ប្រការដែលត្រូវចៀសវាងឲ្យបានសម្រាប់សុខភាពផ្លូវភេទ

សុភមង្គល ​និងសុខភាពផ្លូវភេទ​កើត​មាន​ឡើង​បាន​ ល្គឹកណា​តែ​ាមាន​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​និង​ចេះវិធី​ក្នុង​ការ​រួមរ័ក្ស​ មេត្រី​ជាមួយ​គ្នា​រវាង​ដៃ​គូ​សេ្នហ៍​។ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​សម័្ពន្ធ​របស់​ស្វាមី​-ភរិយា​សមស្រប​ប្រកប​ទៅ​តាម​ បំណង​ប្រាថ្នា​នោះ​ ភាគី​បុរស​ត្រូវ​តែ​ចៀស​វាង​ឲ្យ​បាន​នូវ​ចលនា​ទាំង​ឡាយ​ដូច​ខាង​ក្រោម​នេះ​ៈ

១-ការភេ្លច​ឱបថើប​បោសអង្អែល​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​

ការនិយាយ ​បែប​យ៉ាង​នេះ​ប្រហែល​ជា​អ្នក​មិន​ជឿ​នោះ​ទេ​ ប៉ុន្តែ​នៅ​ក្នុង​រូបភាព​ជាក់​ស្តែង​វិញ​នោះ​ ប្រាកដ​ណាស់​ថា​ បុរស​ភេទ​មិន​ចូលចិត្ត​ការ​ថើប​ ការ​ជញ្ជក់​ ឬ​ការ​បបាសអង្អែល​សព្វ​ទី​កន្លែង​នៅ​លើ​រូបកាយ​ដៃ​គូ​របស់​ខ្លូន​នោះ​ឡើយ​ កាល​ណា​ឈាន​ដល់​ដំណាក់​កាល​បើក​ការ​វាយ​លុកល​នៅ​លើ​គ្រែ​ហើយ​នោះ។​ ហេតុដូច​មេ្តច​ក៏​គេ​ធ្វើ​អីចឹង?

បើ ​តាម​ការ​ទូន្មាន​ពី​អ្នក​កាម​សាស្រ្ត​វិញ​នោះ​ បុរស​នោះ​គួរ​ណាស់​តែ​ឱបថើប​បបោសអង្អែលស្រ្តី​ជា​ដៃ​គូ​រួម​គ្រែ​ខ្នើយ​ ជាមួយ​គ្នា​ពេល​ដែល​គេ​កំពុង​តែ​នែបនិត្យ​ជាមួយ​គ្នា​ ដោយសារ​តែ​ការ​ធ្វើយ៉ាង​នេះ​នឹង​នាំ​ឲ្យ​គេ​ទាំង​ពីរ​នាក់​កើត​មាន​សន្ទុះ​ អារម្មណ៍​ស្របគ្នា​និង​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ​តែ​ម្តង។

២-ការចាប់អារម្មណ៍​តែ​ទៅ​លើ​ចំណុច​សំខាន់​ដោយ​មិន​បាន​គិត​ដល់​រូប​កាយ​សរីរៈ​ទាំង​មូល​របស់​ដៃ​គូ​ខ្លួន

បុរស ​ភាគ​ច្រើន​ណាស់​ដែល​ចាប់​អារម្មណ៍​ទៅ​លើ​រូបកាយ​របស់​ដៃ​គូ​ស្រ្តីជា​ដៃ​គូ (ភរិយា) ត្រង់​ចំណុច​សំខាន់​ផ្តោត​ចំពោះ​ការ​រួម​ភេទ​សម័្ពន្ធ​តែ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ក៏​ដើម្បី​ឲ្យ​គេ​ទាំង​ពីរ​នាក់​ទទួលបាន​លទ្ធផល​ដ៏​ល្អ​តាម​បំណង​ប្រាថ្នា​ នៅ​ក្នុង​រឿង​គ្រែ​ខ្នើយ​នោះ​ មិត្ត​បុរស​ទាំង​ឡាយ​ក៏​គួរ​តែ​ចាប់​អារម្មណ៍​ដល់​ផ្នែក​ផ្សេងៗ​ទៀត​ ដែល​មាន​នៅ​លើ​សរីរាង្គ​កាយ​របស់​នាង​ ពិសេស​គួរ​ណាស់​តែ​មាន​សកម្មភាព​បបោសអង្អែល​រូបកាយ​របស់​ដៃ​គូ​ឲ្យ​បាន​សព្វ ​គ្រប់​កន្លុក​កន្លៀត​ទាំង​អស់​ផង​ដែរ។

