តើមានសិចបែបណាដើម្បីឲ្យកក់ក្តៅបំផុតនៅលើគ្រែ?

ទាំង ​បុរស​-ស្រ្តី​ជា​ច្រើន​តែង​តែ​សង្ស័យ​ថា​ តើ​ការ​មាន​សិច​នោះ​ គួរ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​បាន​ទៅ​តាម​បំណង​ត្រូវការ​ ឬ​គ្រាន់​តែ​ដោះ​សំលៀកបំពាក់​ចេញ​អស់​ពី​ខ្លួន​ ហើយ​ឡើង​លើ​គ្រែ​បើក​ឆាក​ប្រយុទ្ធ​ប៉ុណ្ណោះ​ក៏​ជា​ការ​គ្រប់គ្រាន់។

ជាការពិត ​វា​មិន​ងាយ​ស្រួល​ដូច​អ្នក​គិត​នោះ​ទេ​ សិច​គឺ​វា​ត្រូវ​ការ​អ្វី​ៗ​​ដែល​ច្រើន​ជាង​នេះ​ទៀត​។ បុរសស្រ្តី​ត្រូវ​ការ​វាដើម្បី​បំពេញ​តាម​ចំណង់​នៃ​ធម្មជាតិ​ និង​បង្កើត​សង្គម​មនុស្ស​រាប់​តំណ​​មិន​អស់​ត​ទៅ​មុខ​ទៀត​។

អ្នក ​វិទ្យាសាស្រ្ត​ផ្លូវ​ភេទ​ធ្លាប់​បាន​អះអាង​ថា​ «សិច​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ស្រស់​បំព្រង​ និង​មាន​សេចក្តី​សង្ឃឹម​»​។​ ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ការ​សាកសួរ​អស់​ជា​ច្រើន​ ទៅ​លើ​ក្រុម​មនុស្ស​ស្ទើរគ្រប់​វ័យ​កន្លង​មក​បាន​រក​ឃើញ​ថា​ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ចំណោម​នេះ​គេ​ត្រូវ​ការ​សិច​ ហើយ​បាន​ឲ្យ​អត្ថន័យ​យ៉ាង​សំខាន់​ទៅ​លើ​ជីវិត​របស់​គេ។

ចំណែក ​អ្នក​សង្គម​វិទូ​ជនជាតិ​អាមេរិក​ម្នាក់​ ក៏​ធ្លាប់​ផ្តល់​អត្ថន័យ​នៃ​ជីវិត​សិច​ដែរ​ថា​ «ធ្វើ​ឲ្យ​មនុស្ស​ខិត​ខំ​ និង​សង្គម​លូតលាស់​ផង​ដែរ»។

សិច​ពុំ​ត្រូវការ​ភាព​គ្រោតគ្រាត​ និង​ភាព​រមាំង​រមោក​ទេ​ គឺ​វា​ត្រូវ​ការ​ភាព​ផ្អែម​ត្រជាក់​ ហើយ​យល់​ចិត្ត​គ្នា​យ៉ាង​ខ្ពស់។

មនុស្ស ​ភាគ​ច្រើន​បាន​បន្ទន់​ឥរិយាបថ​របស់​ខ្លួន​យ៉ាង​ទន់ភ្លន់​ នៅ​ពេល​មាន​សិច​កើត​ឡើង​ ហើយ​ខ្លះ​គេ​ប្រែ​ក្លាយ​ជា​សត្រូវ​ឲ្យ​មក​ជា​មិត្ត​យ៉ាង​ល្អ​ក្នុង​អំឡុង​ ពេល​នេះ​។​ មាន​មនុស្ស​តិច​ណាស់​ដែល​ប្រើ​ហិង្សា​ក្នុង​ពេល​នេះ​ ដើម្បី​កំដរ​ភាព​សប្បាយ​របស់​ខ្លួន​ឯង។

បុរស-ស្រ្តី ​ត្រូ​វការ​ថ្នាក់​ថ្នម​គ្នា​ក្នុង​ពេល​នេះ​ ទើប​អ្វីៗ​អាច​សម្រេច​ទៅ​បាន​នៃ​ជីវិត​សិច​របស់​ខ្លួន​។​ អ្នក​មិន​ត្រូវ​មើល​រំលង​ចំណុច​មួយ​នេះ​ឡើយ​។

