April 1, 2006 at 8:13 am (សុខភាពបុរស)
បុរសភាគ ច្រើនណាស់ដែលតែងតែអួតថា ការរួមភេទសម័្ពន្ធអាចប្រព្រឹត្តទៅបានជាច្រើនលើកក្នុងមួយថ្ងៃ ប្រសិនបើគេមានសុខភាពមាំមួននោះ។ ដោយសារតែគេបានគិតឃើញពីសុខភាពបរិបូណ៌យ៉ាងដូចនេះ ទើបបានជាក្រុមបុរសមួយចំនួនឡើងលើខ្នងសេះបំបោលបានជាច្រើនដង ក្នុងពេលមួយរាត្រីរួមជាមួយដៃគូរួមខ្នើយរបស់ពួកគេនោះ គ៏ដើម្បីបំពេញចំណង់តណ្ហា ក៏ដូចជាបង្ហាញឲ្យឃើញពីសមត្ថភាពផ្លូវភេទរបស់គេចំពោះមុខដៃគូ ដែលជាស្រ្តីភេទនោះ។
បើ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការឡើងកាន់បង្ហៀរបំបោលបានជាច្រើនលើកច្រើនដងក្នុងមួយរាត្រី នោះ ក៏ពុំមែនជាគុណភាពសម្រាប់ការរួមសង្វាស់ជាមួយស្រ្តីដែលជាដៃគូ ក្នុងរឿងលើគ្រែនោះដែរ។
ជាមួយ នឹងបុរសភេទដែលនៅក្នុងយុវវ័យនោះ សុខភាពរបស់ពួកគេត្រូវបានចាត់ទុកថា មានភាពល្អប្រសើរខ្លាំងណាស់ អ្វីៗដែលជារឿងរួមភេទសម្ព័ន្ធរបស់ពួកគេវិញ ក៏ត្រូវបានចាត់ទុកថាជារឿងធម្មតា ដោយសារតែធម្មជាតិបានអំណោយផលមកយ៉ាងដូច្នេះ។
ប៉ុន្តែ ប្រសិនបើនិយាយពីបុរសភេទដោយនិយាយជារួមនិងមានលក្ខណៈជាទូទៅវិញ ការប្រព្រឹត្តរឿងសិចជាប់ជានិច្ចដោយមិនបានទុកពេលវេលាសម្រាប់ ថែរក្សាសុខភាពសោះនោះ គឺបែរជាពុំមានផលប្រយោជន៏អ្វីសោះឡើយ ពីសេសទាំងនៅលើសុខភាពផ្ទាល់ខ្លួននិងជិវិតរស់នៅរួមគ្នាជា ស្វាមី-ភរិយានោះ។
ជនជាតិ អាមេរិកកាំងបានធ្វើការសន្និដ្ឋាន និងវាយតម្លៃថា រយៈពេលរួមរ័ក្សកាន់តែខ្លី ក៏កាន់តែសបញ្ជាក់ឲ្យកាន់តែឃើញថា គុណភាពរួមភេទនោះក៏កាន់តែទាប។ ដោយសារហេតុដូច្នេះហើយ ទើបបានជានៅពេលរួមភេទសម័្ពន្ធនោះ ក៏គួរណាស់តែកុំឆាប់បញ្ចប់ទៅភ្លាមៗឲ្យសោះ ឬក៏រហ័សពេក ដោយឲ្យចេះសន្សំសំចៃកម្លាំងដើម្បីសម្រាប់ឡើងប្រយុទ្ធម្តងទៀត។ ដូច្នេះរយៈពេលស្ថិតនៅលើគ្រែខ្នើយកាន់តែយូរកាលនោះ គឺជាការបង្ហាញឲ្យឃើញពីគុណភាពផ្លូវភេទរបស់បុរសកាន់តែប្រសើរឡើង យ៉ាងជាក់ស្តែង។ អ្វីដែលជាការកត់សម្គាល់ថែមទៀតនោះនៅត្រង់ថា បុរសតែងតែឈានដល់តម្រត និងបញ្ចប់ការរួមរ័ក្សមុននារីជារៀងរហូត។
