March 31, 2006 at 10:18 am (បញ្ហាសុខភាព)
By Healthwise
មានមនុស្សខ្លះដែលដេកមិនលក់នេះដោយសារមានបញ្ហាសុខភាពផ្លូវចិត្ត ហើយវាជាការសំខាន់ណាស់ក្នុងការវាយតម្លៃពីសុខភាពផ្លូវចិត្តរបស់លោកអ្នកនោះ។ ការព្យាបាលសុខភាពនៅផ្ទះជារឿងមួយដែលគេត្រូវការចំពោះបញ្ហាសុខភាពផ្លូវចិត្តដែលបណ្តាលឲ្យដេកមិនលក់។
ប្រសិនបើ លោកអ្នកធ្វើការកត់សំគាល់ពីការផ្លាស់ប្តូរនៃអារម្មណ៍របស់អ្នកដែលមានរយៈពេលជាងពីរសបា្តហ៍ សូមលោកអ្នកធ្វើការទាក់ទងជាមួយអ្នកជំនាញផ្នែកសុខភាព ដោយធ្វើការពិគ្រោះយោបល់ បន្តធ្វើការព្យាបាលនៅឯផ្ទះ និងការទទួលនូវវិជ្ជបញ្ហាខ្លះពីគ្រូពេទ្យ ហើយេលាកអ្នកនឹងទទួលនូវភាពល្អប្រសើរឡើងវិញពីបញ្ហានៃការដេកមិនលក់នេះ។
បញ្ហានែការដេកមិនលក់អាចបណ្តាលឲ្យកើតនូវជំងឺស្រ្តែស (Stress) វាក៏អាចបណ្តាលឲ្យកើតរោគសញ្ញារួមផងដែរនែបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ទុក្ខព្រួយ ភាពរសាប់រសល់ ជាដើម។ល។
ប្រសិនបើ បញ្ហាការដេកមិនលក់របស់អ្នកទាក់ទងទៅនឹងការផ្លាស់ប្តូរសុខភាពផ្លូវចិត្ត ហើយលោកអ្នកមានអារម្មណ៏ថាចង់ធ្វើអត្តឃាតនោះ សូមលោកអ្នកទាក់ទងនឹង និងធ្វើការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាបន្ទាន់៕
Leave a Comment
March 28, 2006 at 2:54 pm (បញ្ហាសុខភាព)
ក្រុមអ្នកស្រាវជ្រាវមួយរបស់ប្រទេសស៊ុយអ៊ែត បានប្រកាសពីលទ្ធផលការរកឃើញរបស់ពួកគេថា ការរួមភេទសម័្ពន្ធដោយប្រើអូរ៉ាល់សិច ឬប្រើដោយមាត់នោះអាចមានភាពផ្សងព្រេងជាមួយការកើតរោគមហារីក។
ឆ្លងតាមការពិសោធន៍ជាមួយអ្នកជំងឺកើតរោគមហារីកមាត់ ដោយក្រុមអ្នកស្រាវជ្រាវប្រចាំនៅមហាវិទ្យាល័យម៉ាល់ឡូ បានបង្ហាញថា ក្នុងចំណោមនេះ កើតឡើងដោយសារមានប្រវត្តិចូលចិត្តរូមភេទប្រើប្រាស់អ៉ូរាល់សិច។ សាស្រ្តចារ្យមួយរូបប្រចាំនៅមហាវិទ្យាល័យនេះបានឲ្យដឹងថា ពេលរួមភេទដោយប្រើអ៉ូរ៉ាល់សិច នាំឲ្យឆ្លងមេរោគម៉្យាងឈ្មោះ HPV ចេញពីក្នុងមាត់ទៅអវៈយវៈភេទ ឬមាត់ស្បូនស្រី្ត។ មានស្រី្តជាច្រើនមកហើយ បានចម្លងមេរោគនេះ ហើយកើតរោគមហារីកទាំងមាត់ស្បូន និងស្បូន។
សាស្រ្តចារ្យរូបនេះបានអះអាងថា បើសិនអាចធ្វើទៅបាន គេគួរតែចៀសវាងការរួមភេទសម្ព័ន្ធមួយបែបនេះ ឬអាចជ្រើសរើសប្រើប្រភេទផ្សេងទៀតក៏បាន។
តាមលទ្ធផលស្រាវជ្រាវកន្លងមកគេបានរកឃើញថា អ្នកជំងឺ ៣២០នាក់ ដែលកើតរោគមហារីកមាត់ ឬអវៈយវៈភេទ ក្នុងចំណោមនេះមាន៣៦% បានឆ្លងពីរោគ HPV ដែលឆ្លងតាមរយៈការរួមភេទប្រើអូរ៉ាល់សិចនេះ។