ការ ​បបាស​អង្អែល​ វា​ជា​ផ្នែក​មួ​យ​នៃ​ការ​ថ្នាក់ថ្នម​ និង​ជំរុញ​ឲ្យ​មាន​ភាព​ស្រៀវស្រើប​ខ្លាំង​ឡើង​។ ​ដូច​រឿង​និទាន​បុរាណ​ក្នុង​លោក​ធ្លាប់​សរសេរទុក​​ថា​ «ដៃ​ជា​អាទិទេព​ស្នេហ៍​ក្នុង​ពេល​រួម​ដំណេក»។

អ្នក​ត្រូវ​ចងចាំថា​ ខ្វះ​ការ​បរបាស​អង្អែល​នោះ​ គឺ​ខ្វះ​អ្វីៗ​ទាំង​អស់​ក្នុង​ជីវិតសិច។

ការ ​ថើប​មិនមែន​ត្រឹម​តែ​ជា​ការ​យក​ច្រមុះ​ប៉ះថ្ពាល់​ ឬ​បបូរមាត់​ និង​បបូរមាត់​ប៉ះគ្នា​នោះ​ទេ​ ប៉ុនែ្ត​វា​នៅ​ជួយ​បន្ថែម​ភាព​រំជើបរំជួល​អារម្មណ៍​បាន​ទៀត​ផង។

ការ ​ថើប​ជា​ផ្នែក​មួយ​នៃការ​ដុត​អារម្មណ៍​យ៉ាង​ខ្លាំង​ក្លា​។​ បុរស-ស្រ្តី​ខ្លះ​គ្រាន់​តែ​ថើប​គ្នា​ក្នង​ផ្លូវ​មនោសញ្ចេតនា​ពេល​នឹក​រឭក​ គ្នា​ធម្មតា​ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈាន​ទៅ​រក​ការ​រួមភេទ​សិច​បាន។

ការ ​ថើប​ជញ្ជក់​មាត់​ ដើម​ឡើយ​និយម​ចូលចិត្ត​តែ​នៅ​ប្រទេស​អ៊ឺរ៉ុប​ និង​បរទេស​មួយ​ចំនួន​ប៉ុណ្ណោះ​ ប៉ុនែ្ត​បច្ចុប្បន្ន​និយម​ស្ទើរ​តែទូទាំង​ពិភពលោក។ ក្រៅ​ពី​នេះ​ ការ​ថើប​ជញ្ជក់​មាត់​តាម​រាង​កាយ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ពុះ​កញ្រ្ចោល​ ផ្លូវ​អារម្មណ៍​ និង​ដុតដាល​តម្រេត​តណ្ហា​ដល់​កំពូល​ដូចគ្នា។

ការ ​រួម​សិច​ដែល​មាន​លក្ខណៈ​ដដែលៗ​ហើយ​សាមញ្ញ​ធម្មតា​ពេក​ អាច​ធ្វើ​ឲ្យ​គូស្នេហ៍​ឆាប់​រសាបរលាប​ និង​អស់​ន័យ​ចំពោះ​គ្នា។​ គូស្នេហ៍​ខ្លះ​ដែល​មិន​ទាន់​យល់​ច្បាស់​ពី​អត្ថន័យ​នៃ​ការ​រួម​សិច​នោះ បាន ​ធ្វើ​ឲ្យ​ពួក​គេ​បំពេញ​ចំណង់​មួយ​បែប​នេះ​តែ​មួយ​រយៈ​ពេល​ក៏​បោះ​បង់​វា​ទៅ ​វិញ​ ហើយ​ការ​ឆ្អែត​ឆ្អន់​របស់​ខ្លួន​ចុង​ក្រោយ​នាំ​ឲ្យ​មាន​ការ​បាក់​បែក​ក្នុង​ គ្រូសារ។