បើ និយាយអំពីភាពជាក់ស្តែងចំពោះមុខវិញនោះ ការរួមរ័ក្សរវាងដៃគូភេទផ្ទុយគ្នា គឺជាការបំពេញចំណង់កាមតណ្ហាឲ្យគ្នាតាមបែបសភាវៈរបស់សត្វលោកតែ ប៉ុណ្ណោះ។ ដូច្នេះរយៈពេលរួមរ័ក្សកាន់តែខ្លី ឬកាន់តែឆាប់រហ័សបញ្ចប់ទៅនោះ ធ្វើឲ្យអ្វីដែលជាសេចក្តីត្រូវការរបស់សរីរជីវសាស្រ្តនៃមនុស្សនៅ ពុំទាន់ស្កប់ស្កល់បាននោះទេ។ ដូច្នេះហើយលើកលែងតែសុខភាពរបស់អ្នកមិនល្អបរិបូណ៌តែប៉ុណ្ណោះដែល អ្នកក៏មិនត្រូវបញ្ចប់ការរួមរ័ក្សនោះឆាប់រហ័សពេកដែរ។
ការ ប្រយុទ្ធនៅតែអូសបន្លាយដោយប្រើពេលវេលាក៏កាន់តែយូរទៅពិតជា ទទួលបាននូវគុណភាពខ្ពស់ ដោយដៃគូររួមសង្វាស់ទាំងសងខាងពិតជាបានសុខស្រួលនិងស្កប់ស្កល់ទៅ តាមបំណងប្រាថ្នារៀងៗខ្លួន។ លើសពីនេះទៅទៀតក្រោយការរួមភេទរួចហើយនោះ ទាំងអស់គ្នាគួរណាស់តែត្រូវបានសម្រាកកាយឲ្យបានបរិបូរណ៌ ដើម្បីទទួលបានមកវិញនូវកម្លាំងពលំ ក៏ដូចជាសុខភាពនៅរក្សាបានលក្ខណៈជាប្រក្រតី។
ប៉ុន្តែ ប្រសិនបើគេមិនចេះពីយុទ្ធសាស្រ្តរឿងគ្រែខ្នើយផងនោះ ហើយក៏កាន់តែមានទំនាក់ទំនងផ្លូវភេទជាច្រើនដងជាប្រចាំថ្ងៃនោះ ប្រាកដជាជះឥទិ្ធពលមិនល្អទាល់តែសោះ ចំពោះជីវភាពភេទ ក៏ដូចជាសុខភាពផងដែរ រហូតដល់មានពាក្យដាស់តឿនថា «ប្រយ័ត្នអាយុខ្លី !»។
នៅ មិនទាន់អស់នៅឡើយនោះទេអំពីការរួមភេទសម័្ពន្ធច្រើនលើកពេកជា រៀងរាល់ថ្ងៃនោះ ពិសេសឆាប់បញ្ចប់សកម្មភាពរួមរ័ក្សយ៉ាងខ្លីដោយពុំមានរសជាតិតាម តណ្ហាឲ្យបានបរិបូណ៌នោះឡើយ ដែលនាំឲ្យដៃគូជាស្រ្តីភេទនោះបែរជាលែងមានអារម្មណ៍រឿងគ្រែ ខ្នើយ រួមជាមួយនឹងអង្គជាតិក៏មិនមានសម្រើបទាំងអស់គ្នា ធ្វើឲ្យកើតទៅជាការធុញទ្រាន់ទៅវិញ។
ដើម្បី ឲ្យជីវភាពរស់នៅរវាងប្តី-ប្រពន្ធ ពិសេសការរួមរ័ក្សមេត្រីនោះកាន់តែទទួលបាននូវគុណភាពរួមជាមួយនឹង សេចក្តីសុខសប្បាយរួមជាមួយគ្នា សូមឲ្យដៃគូស្នេហាត្រូវស្វែងយល់ពីយុទ្ធសាស្រ្តដូចដែលបានលើកយក មកអធិប្បាយខាងលើនេះ។ ចាត់ទុកថាពេលវេលាដែលអូសបន្លាយរឿងគ្រែខ្នើយនោះបានយ៉ាងសមស្រប គឺជាកត្តាដ៏ប្រពៃទៅហើយក្នុងការបំពេញសេចក្តីត្រូវការតណ្ហាឲ្យ គ្នាទៅវិញទៅមកប្រកបដោយសុភមង្គលនិងអាយុយឺនយូរ៕