៣-ជៀសវាង​កុំ​ឲ្យ​នាង​ថប់​ស្ទះ​ដង្ហើម​ឲ្យ​សោះ

ខណៈមាន ​ការ​នែបនិត្យ​ជាមួយ​គ្នា​ មិត្ត​បុរស​ក៏​មិន​ត្រូវ​ទម្លាក់​ទម្ងន់​នៃ​រូបកាយ​របស់​ខ្លួន​ទាំង​ស្រុង​ ទៅផ្អើប​ពី​លើ​រូបកាយ​របស់​នាង​នោះ​ឡើយ​ ដែល​កា​រធ្វើ​យ៉ាង​នេះ​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ដៃ​គូ​របស់​ខ្លួន​ស្ទះដង្ហើម ​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​ណាស់​។ សូម​អ្នក​កុំ​គិត​តែ​ពី​សេចក្តី​សុខ​ស្រណុក​ស្រួល​តែ​ម្នាក់​ឯង​ខ្លាំង​ពេក។ នៅ​ពេល​ណា​អារម្មណ៍​ពុះ​កញ្ច្រោល​ចាប់​ឈាន​ដល់​ការ​ចាប់​ផ្តើម​បើក​វាយ​លុក​ ហើយ​នោះ​ សូម​អ្នក​ប្រាប់​ដំណឹង​នេះ​ដល់​នាង​ផង​ ដើម្បី​ឲ្យ​នាង​បាន​ត្រៀម​លក្ខណៈ​ជាមុន​ រួម​សហការ​គ្នា​ឈាន​ដល់​ការ​សម្រេច​កាម​ព្រម​ៗ​គ្នា​តែ​ម្តង។

៤-ការឈាន​ដល់​គោល​ដៅ​មុន​ ឬ​ក្រោយ​ពេល​ពេក

បុរស ​ត្រូវ​តែ​មាន​ម្ចាស់​ការ​នៅ​លើ​សមរភូមិ​ប្រយុទ្ធ​ដោយ​ត្រូវ​ចេះ​ប្រើ​ អារម្មណ៍​ទប់​ផ្លូវ​ចិត្ត​ឲ្យ​ជាប់​។ បុរស​ត្រូវ​តែ​មាន​អារម្មណ៍​ថា​ ត្រូវ​ទៅ​ដល់​គោល​ដៅ​ (ពេល​បញ្ចេញ​ទឹក​អសុច​របស់​ខ្លួន) នៅ​ក្នុង​ដំណាក់​កាល​ពណាមួយ​ឲ្យ​បាន​សម​ស្រប​។​ ប្រសិន​បើ​អ្នក​មិនអាច​ទប់​ខ្លួន​រហូត​បណ្តាល​ឲ្យ​ឈាន​ដល់​គោល​ដៅ​លឿន​ពេក​ ឬ​ឆាប់​ពេក​ ប្រាកដ​ជានាំ​ឲ្យ​នាង​ពិបាក​ទ្រាំ​ណាស់​ ព្រោះ​តែ​មិនទាន់​រលត់​ចំណង​់​នៅ​ឡើយ​។ ប៉ន្តែ​ប្រសិន​បើ​បន្ត​វាយ​លុក​រហូត​អស់​ពេល​យូរ​ពេក​នោះ​ក៏​មិន​ល្អ​ដែរ​ ដោយ​សារ​តែ​ធ្វើ​ឲ្យ​នាង​ពិបាក​ទ្រាំ​ហើយ​ទទួល​អារម្មណ៍​ថា​ ក្តៅ​ផ្សា​ឈឺ​អួល​ទៅ​វិញ​ទេ។