ការ ​ផ្លាស់​ប្តូរ​ក្បួន​ក្បាច់​ក្នុង​ពេល​រួម​សិច​ វា​ជា​យុទ្ធ​វិធី​មួយ​ អាច​រក្សា​ចំណង​ស្នេហ៍​ជាប់​គង់​បាន​យូរ​។​ បុរស-ស្រ្តី​តែង​តែ​ចេះ​នូវ​វិជ្ជាគុន​នេះ​ ដើម្បី​ថែរក្សា​ស្ថិរភាព​គ្រួសារ​។​ ទោះ​បី​វា​ជា​ផ្នែក​តូច​មួយ​ក្នុង​ជីវិត​គ្រួសារ​ ប៉ុនែ្ត​វា​មាន​សារៈសំខាន់​ សម្រាប់​ការ​កំណត់​នៃ​ធម្មជាតិ​មួយ​នេះ​ឡើង៕

 ប្រភពៈ ទស្សនាវដ្តីប្រជាប្រិយ  

តើភាពតានតឹងរបស់ខ្ញុនឹងជះឥទិ្ធពលទារកក្នុងផៃ្ទទេ? តើខ្ញុំអាចស្ងប់អារម្មណ៍វិញយ៉ាងដូចមេ្ដច?

ដោយៈ Launren Picker

សំណួរៈ ខ្ញុំ​មាន​ផៃ្ទ​ពោះ​ ៦​សបា្ដហ៍​ ក្នុង​រយៈ​ពីរបី​ថ្ងៃ​កន្លង​មក​នេះ​ ខ្ញុំ​មាន​អារម្មណ៍​តានតឹង​ និង​មាន​ភាព​រជើបរំជួល​ក្នុងចិត្ត​យ៉ាង​ខ្លាំង​។ ​ខ្ញុំ​ខិតខំ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្ញុំ​ស្ងប់​ទៅវិញ​ តែ​វា​ហាក់​បី​ដូចជា​គ្មាន​ទទួល​នូវ​លទ្ធផល​អី្វ​ឡើយ​។​ តើ​បញ្ហា​នេះ​នឹង​ជះឥទិ្ធពល​ដល់​ទារក​ក្នុង​ផៃ្ទ​របស់​ខ្ញុំ​ដែរ​ ឬទេ​?​ តើ​ខ្ញុំ​គូរ​ធ្វើ​យ៉ាង​ម៉េ្តចទៅ?​

ចម្លើយៈ យើង​សូម​ផ្ដល់​យោបល់​ថា​ អ្នក​គួរ​ប្រាប់​គព្ភបរិហាពេទ្យ​ ឬ​ពេទ្យ​ឆ្មប​ អំពី​អារម្មណ៍​របស់​អ្នក​ដែល​បាន​កើត​ឡើង​យ៉ាង​ម៉េច​។​​ ដូច្នេះ​ គ្រូ​ពេទ្យ​អាច​ជួយ​បំបាត់​នូវ​ភាព​ដែល​អាច​កើត​មាន​ឡើង​នោះ​បាន​ ដែល​ជំងឺ​នេះ​វា​កំពុង​តែ​បង្ករ​ឲ្យ​មាន​ភាព​តានតឹង​ និង​ភាព​រំជើបរំជួល​របស់​អ្នក​។​

ប្រសិន​បើ​ អ្នក​មិន​មាន​ជំងឺ​អី្វ​ទេ​ វា​ប្រហែល​ជា​អាច​ប្រាប់​​ឲ្យ​ដឹង​ថា​ អារម្មណ៍​ដែល​ធើ្វ​ឲ្យ​តាន​តឹង​ និង​រំជើប​រំជួល​នោះ​ គឺ​ជា​រឿង​ធម្មតា​ ចំពោះ​ការ​មាន​​ផៃ្ទ​ពោះ​ដំបូង​ ​ហើយ​អារម្មណ៍​ទាំង​នោះ​នឹង​អាច​ធូរ​ស្បើយ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពីរបី​សបា្ដហ៍​ខាង​មុខ​។​ ថែម​ពីនេះ​ទៀត​ ដោយ​ការ​​ឡើង​ចុះ​នៃ​អ័រម៉ូន​ ដែល​អ្នក​កំពុង​មាន​។​ ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ អ្នក​កុំ​និយាយ​ថា​ អ្នក​មាន​គម្រោង​ចង់​មាន​គភ៌ ​ស្រ្ដី​មាន​គភ៌​ដំបូង​ច្រើន​មាន​អារម្មណ៍​តាន​តឹង​ ​ ហើយ​ស្រ្ដី​ភាគ​ច្រើន​គិត​ថា​ ការ​មាន​កូន​នឹង​ធើ្វ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខរបរ​ និង​កាតព្វកិច្ច​ផ្េសងៗ​។​ នៅ​ពេល​មាន​ផៃ្ទ​ពោះ​មាន​ដំណើរ​ល្អ​ ហើយ​អ្នក​ប្រាប់​មិត្តភ័ក្រ្ត​​ និង​គ្រូសារ​របស់​អ្នក​ អ្នក​ប្រហែល​ជា​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​។​