ប្រភពៈ កម្ពុជាថី្ម ដោយៈ ប៊ីស៊ី វិកតិរីយ៉ា
Leave a Comment
March 31, 2006 at 10:12 am (សុខភាពបុរស)
មានសិចរហូតដល់ទៅ ៣៧ដង ក្នុង ១សបា្តហ៍។ នេះជាការគិត និងបំណងប្រថ្នាដែលសិ្ថតនៅក្នុងអារម្មណ៍របស់វ័យកេ្មង។ នៅពេលនោះដែរ អារម្មណ៍សិចរបស់ស្ត្រីវ័យកេ្មង ទោះជាចំណងសិ្ថតនៅដល់កំពូលយ៉ាងណាក៏ដោយ ក៏មានត្រឹមតែ ៩ដងក្នុង ១សបា្តហ៍ប៉ុណ្ណោះ។
លាក Pamela Regan សាស្រ្តាចារ្យផែ្នកចិត្តសាស្រ្តនៃសកលវិទ្យាល័យកាលីហ្វ័រនីញ៉េសហរដ្ឋអាមេរិកបានឲ្យដឹងថា បុរស និងស្រ្តីស្ទើរតែគ្រប់រូបសុទ្ធតែគិតទៅដល់រឿងរួមសិចនោះដូចគ្នា ហើយរឿងដូចនេះក៏ចេះតែកើតមានជាប្រចាំថៃ្ងដែរ។
សិ្ថតនៅក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួននោះ លោកស្រីសាស្រ្តាចារ្យព្រមទាំងសហសេវិករបស់គាត់ បានធ្វើការសំភាសន៏ជាមួយនឹងមនុស្ស ៦៧៦នាក់ ទាំងប្រុសទាំងស្រ្តី ដែលមានអាយុមធ្យម ២៥ឆ្នាំ អំពី កម្រិតរួមទាំងចំណង់រួមភេទដែលកើតមាននៅក្នុងការគិតដោយខួរក្បាលរបស់ពួកគេ។ សរុបជារួមមក មានមនុស្សដល់ទៅ ៩៧,៣ភាគរយ នៃចំនួនខាងលើ សុទ្ធតែមានអារម្មណ៍សិចដូចគ្នា មិនថាបុរស ឬស្រ្តីនោះទេ។
សិ្ថតនៅក្នុងអត្រាបែបនេះ បុរសគ្រាន់តែមានកំរិតលើសស្រ្តីតែបនិ្តចប៉ុណ្ណោះ មានបុរស ៩៨,៨ភាគរយ និងស្រ្តី ៩៥,៩ភាគរយ។
ក៏ដូចជាការសិក្សាស្រាវជ្រាវកាលពីពេលមុននោះផងដែរ ដែលក្រុមសិក្សាស្រាវជ្រាវបានរកឃើញថា បុរសភេទពិតជាគិតដល់រឿងសិចច្រើនជាងស្រ្តីមែន ឬក៏អាចនិយាយបានថា មានចំនួនស្មើនិង ៤ដង ប្រៀបធៀបទៅនឹងស្រ្តីភេទ។ កុំថាឡើយតែការគិត សូម្បីតែសកម្មភាពសិចរបស់បុរស ក៏កាន់តែមានច្រើនលើសស្រ្តីផងដែរ។
“ការខុសបែ្លកគ្នាយ៉ាងនេះ ក៏ប្រហែលជាមានការជះឥទិ្ធពលដោយសារសង្គមរហូតដល់កើតមានជាសកម្មភាពរួមភេទសម័្ពន្ធរបស់បុរស និងស្រ្តីនោះ។ ជាមួយគ្នាផងដែរ ក៏ពិតជាដោយសារតែមានភាពខុសគ្នាផែ្នកសរីរជីវសាស្រ្តរវាងបុរស នឹងស្រ្តីផងដែរ”។ នេះជាការបញ្ជាក់ប្រាប់ពី ក្រុមអ្នកសិក្សាស្រាវជ្រាវនោះ។