មាន ​វិធី​តែ​មួយ​គត់​ ប្រសិន​បើ​ភាគ​ី​បុរស​មិន​អាច​ទប់​អារម្មណ៍​បាន​មូល​ម្ចាស់​ការ​លើ​ខ្លួន​ឯង ​ទេ​នោះ​ បុរស​គួរ​ណាស់​តែ​មាន​វិធី​សាស្រ្ត​ធ្វើ​ការ​ថើប​ថែ​បបោសអង្អែល​ដៃ​គូ​ ស្រ្តី​ (ភរិយា​របស់​ខ្លួន)​ ឲ្យ​បាន​យូរ​បន្តិច​ ជា​ការ​ដាស់​រំញោច​បង្កាត់​ភ្លើង​ស្នេហា​របស់​នាង​ឲ្យ​ពុះ​កញ្ច្រោល​ខ្លាំង​ ជា​ការ​ចាំ​បាច់​មុន​ពេល​បើក​សមរភូមិ​វាយ​ប្រហារ​ ហើយ​ក៏​ដើម្បី ឲ្យ​នាង​បាន​ដល់​គោល​ដៅ​ជា​មុន​សិន​ទើប​បើក​ការ​វាយ​លុក​ជា​ក្រោយ​ក៏​បាន។

៥-មិន​ប្រាប់​ឲ្យ​នាងបាន​​ដឹង​ខ្លួន​ជា​មុន​ថា​ អ្នក​ដល់​គោល​ដៅ​ហើយ​នោះ​ គឺ​ជា​កំហុស​របស់​ភាគី​បុរស

នៅ ​ពេល​រួមភេទ​សម័្ពន្ធ​នោះ​ ប្រសិន​បើ​អ្នក​ហៀប​ដល់​គោល​ដៅ​ទៅ​ហើយ​នោះ​ អ្នក​ក៏​ត្រូវ​តែ​ផ្តល់​ដំណឹង​នេះ​ឲ្យ​នាង​បាន​ដឹង​ផង​ដែរ​ ដើម្បី​ទាំង​ពីរ​នាក់​បាន​ឈាន​ដល់​គោល​ដៅ​ជា​មួយ​គ្នា​ព្រម​ពេល​តែ​មួយ​តែ​ ម្តង។​ ប្រសិន​បើ​មិន​បាន​ធ្វើ​យ៉ាង​ដូច្នេះ​ទេ​ ប្រាកដ​ជាធ្វើ​ឲ្យ​ស្រ្តី​ជា​ដៃ​គូ​របស់​អ្នក​ទទួល​អារម្មណ៍​ថា​ ពិបាក​ទ្រាំ​បំផុត​ទៅវិញ​ទេ។

៦-ការប្រើពេល ​បញ្ចញ​សម្ពាធ​ដោយ​ធ្វើ​ចលនា​ខ្លាំង​ៗ​ប្រៀប​បាន​នឹង​អំពើ​ឃោឃៅ​នោះ​ ជារឿង​មិនល្អ​ទេ​ នៅ​ពេល​ប្រព្រឹត្ត​រឿង​លើ​គ្រែ​ខ្នើយ

ជាមួយនឹង ​ស្រ្តី​ភេទ​ ការ​ប្រើ​អំពើ​បែប​នេះ​ប្រាកដ​ជា​នាំ​ឲ្យ​នាង​ភ័យ​ខ្លាច​រអា​ទៅ​វិញ​ទេ​​ រហូត​ដល់​លែង​មាន​អារម្មណ៍​រួរ័ក្ស​ផង​ទៅ​ទៀត​។ អ្នក​គួរ​ណាស់​តែ​ប្រព្រឹត្តិ​ចលនា​នីមួយៗ​ដោយ​ថ្នមៗ​ជា​មួយ​ដៃ​គូ​របស់​ អ្នក​តាម​បែប​ “Fairplay” ដោយ​ចាប់​ផ្តើម​តាំង​ពី​ដំបូង​រហូត​ដល់​ចប់​ការ​ប្រយុទ្ធ​នោះ។