ប្រសិន​បើ​​ អ្នក​មាន​អារម្មណ៍​រំជើបរំជួល​ និង​ព្រួយ​បារម្មណ៍​អំពី​ទិដ្ឋភាព​ច្បាស់​លាស់​នៃ​ការ​មាន​គត៌​ ឬ​ការ​មាន​កំណើត​ទារក​នោះ​ អ្នក​នឹង​ត្រូវ​បាន​ធានា​អះអាង​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​គាំទ្រ​នៅ​ក្នុង​តំបន់​របស់​លោក​អ្នក​។​ មួយវិញ​ទៀត​ អ្នក​កុំ​ភេ្លច​ថា​ គភ៌បរិហា​ពេទ្យ​ ឬ​ពេទ្យ​ឆ្មប​ គឺ​ជា​មនុស្ស​យ៉ាង​សំខាន់​សម្រាប់​ធើ្វការ​ពិគ្រោះយោបល់​ពី​បញ្ហា​ទាំង​នោះ​។​ ប្រសិន​បើ​ អ្នក​ត្រូវការ​ជំនួយ​នោះ​ អ្នក​ក៏​គួរ​តែ​ធើ្វ​ការ​ណាត់​ជួប​ជា​មុន​ជាមួយ​គ្រូ​ពេទ្យ​ព្យាបាល​រោគ​ដើម្បី​ឲ្យ​ដឹង​ថា ត្រូវការ​ជំនួយ​ពិគ្រោះ​យោបល់​ដែរ​ ឬ​ទេ។​

នៅ​ចន្លោះ​ពេល​នោះ​ អ្នក​មិន​ត្រូវ​ព្រួយ​បារម្មណ៍​ថា​ ភាព​តានតឹង​ និង​ភាព​រំជួល​ចិត្ត​ ដែល​អ្នក​មាន​នោះ​ នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ទារក​ក្នុង​ផៃ្ទ​របស់​អ្នក​ឡើយ​។​ ទារក​ក្នុង​ផៃ្ទ​របស់​អ្នក​គឺ​សុខភាព​​ល្អ​​ ​មាន​ការ​ការពារ​ និង​ការ​ថែរក្សា​បាន​យ៉ាង​ល្អ​ ទោះបី​អ្នក​មាន​អារម្មណ៍​ខឹង​ និង​រំកាំ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ៕​

ការផ្លាស់ប្តូរសុខភាពផែ្នកផ្លូវចិត្ត និងបញ្ហាដេកមិនលក់

By Healthwise 

មានមនុស្សខ្លះ​ដែល​ដេក​មិន​លក់​នេះ​ដោយ​សារ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ហើយ​វា​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​វាយតម្លៃ​ពី​សុខភាព​ផ្លូវ​ចិត្ត​របស់​លោក​អ្នក​នោះ។ ការព្យាបាល​សុខភាព​នៅ​ផ្ទះ​ជា​រឿងមួយ​ដែល​គេ​ត្រូវការ​ចំពោះ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​បណ្តាល​ឲ្យ​ដេក​មិន​លក់​។​