ថី្វត្បិតតែយ៉ាងដូច្នេះក្តី លទ្ធផលបែបយ៉ាងនេះក៏មិនមែនជារឿងមួយដែលគេធ្វើការសិន្និដ្ឋានដោយវិជ្ជមានថាបុរសភេទពេលណាក៏ទាមទាររួមសិចឥតឈប់ឈរថែមហើយថែមទៀត ឬក៏ស្រ្តីភេទវិញបែរជាខ្វះខាតភាពងប់ងុលនឹងការរួមរ័កនោះក៏ទេដែរ។ នេះជាការបញ្ជាក់យ៉ាងច្បាស់បនែ្ថមដោយក្រុមអ្នកសិក្សាស្រាវជ្រាវនោះ៕
ប្រភពៈ កម្ពុជាថី្ម ដោយៈ បុត្រ-កំសត់
Leave a Comment
March 31, 2006 at 10:02 am (សុខភាពបុរស)
គេតែងតែលើកឡើងអំពីជំងឺទាំងឡាយប៉ះពាល់ផ្លូវចិត្ត និងចិត្តសាស្រ្ត សិចអាចនិយាយបានថារហូតដល់ធ្វើឲ្យបាត់បង់សមត្ថភាពផ្លូវភេទថែមទៀតផង។ ប៉ុនែ្តប្រភេទជំងឺទាំងឡាយនេះមិនបានកើតមានឡើងដោយាសារតែហេតុផលនៃការសមេ្រចកាមដោយខ្លួនឯងបណ្តាលឡើងនោះទេ។
ករណីមូលហេតុធ្លាក់ចុះខ្សោយផ្នែកសរសៃប្រសាទ (Surmenage) គឺជាសភាពប្រែប្រួលផ្នែកផ្លូវចិត្ត អាស្រ័យដោយាសារមានការព្រួយបារម្ភ ការបាត់បង់តុល្យភាពផ្នែកអារម្មណ៍ ស្មារតី ការភ័យខ្លាចដោយពុំមានមួលហេតុ រួមទាំងករណីអត់ងងុយជាប់ជាប្រចាំតែប៉ុណ្ណោះ។
អសមត្ថភាពនៃប្រដាប់ភេទ (លិង្គមិនងើប) នោះ កើតមានដោយសារកត្តាផ្លូវចិត្តខុសពីធម្មតា ពិសេសសតែងតែកើតមានចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូងជាដើម។
ជនណាដែលខ្វះចំណេះដឹងអំពីផ្នែកកាមសាស្រ្ត ឬការរួមភេទសម័្ពន្ធ រួមទាំងពុំមានជំនឿទុកចិត្តចំពោះខ្លួនឯងកនុងករណីមានការរួមរក័នោះទៀតសោត ក៏ងាយប្រឈមមុខទៅនឹងភាពបាត់បង់សមត្ថភាពក្នុងការរួមរ័កនោះណាស់។
មនុស្សយើងកើតមកហើយធំពេញវ័យឡើងរហួតដល់មានអាយុ១៣-១៤ឆ្នាំ ដឹងកី្ត ចាប់ផ្តើមកើតមានសេ្នហា មានទំនាក់ទំនងភេទ ព្រមទាំងកសាងអនាគតបងើ្កតកូនចៅ….ទាំងនោះហើយដែលហៅថា ការមានទំនាក់ទំនងផ្នែកជីវសាស្រ្ត (Relation Biologique)។
ជារៀងរាល់ពេលដែលមានទំនាក់ទំនងផែ្នកសិច បញ្ហាអ័រម៉ូនភេទតែងតែបញេ្ចញមកយ៉ាងច្រើន។ ដោយសារតែអ័រម៉ូនភេទនោះហើយដែលធ្វើឲ្យរូបកាយរបស់មនុស្សកើតមានសំរើបស្រើបស្រាលពោរពេញទៅដោយចំណង់រួមភេទនិងទទួលបានភាពងាយស្រណុកសុខស្រួលដល់ទីបញ្ចប់។
