មុន​ជាមួយ​គ្រូ​ពេទ្យ​ព្យាបាល​រោគ​ដើម្បី​ឲ្យ​ដឹង​ថា ត្រូវការ​ជំនួយ​ពិគ្រោះ​យោបល់​ដែរ​ ឬ​ទេ។​

នៅ​ចន្លោះ​ពេល​នោះ​ អ្នក​មិន​ត្រូវ​ព្រួយ​បារម្មណ៍​ថា​ ភាព​តានតឹង​ និង​ភាព​រំជួល​ចិត្ត​ ដែល​អ្នក​មាន​នោះ​ នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ទារក​ក្នុង​ផៃ្ទ​របស់​អ្នក​ឡើយ​។​ ទារក​ក្នុង​ផៃ្ទ​របស់​អ្នក​គឺ​សុខភាព​​ល្អ​​ ​មាន​ការ​ការពារ​ និង​ការ​ថែរក្សា​បាន​យ៉ាង​ល្អ​ ទោះបី​អ្នក​មាន​អារម្មណ៍​ខឹង​ និង​រំកាំ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ៕​

ការផ្លាស់ប្តូរសុខភាពផែ្នកផ្លូវចិត្ត និងបញ្ហាដេកមិនលក់

By Healthwise 

មានមនុស្សខ្លះ​ដែល​ដេក​មិន​លក់​នេះ​ដោយ​សារ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ហើយ​វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​វាយតម្លៃ​ពី​សុខភាព​ផ្លូវ​ចិត្ត​របស់​លោក​អ្នក​នោះ។ ការព្យាបាល​សុខភាព​នៅ​ផ្ទះ​ជា​រឿងមួយ​ដែល​គេ​ត្រូវការ​ចំពោះ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​បណ្តាល​ឲ្យ​ដេក​មិន​លក់​។​

ប្រសិន​បើ​ លោក​អ្នក​ធ្វើការ​កត់សំគាល់​ពីការ​ផ្លាស់​ប្តូរ​នៃ​អារម្មណ៍​របស់​អ្នក​ដែល​មាន​រយៈ​ពេល​ជាង​ពីរ​សបា្តហ៍​ សូម​លោក​អ្នក​ធ្វើការ​ទាក់ទង​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ ដោយ​ធ្វើការ​ពិគ្រោះ​យោបល់​ បន្ត​ធ្វើការ​ព្យាបាល​នៅ​ឯ​ផ្ទះ​ និង​ការ​ទទួល​នូវវិជ្ជបញ្ហា​ខ្លះ​ពី​គ្រូពេទ្យ​ ហើយ​េលាក​អ្នក​នឹង​ទទួល​នូវ​ភាព​ល្អប្រសើរ​ឡើង​វិញ​ពីបញ្ហា​នៃ​ការ​ដេក​មិន​លក់​នេះ​។

បញ្ហា​នែការ​ដេក​មិនលក់​អាច​បណ្តាល​ឲ្យ​កើត​នូវ​ជំងឺ​ស្រ្តែស​ (Stress) វាក៏​អាច​បណ្តាល​ឲ្យ​កើត​រោគ​សញ្ញារួម​ផង​ដែរ​នែ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ដូចជា​​​ ទុក្ខព្រួយ​ ភាពរសាប់រសល់​ ជាដើម​។ល។

ប្រសិន​បើ​ បញ្ហា​ការ​ដេក​មិន​លក់​របស់​អ្នក​ទាក់ទង​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​សុខភាព​ផ្លូវចិត្ត​ ហើយ​លោក​អ្នក​មាន​អារម្មណ៏​ថា​ចង់​ធ្វើអត្តឃាត​នោះ​ សូម​លោក​អ្នក​ទាក់​ទងនឹង​ និង​ធ្វើការ​ពិគ្រោះយោបល់ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់៕ 

« Older entries

Follow

Get every new post delivered to your Inbox.