ប្រសិន​បើ​ លោក​អ្នក​ធ្វើការ​កត់សំគាល់​ពីការ​ផ្លាស់​ប្តូរ​នៃ​អារម្មណ៍​របស់​អ្នក​ដែល​មាន​រយៈ​ពេល​ជាង​ពីរ​សបា្តហ៍​ សូម​លោក​អ្នក​ធ្វើការ​ទាក់ទង​ជាមួយ​អ្នក​ជំនាញ​ផ្នែក​សុខភាព​ ដោយ​ធ្វើការ​ពិគ្រោះ​យោបល់​ បន្ត​ធ្វើការ​ព្យាបាល​នៅ​ឯ​ផ្ទះ​ និង​ការ​ទទួល​នូវវិជ្ជបញ្ហា​ខ្លះ​ពី​គ្រូពេទ្យ​ ហើយ​េលាក​អ្នក​នឹង​ទទួល​នូវ​ភាព​ល្អប្រសើរ​ឡើង​វិញ​ពីបញ្ហា​នៃ​ការ​ដេក​មិន​លក់​នេះ​។

បញ្ហា​នែការ​ដេក​មិនលក់​អាច​បណ្តាល​ឲ្យ​កើត​នូវ​ជំងឺ​ស្រ្តែស​ (Stress) វាក៏​អាច​បណ្តាល​ឲ្យ​កើត​រោគ​សញ្ញារួម​ផង​ដែរ​នែ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ដូចជា​​​ ទុក្ខព្រួយ​ ភាពរសាប់រសល់​ ជាដើម​។ល។

ប្រសិន​បើ​ បញ្ហា​ការ​ដេក​មិន​លក់​របស់​អ្នក​ទាក់ទង​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​សុខភាព​ផ្លូវចិត្ត​ ហើយ​លោក​អ្នក​មាន​អារម្មណ៏​ថា​ចង់​ធ្វើអត្តឃាត​នោះ​ សូម​លោក​អ្នក​ទាក់​ទងនឹង​ និង​ធ្វើការ​ពិគ្រោះយោបល់ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់៕ 

តើពេលណាទើបបុរសនឹកឃើញរឿងសិច?

មានសិចរហូតដល់​ទៅ​ ៣៧​ដង​ ក្នុង​ ១​សបា្តហ៍​។ នេះ​ជា​ការ​គិត​ និង​បំណង​ប្រថ្នា​ដែល​សិ្ថត​នៅ​ក្នុង​អារម្មណ៍​របស់​វ័យ​កេ្មង​។​ នៅ​ពេល​នោះ​ដែរ​ អារម្ម​ណ៍​សិច​របស់​ស្ត្រី​វ័យ​កេ្មង​ ទោះជា​ចំណង​សិ្ថត​នៅ​ដល់​កំពូល​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​ត្រឹម​តែ​ ៩ដង​ក្នុង​ ១សបា្តហ៍​ប៉ុណ្ណោះ។​

លាក Pamela Regan សាស្រ្តាចារ្យ​ផែ្នក​ចិត្តសាស្រ្ត​នៃ​សកលវិទ្យាល័យ​កាលី​ហ្វ័រនីញ៉េ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា​​ បុរស និង​ស្រ្តី​ស្ទើរ​តែ​គ្រប់​រូប​សុទ្ធ​តែ​គិត​ទៅ​ដល់​រឿង​រួម​សិច​នោះ​ដូចគ្នា​ ហើយ​រឿង​ដូច​នេះ​ក៏​ចេះ​តែ​កើត​មាន​ជា​ប្រចាំ​ថៃ្ង​ដែរ។

សិ្ថត​នៅ​ក្នុង​ការ​សិក្សាស្រាវជ្រាវ​របស់​ខ្លួន​នោះ​ លោក​ស្រី​សាស្រ្តាចារ្យ​ព្រម​ទាំង​សហសេវិក​របស់​គាត់​ បាន​ធ្វើការ​សំភាសន៏​ជាមួយ​នឹង​មនុស្ស​ ៦៧៦នាក់​ ទាំង​ប្រុសទាំង​ស្រ្តី​ ដែល​មាន​អាយុ​មធ្យម​ ២៥​ឆ្នាំ​ អំពី កម្រិត​រួ​ម​ទាំង​ចំណង​់​រួម​ភេទ​ដែល​កើត​មាន​នៅក្នុង​ការ​គិត​ដោយ​ខួរក្បាល​របស់​ពួក​គេ។​ ​ សរុបជារួម​មក​ មាន​មនុស្ស​ដល់​ទៅ​ ៩៧,៣ភាគរយ​ នៃ​ចំនួន​ខាង​លើ​ សុទ្ធ​តែ​មាន​អារម្មណ៍​សិច​ដូចគ្នា​ មិន​ថា​បុរស​ ឬ​ស្រ្តី​នោះ​ទេ​។​