ដោយសារតែមានការរួមភេទសម័្ពន្ធនោះហើយ ទើបបានធ្វើឲ្យស្រ្តីភាគច្រើនរួចចាក់ផុតពីការកើតជំងឺផេ្សងៗទាក់ទងទៅនឹងរោគស្រ្តីនោះ។ ពិសេសទៅទៀត អាចជួយចម្លងផុងមិនឲ្យកើតមានជំងឺមហារីកនោះ។
ដោយសារតែមានលក្ខខណ្ឌណាមួយនោះហើយ ដែលភាគពឡូហ្ស៊ិក (Logique) ផែ្នកជីវសាស្រ្តខាងលើនេះនាំឲ្យមិនសមេ្រចកាមដោយខ្លួនឯង អាចមានករណីប៉ះពាល់ដល់ផែ្នកណាមួយរនៃរូបរាងកាយចៀសមិនផុតនោះទេ។
នៅបស្ចឹមប្រទេស មានស្រ្តីជាច្រើនដែលពុំមានគូសេ្នហ៍តែងតែជ្រើសរើសយកមធ្យោបាយសមេ្រចកាមដោយខ្លួនឯងនេះក៏ដើម្បីជួយបន្ធូរអារម្មណ៍ពុះកញ្រ្ចោលដោយសារសិចរួមទាំងប៉ះពាល់ដល់ផ្លូវចិត្តនោះទៀតផងដែរ។
ករណីសម្រេចកាមដោយខ្លួនឯង តើអាចបណ្តាលឲ្យឆ្លងមេរោគ និងឥទិ្ធពលដល់ជីវិតរស់នៅក្នុងគ្រួសារដែរឬទេ?
ការចម្លងមេរោគតែងតែកើតមានចំពោះស្រ្តីភេទច្រើនជាងបុរស។ ប៉ុនែ្ត ប្រសិនបើបុរសភេទសមេ្រចកាមដោយប្រើដៃខ្លាំងពេកនោះ ក៏អាចបណ្តាលឲ្យរបួសដល់ប្រដាប់ភេទរបស់ខ្លួនទៅវិញ។
ប្រសិនបើគេមានចំណងអាពាហ៍ពិពាហ៍ហើយនោះ ការកាត់បន្ថយការសមេ្រចកាមដោយផ្ទាល់ដោយខ្លួនឯង គឺជាការដ៏ចាំបាច់សម្រាប់ការពារសុភមង្គលក្នុងគ្រួសារ។ ជាក់សែ្តងគឺៈ
- សូមកុំស្លៀកខោត្រនាប់រឹតខ្លាំងពេក នៅពេលទទួលទានដំណេកពេលយប់។
- កុំទស្សនាខែ្សភាពយន្តអាសអាភាស ឬសៀវភៅរឿងសិចដែលនាំឲ្យមានអារម្មណ៍ភេទ។ ចូរងាកទៅរកការហាត់ប្រាណ និងលេងកីឡា ឬមួយក៏មានការសម្រាកសំរាន្តដើម្បីលុបបំបាត់ចោលអារម្មណ៍ផេ្តសផ្តាសដោយសារសិច៕
ប្រភពៈ កម្ពុជាថី្ម ដោយៈ បុត្រ-កំសត់
Leave a Comment
March 31, 2006 at 9:46 am (សុខភាពបុរស)
- ក្នុងមួយជីវិតរបស់មនុស្សប្រុស គឺជាមធ្យមអាចបញ្ចេញទឹកអសុចប្រហែល ៧២០០ លើកហើយក្នុងមួយលើកៗមានបរិមាណពី ២ ដល់ ៥ សេសេ។
- ចំពោះល្បឿននៃការបញ្ចេញទឹកអសុចជាមធ្យមគឺមានល្បឿន ៤៥ គីឡូម៉ែត្រ ក្នុងមួយម៉ោងបើប្រៀបធៀបទៅនឹងរថយន្តក្រុងដែលបើកបរក្នុងទីក្រុង កក្នុងល្បឿន ៤០,២ គីឡូម៉ែត្រក្នុងមួយម៉ោងនោះ ឃើញថាលឿន និងឆាប់ជាង។