ប្រសិនបើ ​អ្នក​ប្រើ​កំលាំង​វាយ​លុក​យ៉ាង​ខ្លាំង​ៗ​​ ឬ​មួយ​ក៏​ប្រើ​ថាមពល​ណា​ឲ្យ​ខ្លាំង​លើស​ពី​ការ​ដែល​នាង​ទ្រាំ​ទ្រ​នោះ​ ប្រាកដ​ណាស់​ថ​ា ពេល​ក្រប​ទឹក​ឃ្មុំ​ប្រាកដ​ជា​ត្រូវ​បញ្ចប់​ទៅ​វិញ​យ៉ាង​ជូរចត់​ជា​មិន​ខាន។

៧-ភាព​ស្ងៀមស្ងាត់​ពី​ភាគី​បុរស​ជា​រឿង​គ្មានន័យ​

ប្រាកដ ​ណាស់​ ពេល​ដែល​រួម​រ័ក្ស​ជាមួយ​ដៃ​គូ​នៅ​លើ​គ្រែ​នោះ​ អ្នក​ប្រាកដ​ជា​ចង់​ស្តាប់​នូង​អ្វី​ដែល​នាង​កំពុង​តែ​និយាយ​ដោយ​សភាវៈ​មួយ​ ពេល​ដែល​នាង​កំពុង​តែ​បញ្ចេញ​វា​ចា​បញ្ជាក់​ពី​អារម្មណ៍​របស់​នាង​ពោរពេញ​ទៅ ​ដោយ​សេចក្តី​សុខ​ គួប​ផ្សំ​ជាមួយ​នឹង​សម្លេង​ថ្ងូចថ្ងូរ​ហ៊ឹ​ៗ​ផង​នោះ។

ដូច្នេះ ​ហេតុ​ដូចម្តេច​បាន​ជា​អ្នក​មិន​បញ្ចេញ​វាចា​បញ្ជាក់ពី​អារម្មណ៍​ប្រហាក់​ ប្រហែល​គ្នា​នេះ​របស់​អ្នក​ឲ្យ​នាង​ស្តាប់​វិញ​ផង​ទៅ?។

៨-ជៀស​វាង​ការ​ធ្វើ​ចលនា​ខ្លាំង​ៗ​ ឬ​ញាប់​ពេល​រហូត​ដល់​នាង​ដង្ហក់​ស្ទើរ​ដាច់​ដង្ហើម

ជា ​ការ​ធម្មតា​របស់​មនុស្ស​នោះ​ទេ​ បើ​និយាយ​ពី​រឿង​រួម​គ្រែ​ខ្នើយ។ ពេល​ភាគី​បុរស​ជិត​ឈាន​ដល់​គោល​ដៅ​របស់​ខ្លួន​ហើយ​នោះ​ គេ​តែងតែ​ធ្វើ​សកម្មភាព​កាន់​តែ​ខ្លាំង​ កាន់​តែ​ញាប់​រន្ថើន​ឡើង​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិន​បើ​ការ​ចាប់​ផ្តើម​វាយ​លុក​បាន​ប្រព្រឹត្ត​អំពើ​បែប​យ៉ាង​ នេះ​រហូតដល់​ពេល​បញ្ចប់​សកម្មភាព​នោះ​ ប្រាកដ​ណាស់​ដែរ​ថា​ ការ​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​នាង​កើត​អាការៈ​ឈឺ​ចាប់​យ៉ាង​ ខ្លាំង​ ទាំង​ផ្លូវ​ការយ​នឹង​ផ្លូវ​ចិត្ត​ដែ​ល​អាច​ថែម​រយះរហែក​ទ្វារមាស​ទៀត​ផង​ ក៏សឹង​មាន។ នៅ​មិនទាន់​អស់​នោះ​ទេ​ ដោយសារ​តែ​អាការៈ​បែប​យ៉ាង​នេះ​ក៏​នឹង​នាំ​ឲ្យ​នាង​កាន់​តែ​មានការ​ភ័យ​ ខ្លាច​ពីព្រោះ​ប្រៀប​បាន​ទៅ​នឹង​ការ​ធ្វើ​ទារុណកម្ម​ទៅ​វិញ។