សិ្ថត​នៅ​ក្នុង​អត្រា​បែប​នេះ​ បុរស​គ្រាន់​តែ​មាន​កំរិត​លើស​ស្រ្តី​តែ​បនិ្តច​ប៉ុណ្ណោះ​ មាន​បុរស​ ៩៨,៨​ភាគរយ​ និង​ស្រ្តី​ ៩៥,៩ភាគរយ​។

ក៏​ដូចជា​ការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​ពេល​មុន​នោះ​ផង​ដែរ​ ដែល​ក្រុម​សិក្សាស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ បុរស​ភេទ​ពិត​ជា​គិត​ដល់​រឿង​សិច​ច្រើន​ជាង​ស្រ្តី​មែន​ ឬ​ក៏​អាច​និយាយ​បាន​ថា​ មាន​ចំនួន​ស្មើ​និង​ ៤ដង​ ប្រៀប​ធៀប​ទៅនឹង​ស្រ្តី​ភេទ។​ កុំថា​ឡើយ​តែ​ការ​គិត​ សូម្បី​តែ​សកម្មភាព​សិច​របស់​បុរស​ ក៏កាន់​តែ​មាន​ច្រើន​លើស​ស្រ្តី​ផង​ដែរ។​

ការ​ខុស​បែ្លក​គ្នា​យ៉ាង​នេះ​ ក៏​ប្រហែល​ជា​មាន​ការ​ជះឥទិ្ធពល​ដោយ​សារ​សង្គម​រហូត​ដល់​កើត​មាន​ជា​សកម្មភាព​រួម​ភេទ​សម័្ពន្ធ​របស់​បុរស​​ និង​ស្រ្តី​នោះ។​ ជាមួយ​គ្នា​ផង​ដែរ​ ក៏​ពិត​ជា​ដោយ​សារ​តែ​មាន​ភាព​ខុស​គ្នា​ផែ្នក​សរីរជីវ​សាស្រ្ត​រវាង​បុរស​ នឹង​ស្រ្តី​ផង​ដែរ”។​ នេះ​ជា​ការ​បញ្ជាក់​ប្រាប់​ពី ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​នោះ។​

ថី្វត្បិត​តែ​យ៉ាង​ដូច្នេះ​ក្តី​ លទ្ធផល​បែប​យ៉ាង​នេះ​ក៏​មិន​មែន​ជា​រឿង​មួយ​ដែល​គេ​ធ្វើការ​សិន្និដ្ឋាន​ដោយ​វិជ្ជមាន​ថា​បុរស​ភេទ​ពេល​ណា​ក៏​ទាមទារ​រួម​សិច​ឥត​ឈប់ឈរ​ថែម​ហើយ​ថែម​ទៀត​ ឬ​ក៏​ស្រ្តី​ភេទ​វិញ​បែរ​ជា​ខ្វះ​ខាត​ភាព​ងប់​ងុល​នឹង​ការ​រួម​រ័ក​នោះ​ក៏​ទេ​ដែរ​។​​ នេះ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​បនែ្ថម​ដោយ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​នោះ៕​

ប្រភពៈ កម្ពុជាថី្ម ដោយៈ បុត្រ​-កំសត់​

តើការចម្រេចកាមដោយខ្លួនឯងអាចបណ្តាលឲ្យកើតបញ្ហា​សសៃប្រសាទ និងធ្វើឲ្យអសមត្ថភាពសិចដែរឬទេ