- អ្នក ជំនាញខាងកាមសាស្រ្តបានផ្តល់ថាដំបូន្មានថា សមត្ថភាពនៃការរួមសិចដ៏ល្អវិសេសវិសាលនោះ គឺតមជក់បារី លេងកីឡា បញ្ចុះទម្ងន់។
- ចំពោះពេលវេលានៃកាមតណ្ហាខ្លាំងក្លាបំផុតរបស់បុរស គឺនៅក្នុងពេលព្រឹកព្រលឹម និងនៅក្នុងសរទរដូវ។
- ចំពោះមេរោគនៅក្នុងទឹកអសុចពេលបណ្តែតខ្លួនឆ្ពោះទៅសម្បុកពងរបស់ស្រ្តីភេទ គឺត្រូវការពេលវេលា ២,៥វិនាទី។
- ប្រវត្តិនៃប្រវែងលឹង្គដែលខ្លី និងវែងបំផុត (គិតចាប់ពីពេលវាដំឡើងឬទិ្ធ) គឺខ្លី ១២,៧ សង់ទីម៉ែត្រ និងវែង ២០ សង់ទីម៉ែត្រ។
- ពេលមិនទាន់ដំឡើងឬទិ្ធ ខ្លី ៨,៨៩ សង់ទីម៉ែត្រ និងវែង ១២,៩ សង់ទីម៉ែត្រ៕
ប្រភពៈ ទស្សនាវដី្តប្រជាប្រិយ
Leave a Comment
March 29, 2006 at 3:38 pm (សុខភាពបុរស)
អ្វីដែលជាទ្រព្យសម្បតិ្តមានជាប់នឹងរូបកាយរបស់បុរសភេទ ព្រមទាំងមានតមៃ្លបំផុតសម្រាប់ខ្លួន គឺប្អូនតូច (ប្រដាប់បន្តពូជ) របស់គាត់នោះហើយ។ ថ្វីត្បិតតែជាវត្ថុដ៏សំខាន់ដែលមានជាប់រូបកាយសម្រាប់ការបន្តពូជពង្សក៏ពិតមែនសាម ប៉ុន្តែ សាមីបុគ្គលដែលជាម្ចាស់ទ្រព្យនោះមិនអាចបញ្ជាដល់វត្ថុនោះទៅតាមចិត្តចង់ ដូចជាអ្នកបញ្ជាដៃជើងនោះទេ។
ប្រសិនបើអវៈយវៈភេទនេះរឹងងើបឆ្ងក់ពេញរូបរាងរបស់វា ដោយសាមីខ្លួនមិនទាំងបញ្ជាវាផង នោះបានសេចក្តីថា វាស្ថិតនៅក្នុងរយៈពេលមួយដ៏ពិសិដ្ឋណាស់សម្រាប់ខ្លួនអ្នក។ ប៉ុនែ្តសម្រាប់ករណីមួយនោះដែលថាអស់ឥទិ្ធពលរហូតលែងបញ្ជាវាបាន (ដេកស្តូក) នោះជាដំណាក់កាលមួយដែលមានបញ្ហាខ្លាំងហើយ។
មូលហេតុអី្វខ្លះទៅដែលនាំឲ្យលិង្គមិនងើប មិនរឹង
ទីមួយៈ
បណ្តាលមកពីសរសៃឈាម។ ជាធម្មតាប្រសិនបើដំណើរឈាមរត់របស់អ្នកមានសភាពមាំមួនធម្មតាវិញនោះ ពេលដែលវត្ថុនោះត្រូវងើបរឹងឡើង គឺសរសៃឈាមបានប្រឹងបូមឈាមបំប៉ោងបានដល់ទៅ ២០ដង ប្រៀបធៀបពេលដែលវាមិនទាន់ងើបរឹងមុនពេលដែលអ្នករៀបចំខ្លួនជាស្រេចដើម្បីបើកការវាយលុកប្រយុទ្ធនៅក្នុងរឿងលើគ្រែ។