កាលពីមុនមកនេះ ក្រុមអ្នកស្រាវជ្រាវធ្លាប់បានប្រកាសមកហើយថា ការកើតរោគមហារីកអាចកើតមកពីការជក់បារី និងការទទួលទានស្រា ហើយភាគរយច្រើនកើតឡើងទៅលើមនុស្សវ័យចំណាស់ប៉ុណ្ណោះ ប៉ុន្តែការស្រាវជ្រាវថ្មីនេះបង្ហាញថា បណ្តាយុវវ័យដែលកើតរោគមហារីកមាត់ច្រើន ហើយពុំបានជ្រាបមូលហេតុ គឹដោយសារតែបានទទួលមេរោគ HPV ពីការរួមភេទប្រើដោយមាត់នេះទៅវិញទេ៕
ប្រភពៈ រស្មីកម្ពុជា
Leave a Comment
March 28, 2006 at 11:23 am (បញ្ហាសុខភាព)
អ្នកជំងឺទឹកនោមផ្អែមងាយប្រឈមមុខនឹងកើតជំងឺមហារីកពោះវៀនតូចលើសពីមនុស្សទាំងឡាយដែលមានសុខភាពធម្មតានោះ។ ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការទូន្មានដល់អ្នកជំងឺទឹកនោមផ្អែមទាំងឡាយ ត្រូវតែធ្វើការតាមដានត្រួតពិនិត្យជំងឺរបស់ខ្លួនឲ្យបានត្រឹមត្រូវទាន់ពេលវេលាកំណត់របស់គ្រូពេទ្យ ដើម្បីមានលទ្ធភាពរកឲ្យឃើញទាន់ពេលវេលានៃសភាពជំងឺផ្សេងៗទៀត។
េលាកបណិ្ឌតសាស្រ្តាចារ្យ Donald Garrow នៃមហាវិទ្យាល័យ South Carolina បានឲ្យដឹងយ៉ាងដូច្នេះថា “បានជាជំងឺទឹកនោមផ្អែមបន្ថែមករណីប្រឈមមុខនឹងជំងឺមហារីកពោះវៀនតូចនោះ ក៏ដោយសារតែសារធាតុអ៊ីនសូលីន វាបានសិ្ថតនៅក្នុងពោះវៀនតូចនោះផងដែរ។ ប្រសិនបើបរិមាណអ៊ីនសូលីនកាន់តែខ្ពស់ឡើងហើយនោះ វានឹងចាប់ផ្តើមវាយលុកដល់សរសៃឈាមល្អិតៗនៅក្នុងពោះវៀនរហូតដល់មានការប្រែប្រួលឲ្យកើតទៅជាជំងឺមហារីកបាន។ តាមការសិក្សាស្រាវជ្រាវលើកោសិកាផ្សំពិសោធន៍ឲ្យបានដឹងថា បរិមានស្ករដែលមានកាន់តែខ្ពស់នៅក្នុងឈាមក៏ជាកត្តាមួយដែលធ្វើឲ្យមានការវិវត្តន៍ទៅរកបញ្ហាមហារីកពោះវៀនតូចនោះផងដែរ។
ដើម្បីឲ្យមានភស្តុតាងយ៉ាងច្បាស់អំពីរាល់ទំនាក់ទំនងទាំងឡាយរវាងជំងឺទឹកនោមផ្អែមនឹងមហារីកមហារីកពោះវៀនតូចនោះ ក្រុមអ្នកសិក្សាស្រាវជ្រាវបានធ្វើការស្រាវជ្រាវលើមនុស្សដល់ទៅជាង ២០០ ០០០នាក់ ដែលក្នុងចំនួននោះមាន ៦%កើតជំងឺទឹកនោមផ្អែម។ ក្រោយពេលបានដឹងអំពីអាយុ ជាតិ សាសន៍ ភេទប្រុស ឬស្រីរបស់ពួកគេ រួមជាមួយនឹងករណីដែលមនុស្សម្នាក់មានដូចជាកើតរោគធាត់ ជក់បារី ផឹកគ្រឿងស្រវឹង…គេបានឃើញថា អ្នកជំងឺទឹកនោមផ្អែមងាយប្រឈមមុខនឹងករណីកើតមហារីកពោះវៀនតូចលើសពីមនុស្សដែលមានសុខភាពធម្មតាដល់ទៅ ៤០%។ នៅមានកត្តាផ្សេងៗទៀតដែលអាចនាំឲ្យកើតទៅជាមហារីកពោះវៀនតូចនោះផងដែរ ចំពោះមនុស្សដែលមានអាយុលើសពី ៥០ឆ្នាំទៅ គឺជនជាតិស្បែកស និងអ្នកជក់បារី។
ក្រុមសិក្សាស្រាវជ្រាវរបស់លោក Garrow ក៏កំពុងតែបន្តសិក្សាស្រាវជ្រាវជាបន្តទៀតដែលនាំឲ្យវិវត្តន៍កើតជំងឺមហារីកពោះវៀនចំពោះអ្នកជំងឺទឹកនោមផ្អែមនោះ ព្រមទាំងកំពុងពិនិត្យមើលថា តើការត្រួតពិនិត្យ Glycemie អាចជួយកាត់បន្ថយករណីប្រឈមមុខនឹងមហារីកនេះបានដែរ ឬទេ?៕
ប្រភពៈ កម្ពុជាថី្ម ដោយៈ B.C Victoria
Leave a Comment