គេតែងតែ​លើក​ឡើង​អំពី​ជំងឺ​ទាំង​ឡាយ​ប៉ះពាល់​ផ្លូវចិត្ត​ និង​ចិត្តសាស្រ្ត​ សិច​អាច​និយាយ​បាន​ថា​រហូត​ដល់​ធ្វើ​ឲ្យ​បាត់​បង់​សមត្ថភាព​ផ្លូវភេទ​ថែម​ទៀត​ផង។​ ប៉ុនែ្ត​ប្រភេទ​ជំងឺ​ទាំងឡាយ​នេះ​មិន​បាន​កើត​មាន​ឡើង​ដោយាសារ​តែ​ហេតុផល​នៃ​ការ​សមេ្រច​កាម​ដោយ​ខ្លួន​ឯង​បណ្តាល​ឡើង​នោះ​ទេ។

ករណី​មូលហេតុ​ធ្លាក់​ចុះ​ខ្សោយ​ផ្នែក​សរសៃ​ប្រសាទ​ (Surmenage) គឺ​ជា​សភាព​ប្រែប្រួល​ផ្នែក​ផ្លូវ​ចិត្ត​ អាស្រ័យ​ដោយា​សា​រ​មាន​ការ​ព្រួយ​បារម្ភ​ ការ​បាត់បង់​តុល្យភាព​ផ្នែក​អារម្មណ៍​ ស្មារតី​ ការ​ភ័យ​ខ្លាច​ដោយ​ពុំមាន​មួលហេតុ​ រួម​ទាំង​ករណី​អត់ងងុយ​ជាប់​ជា​ប្រចាំ​តែ​ប៉ុណ្ណោះ។​

អសមត្ថភាពនៃ​ប្រដាប់​ភេទ​ (លិង្គមិនងើប)​ នោះ​ កើត​មាន​ដោយសារ​កត្តា​ផ្លូវចិត្ត​ខុស​ពី​ធម្មតា​ ពិសេសស​តែង​តែ​កើត​មាន​ចំពោះ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះដូង​ជា​ដើម។

ជនណា​ដែល​ខ្វះ​ចំណេះ​ដឹង​អំពី​ផ្នែក​កាម​សាស្រ្ត​ ឬ​ការ​រួម​ភេទ​សម័្ពន្ធ​ រួម​ទាំង​ពុំ​មាន​ជំនឿ​ទុក​ចិត្ត​ចំ​ពោះ​ខ្លួន​ឯង​កនុង​ករណី​មាន​ការ​រួម​រក័​នោះ​ទៀត​សោត​ ក៏ងាយ​ប្រឈម​មុខ​ទៅ​នឹង​ភាព​បាត់បង់​សមត្ថភាព​ក្នុងការ​រួម​រ័ក​នោះ​ណាស់​។​

មនុស្ស​យើង​កើត​មក​ហើយ​ធំ​ពេញវ័យ​ឡើង​រហួត​ដល់​មាន​អាយុ​១៣-១៤​ឆ្នាំ​ ដឹង​កី្ត​ ចាប់​ផ្តើម​កើតមាន​សេ្នហា​ មាន​ទំនាក់ទំនង​ភេទ​ ព្រម​ទាំង​កសាង​អនាគត​បងើ្កត​កូន​ចៅ​….ទាំង​នោះ​ហើយដែល​​ហៅ​ថា​​ ការ​មាន​ទំនាក់​ទំនង​ផ្នែក​ជីវសាស្រ្ត​ (Relation Biologique)

ជារៀងរាល់​ពេល​ដែល​មាន​ទំនាក់​ទំនង​ផែ្នក​សិច​ បញ្ហាអ័រម៉ូន​ភេទ​តែង​តែ​បញេ្ចញ​មក​យ៉ាង​ច្រើន​។​ ដោយសារ​តែ​អ័រ​ម៉ូន​ភេទ​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​រូបកាយ​របស់​មនុស្ស​កើត​មាន​សំរើប​ស្រើបស្រាល​ពោរពេញ​ទៅ​ដោយ​ចំណង់​រួម​ភេទ​និង​ទទួល​បាន​ភាព​ងាយស្រណុក​សុខស្រួល​ដល់​ទី​បញ្ចប់។​