សុភាព ​ស្រ្តី​ភាគ​ច្រើន​ណាស់​ដែល​ចង់​បាន​មនោសញ្ចេតនា​ល្អូកល្អឺក​ ការ​បបោសអង្អែល​ថ្នាក់​ថ្នម​ដោយ​ស្រទន់​ជំនួស​ឲ្យ​ការ​ប្រព្រឹត្ត​ធ្នន់​ដៃ​ នោះ​ ប្រៀប​បាន​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ពោរពេញ​ដោយ​ហិង្សា​ទៅ​វិញ​ទេ៕

ប្រភពៈ កម្ពុជាថ្មី  ដោយៈ ប៊ីស៊ី វិកតូរីយ៉ា

តើមានសិចបែបណាដើម្បីឲ្យកក់ក្តៅបំផុតនៅលើគ្រែ?

ទាំង ​បុរស​-ស្រ្តី​ជា​ច្រើន​តែង​តែ​សង្ស័យ​ថា​ តើ​ការ​មាន​សិច​នោះ​ គួរ​ធ្វើ​បែប​ណា​ដើម្បី​ឲ្យ​បាន​ទៅ​តាម​បំណង​ត្រូវការ​ ឬ​គ្រាន់​តែ​ដោះ​សំលៀកបំពាក់​ចេញ​អស់​ពី​ខ្លួន​ ហើយ​ឡើង​លើ​គ្រែ​បើក​ឆាក​ប្រយុទ្ធ​ប៉ុណ្ណោះ​ក៏​ជា​ការ​គ្រប់គ្រាន់។

ជាការពិត ​វា​មិន​ងាយ​ស្រួល​ដូច​អ្នក​គិត​នោះ​ទេ​ សិច​គឺ​វា​ត្រូវ​ការ​អ្វី​ៗ​​ដែល​ច្រើន​ជាង​នេះ​ទៀត​។ បុរសស្រ្តី​ត្រូវ​ការ​វាដើម្បី​បំពេញ​តាម​ចំណង់​នៃ​ធម្មជាតិ​ និង​បង្កើត​សង្គម​មនុស្ស​រាប់​តំណ​​មិន​អស់​ត​ទៅ​មុខ​ទៀត​។

អ្នក ​វិទ្យាសាស្រ្ត​ផ្លូវ​ភេទ​ធ្លាប់​បាន​អះអាង​ថា​ «សិច​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ស្រស់​បំព្រង​ និង​មាន​សេចក្តី​សង្ឃឹម​»​។​ ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ដោយ​ការ​សាកសួរ​អស់​ជា​ច្រើន​ ទៅ​លើ​ក្រុម​មនុស្ស​ស្ទើរគ្រប់​វ័យ​កន្លង​មក​បាន​រក​ឃើញ​ថា​ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ចំណោម​នេះ​គេ​ត្រូវ​ការ​សិច​ ហើយ​បាន​ឲ្យ​អត្ថន័យ​យ៉ាង​សំខាន់​ទៅ​លើ​ជីវិត​របស់​គេ។

ចំណែក ​អ្នក​សង្គម​វិទូ​ជនជាតិ​អាមេរិក​ម្នាក់​ ក៏​ធ្លាប់​ផ្តល់​អត្ថន័យ​នៃ​ជីវិត​សិច​ដែរ​ថា​ «ធ្វើ​ឲ្យ​មនុស្ស​ខិត​ខំ​ និង​សង្គម​លូតលាស់​ផង​ដែរ»។

សិច​ពុំ​ត្រូវការ​ភាព​គ្រោតគ្រាត​ និង​ភាព​រមាំង​រមោក​ទេ​ គឺ​វា​ត្រូវ​ការ​ភាព​ផ្អែម​ត្រជាក់​ ហើយ​យល់​ចិត្ត​គ្នា​យ៉ាង​ខ្ពស់។