ជាមួយពេលដ៏យូរលង់ ខណៈអាយុរបស់អ្នកកាន់តែជ្រាជ្រេ (កាន់តែច្រើន) ណាស់ទៅហើយនោះ សរសៃឈាមដែលផ្តុំនៅត្រង់អវៈយវៈភេទនោះពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែចុះខ្សោយទៅ រហូតដល់ការបូមឈាមទៅបំប៉ោងលិង្គឲ្យងើបបះរឹងឡើង ក៏មិនអាចធ្វើតទៅទៀត។ ដូច្នេះ ប្រដាប់បន្តពូជរបស់អ្នកក៏ត្រូវតែទទួលវាសនាទៅតាមនោះផងដែរ។
ទីពីរៈ
ក៏ដោយសារតែខូចខាតប្រព័ន្ធផ្គត់ផ្គង់ធ្វើឲ្យលិង្គងើបបះឡើងលែងរួច។ មានប្រភេទជំងឺជាច្រើនដែលបណ្តាលឲ្យសរសៃប្រសាទត្រូវតែខូចបង់ជារៀងរហូត (សរសៃប្រសាទដែលជួយដាស់អារម្មណ៍ឲ្យប្រដាប់ភេទរឹងឆ្ងក់) ពិសេសនោះ គឺជំងឺទឹកនោមផ្អែម។ មានមនុស្សប្រមាណជា ១០% ក្រោយពេលកើតជំងឺទឹកនោមផ្អែមហើយនោះ ត្រូវបាត់អស់រលីងនូវអារម្មណ៍ចង់រួមរ័ក។ ជាមួយអ្នកដែលកើតជំងឺទឹកនោមនេះកាន់តែយូរពេលទៅនោះមានចំនួនដល់ទៅ ៥០% ត្រូវបាត់បង់សមត្ថភាពរួមភេទតែម្តង និងស្ថានភាព (អស់សមត្ថភាពនៃលិង្គ)។
សភាពផ្នែកអារម្មណ៍ និងផ្លូវចិត្តទៀតសោត ក៏ជាកត្តាដ៏ពិសេសដែលធ្វើឲ្យអ្នកបាត់បង់ចំណងរួមភេទសម័្ពន្ធនោះដែរ ក៏ព្រោះតែលិង្គមិនងើប ឬមួយតែងតែធ្វើឲ្យបុរសជួបបញ្ហានៅចំពោះមុខដៃគូដែលត្រៀមបម្រើសេវា ហើយទន្ទឹមពេលដែលបុរសភេទបានត្រៀមជាស្រេចថា ខ្លួននឹងទទួលយកការសេពសន្ថវៈផងដែរនោះ។
ទីបីៈ
កត្តាអ័កម៉ូនបុរសភេទ ដែលមាននៅក្នុងឈាមត្រូវបាត់បង់ទៅអស់យ៉ាងច្រើន (Hormone Testosterone) ដែលធ្វើឲ្យប៉ះពាល់ដល់ភាពរឹបឹងនៃប្រដាប់បន្តពូជ។
ទាំងអស់ខាងលើនេះហើយ សុទ្ធតែជាប្រភពដ៏ចំបង ដែលនាំឲ្យបុរសឈានដល់ករណីអសមត្ថភាពនៃលិង្គ។
ដើម្បីធ្វើការត្រួតពិនិត្យផ្នែកជីវសាស្រ្តនៅក្នុងខ្លួនរបស់អ្នកឲ្យដឹងថា តើអាប្អួនតូចសំឡាញ់នោះអាចដំណើរការបានដែរ ឬទេ នៅពេលកំពុងដេកលក់? ដូច្នេះ អ្នកគួរតែសាកល្បងមើលចាប់តាំងពីពេលដែលអ្នកភ្ញាក់ពីដំណេក។
ប្រសិនបើការសាកល្បងយ៉ាងដូច្នេះ នៅតែពុំទទួលបានជោគជ័យទេនោះ អ្នកត្រូវតែគិតដោយខ្លួនឯងថា គួរតែទៅធ្វើការព្យាបាល ឬក៏ត្រូវជួបប្រាស្រ័យជាមួយអ្នកចិត្តសាស្រ្តកាមសាស្រ្ត៕
ប្រភពៈ ទស្សនាវដ្តីខែ្មរអប្សរា
Leave a Comment