ដោយ​សារ​តែ​មាន​ការ​រួម​ភេទ​សម័្ពន្ធ​នោះ​ហើយ​ ទើប​បាន​ធ្វើ​ឲ្យ​ស្រ្តី​ភាគ​ច្រើន​រួច​ចាក់​ផុត​ពី​ការ​កើត​ជំងឺ​ផេ្សងៗ​ទាក់​ទង​ទៅ​នឹង​រោគ​ស្រ្តី​នោះ​។​ ពិសេស​ទៅ​ទៀត​ អាច​ជួយ​ចម្លង​ផុង​មិន​ឲ្យ​កើត​មាន​ជំងឺ​មហារីក​នោះ។​

ដោយសារ​តែ​មាន​លក្ខខណ្ឌ​ណា​មួយ​នោះ​ហើយ​ ដែល​ភាគព​ឡូហ្ស៊ិក​ (Logique) ផែ្នក​ជីវសាស្រ្ត​ខាង​លើ​នេះ​នាំ​ឲ្យ​មិន​សមេ្រច​កាម​ដោយ​ខ្លួន​ឯង​ អាច​មាន​ករណី​ប៉ះពាល់​ដល់​ផែ្នក​ណា​មួយ​រនៃ​រូប​រាង​កាយ​ចៀស​មិន​ផុត​នោះ​ទេ។​

នៅ​បស្ចឹម​ប្រទេស​ មាន​ស្រ្តី​ជា​ច្រើន​ដែល​ពុំមាន​គូសេ្នហ៍​តែងតែ​ជ្រើសរើស​យក​មធ្យោបាយ​សមេ្រច​កាម​ដោយ​ខ្លួន​ឯង​នេះ​ក៏​​ដើម្បី​ជួយ​បន្ធូរអារម្មណ៍​ពុះ​កញ្រ្ចោល​ដោយ​សារ​សិច​រួម​ទាំង​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​នោះ​ទៀត​ផង​ដែរ។​

ករណី​សម្រេច​កាម​ដោយ​ខ្លួន​ឯង​ តើ​អាច​បណ្តាល​ឲ្យ​ឆ្លង​មេរោគ​ និង​ឥទិ្ធពល​ដល់​ជីវិត​រស់​នៅ​ក្នុង​គ្រួសារ​ដែរ​ឬទេ?​

ការ​ចម្លង​មេរោគ​តែង​តែ​កើត​មាន​ចំពោះ​ស្រ្តី​ភេទ​ច្រើន​ជាង​បុរស​។​ ប៉ុនែ្ត​ ប្រសិន​បើ​បុរស​ភេទ​សមេ្រច​កាម​ដោយ​ប្រើ​ដៃ​ខ្លាំង​ពេក​នោះ​ ក៏​អាច​បណ្តាល​ឲ្យ​របួស​ដល់​ប្រដាប់​ភេទ​របស់​ខ្លួន​ទៅវិញ។​

ប្រសិន​បើ​គេ​មាន​ចំណង​អាពាហ៍ពិពាហ៍​ហើ​យ​នោះ​ ការកាត​់​បន្ថយ​ការ​សមេ្រច​កាម​ដោយ​ផ្ទាល់​ដោយ​ខ្លួន​ឯង​ គឺ​ជា​ការ​ដ៏​ចាំបាច់​សម្រាប់​ការពារ​សុភមង្គល​ក្នុង​គ្រួសារ។​​ ជាក់​សែ្តង​គឺៈ

  • សូម​កុំ​ស្លៀក​ខោត្រនាប់​រឹត​ខ្លាំង​ពេក​ នៅ​ពេល​ទទួល​ទាន​ដំណេក​ពេល​យប់។
  • កុំទស្សនាខែ្ស​ភាព​យន្ត​អាសអាភាស​ ឬ​សៀវភៅ​រឿង​សិច​ដែល​នាំ​ឲ្យ​មាន​អារម្មណ៍​ភេទ។​ ចូរ​ងាក​ទៅរក​ការ​ហាត់​ប្រាណ​ និង​លេង​កីឡា​ ឬ​មួយ​ក៏​មានការ​សម្រាក​សំរាន្ត​ដើម្បី​លុប​បំបាត់​ចោល​អារម្មណ៍​ផេ្តសផ្តាស​ដោយសារ​សិច៕​

ប្រភពៈ កម្ពុជាថី្ម ដោយៈ បុត្រ-កំសត់

« Older entries