មនុស្ស ​ភាគ​ច្រើន​បាន​បន្ទន់​ឥរិយាបថ​របស់​ខ្លួន​យ៉ាង​ទន់ភ្លន់​ នៅ​ពេល​មាន​សិច​កើត​ឡើង​ ហើយ​ខ្លះ​គេ​ប្រែ​ក្លាយ​ជា​សត្រូវ​ឲ្យ​មក​ជា​មិត្ត​យ៉ាង​ល្អ​ក្នុង​អំឡុង​ ពេល​នេះ​។​ មាន​មនុស្ស​តិច​ណាស់​ដែល​ប្រើ​ហិង្សា​ក្នុង​ពេល​នេះ​ ដើម្បី​កំដរ​ភាព​សប្បាយ​របស់​ខ្លួន​ឯង។

បុរស-ស្រ្តី ​ត្រូ​វការ​ថ្នាក់​ថ្នម​គ្នា​ក្នុង​ពេល​នេះ​ ទើប​អ្វីៗ​អាច​សម្រេច​ទៅ​បាន​នៃ​ជីវិត​សិច​របស់​ខ្លួន​។​ អ្នក​មិន​ត្រូវ​មើល​រំលង​ចំណុច​មួយ​នេះ​ឡើយ​។

ការ ​បបាស​អង្អែល​ វា​ជា​ផ្នែក​មួ​យ​នៃ​ការ​ថ្នាក់ថ្នម​ និង​ជំរុញ​ឲ្យ​មាន​ភាព​ស្រៀវស្រើប​ខ្លាំង​ឡើង​។ ​ដូច​រឿង​និទាន​បុរាណ​ក្នុង​លោក​ធ្លាប់​សរសេរទុក​​ថា​ «ដៃ​ជា​អាទិទេព​ស្នេហ៍​ក្នុង​ពេល​រួម​ដំណេក»។

អ្នក​ត្រូវ​ចងចាំថា​ ខ្វះ​ការ​បរបាស​អង្អែល​នោះ​ គឺ​ខ្វះ​អ្វីៗ​ទាំង​អស់​ក្នុង​ជីវិតសិច។

ការ ​ថើប​មិនមែន​ត្រឹម​តែ​ជា​ការ​យក​ច្រមុះ​ប៉ះថ្ពាល់​ ឬ​បបូរមាត់​ និង​បបូរមាត់​ប៉ះគ្នា​នោះ​ទេ​ ប៉ុនែ្ត​វា​នៅ​ជួយ​បន្ថែម​ភាព​រំជើបរំជួល​អារម្មណ៍​បាន​ទៀត​ផង។

ការ ​ថើប​ជា​ផ្នែក​មួយ​នៃការ​ដុត​អារម្មណ៍​យ៉ាង​ខ្លាំង​ក្លា​។​ បុរស-ស្រ្តី​ខ្លះ​គ្រាន់​តែ​ថើប​គ្នា​ក្នង​ផ្លូវ​មនោសញ្ចេតនា​ពេល​នឹក​រឭក​ គ្នា​ធម្មតា​ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឈាន​ទៅ​រក​ការ​រួមភេទ​សិច​បាន។

ការ ​ថើប​ជញ្ជក់​មាត់​ ដើម​ឡើយ​និយម​ចូលចិត្ត​តែ​នៅ​ប្រទេស​អ៊ឺរ៉ុប​ និង​បរទេស​មួយ​ចំនួន​ប៉ុណ្ណោះ​ ប៉ុនែ្ត​បច្ចុប្បន្ន​និយម​ស្ទើរ​តែទូទាំង​ពិភពលោក។ ក្រៅ​ពី​នេះ​ ការ​ថើប​ជញ្ជក់​មាត់​តាម​រាង​កាយ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ពុះ​កញ្រ្ចោល​ ផ្លូវ​អារម្មណ៍​ និង​ដុតដាល​តម្រេត​តណ្ហា​ដល់​កំពូល​ដូចគ្នា។

ការ ​រួម​សិច​ដែល​មាន​លក្ខណៈ​ដដែលៗ​ហើយ​សាមញ្ញ​ធម្មតា​ពេក​ អាច​ធ្វើ​ឲ្យ​គូស្នេហ៍​ឆាប់​រសាបរលាប​ និង​អស់​ន័យ​ចំពោះ​គ្នា។​ គូស្នេហ៍​ខ្លះ​ដែល​មិន​ទាន់​យល់​ច្បាស់​ពី​អត្ថន័យ​នៃ​ការ​រួម​សិច​នោះ បាន ​ធ្វើ​ឲ្យ​ពួក​គេ​បំពេញ​ចំណង់​មួយ​បែប​នេះ​តែ​មួយ​រយៈ​ពេល​ក៏​បោះ​បង់​វា​ទៅ ​វិញ​ ហើយ​ការ​ឆ្អែត​ឆ្អន់​របស់​ខ្លួន​ចុង​ក្រោយ​នាំ​ឲ្យ​មាន​ការ​បាក់​បែក​ក្នុង​ គ្រូសារ។

ការ ​ផ្លាស់​ប្តូរ​ក្បួន​ក្បាច់​ក្នុង​ពេល​រួម​សិច​ វា​ជា​យុទ្ធ​វិធី​មួយ​ អាច​រក្សា​ចំណង​ស្នេហ៍​ជាប់​គង់​បាន​យូរ​។​ បុរស-ស្រ្តី​តែង​តែ​ចេះ​នូវ​វិជ្ជាគុន​នេះ​ ដើម្បី​ថែរក្សា​ស្ថិរភាព​គ្រួសារ​។​ ទោះ​បី​វា​ជា​ផ្នែក​តូច​មួយ​ក្នុង​ជីវិត​គ្រួសារ​ ប៉ុនែ្ត​វា​មាន​សារៈសំខាន់​ សម្រាប់​ការ​កំណត់​នៃ​ធម្មជាតិ​មួយ​នេះ​ឡើង៕

 ប្រភពៈ ទស្សនាវដ្តីប្រជាប្រិយ  

សំណួរចម្លើយដែលពាក់ព័ន្ធទៅនឹងសុខភាពសិច

សំណួរៈ តើស្រ្តីមានវ័យ ៥០ឆ្នាំ​ហើយ​ចាំបាច់​ផ្អាក់​សិច​ដែរ ឬអត់

វាមិនពិត​ប្រាកដ​នោះ​ទេ​ ព្រោះ​ស្រ្តី​ គឺ​ជា​ភេទ​មួយ​ដែល​មាន​សំណាង​ល្អ​ច្រើន​ទៅ​វិញ​ទេ​ ព្រោះថា​ អ្នក​មាន​ជីវិត​គ្រួសារ​ដែល​ល្អ​ និង​មាន​សិច​ តែ​មាន​សេចកី្ត​សុខ​ធ្វើ​ឲ្យ​​សុខភាព​ចិត្ត​ដំណើរ​ល្អ​ទៅ​តាម​គ្នា​។​ លក្ខណៈ​បែប​នេះ​អាច​ចាត់​ថា​ ជា​រឿង​ដែល​គួរ​ត្រេក​អរ​យ៉ាង​ក្រៃលែង​សម្រាប់​ស្រ្តី​ក្នុង​វ័យ​បែប​នេះ។​ ក៏​ប៉ុន្តែ​ តាម​គំនិត​យោបល់​ដូច​ជា​មិត្ត​ភកិ្ត ឬ​ក៏​អ្នក​ជិត​ខាង​ដែល​ថា​ អ្នក​មាន​វ័យ​ខ្ពស់​បែប​នេះ​ហើយ​ គួរ​ផ្អាក​រឿង​នោះ​មួយ​ឡែក​នោះ​ វា​គួរ​តែ​កើត​ចេញ​ពីគំនិត​ច្រណែន​ឈ្នានីស​ទៅវិញ​ទេ។ ដូច្នេះ​អ្នក​មិន​ចាំ​បាច់​បារម្ភ​ទាល់​តែ​សោះ​នៅ​ពេល​ដែល​សេចកី្ត​ប្រាថ្នា​ខាង​ផ្លូវ​ភេទ​ ដែល​ជា​វត្ថុ​ដ៏​មហា​អស្ចារ្យ​មួយ​ដែល​ធម្មជាតិ​បាន​បង្កើត​មក​ឲ្យ​នោះ​។ វា​រមែង​មិនមាន​ព្រំដែន​មក​កំណត់​ថា​ អ្នក​នឹង​អស់​កម្រិត​ថាមពល​ក្នុង​វ័យ​ណា​មួយ​នោះ​ឡើយ។

សំណួរៈ មិនចង់​រួម​សិច​ តែ​ក៏​មិន​ចង់​ឲ្យ​បាត់​បង់​វា​ដែរ?

បញ្ហា​ក្នុង​ជីវិត​គូ​ស្នេ​ហ៍​រមែង​តែ​កើត​មាន​ជានិច្ច​ វា​ប្រៀប​បី​ដូច​ជា​ពាក្យ​ស្លោក​ដែល​បាន​ពោលថា​ ចាន​ក្នុង​រាវ​រមែង​តែ​ប៉ះ​ទង្គិច​នោះ​ឯង។​ បញ្ហា​សុខភាព​នេះ​ មនុស្ស​គ្រប់​រូប​តែង​មាន​ការ​ព្រួយ​បារម្ភ​​ ព្រោះ​ថា​ជួន​កាល​អ្នក​ទាំង​ពីរ​នាក់​ បាន​តាំង​គោល​ដៅ​ខុស​ពី​គ្នា​ ជួន​កាល​ភាគី​ខាង​បុរស​ត្រូវ​ការ​បែប​នេះ​ ជួន​កាល​ទៀត​ក៏​ភាគី​ស្រ្តី​ត្រូវ​ការ​បែប​នោះ​ ដោយ​ដើរ​មិន​ត្រូវ​ផ្លូវ​គ្នា​ក៏​កើត​មាន​បញ្ហា​ឡើង។

ប្រសិន​បើ​អ្នក​មិន​ចង់​មាន​សិច​ តែ​ស្វាមី​អ្នក​មិន​យល់​ព្រមទៅ​តាម​សំណើ​របស់​អ្នក​នោះ​ ហើយ​ថែម​ទាំង​បែរ​មក​សំឡុត​ថា​ និង​ទៅ​រក​ស្រ្តី​ដទៃ​ផ្សេង​បែប​នេះ​វា​ជា​ទង្វើ​មួយ​ដែល​យល់​ឃើញ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ហើយ​។​ ដូច្នេះ​អ្នក​កុំទាន់​ធ្វើការ​ទិតៀន​ខ្លួន​ឯង​ឲ្យ​ហួសហេតុ​ពេក​ ព្រោះ​ការ​ចិញ្ចឹម​បីបាច់​កូន​ (ប្រសិន​បើ​មាន​)​ វា​អាច​ធ្វើ​ឲ្យ​អ្នក​ហត់​នឿយ​រហូត​ដល់​អស់​ភាព​តម្រូវ​ការ​ខាង​ផ្លូវ​ភេទ​បាន។​ មធ្យោបាយ​ដែល​ល្អ​ អ្នក​គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ដែល​ពាក់​ព័ន្ធ​នឹង​អាការៈ​របស់​អ្នក​រួម​ទាំង​បញ្ហាសិច​ប្រសើរ​ជាង​។​ អ្វី​ដែល​សំខាន់​អ្នក​គួរ​តែ​ហ៊ាន​និយាយ​នូវ​ការ​ស្មោះ​ត្រង់​រវាង​អ្នក​ទាំង​ពីរ​ដែល​ជា​វិធី​មួយ​ជួយ​តំរែង​តម្រង់​ឲ្យ​ជីវិត​សិច​របស់​អ្នក​ត្រឡប់​មក​មាន​សេចក្តី​សុខ​ដូច​ដើម​វិញបាន៕​

ប្រភពៈ កម្ពុជាថ្មី ដោយៈ​ សុធារិទិ្ធ

បចេ្ចកទេសនៃការថើប

ភាពស្និទ្ធស្នាល ​ជាជំហាន​ដំបូង​រវាងបុរស-ស្រ្តី​ គឺ​មិន​អាច​ឈាន​នូវ​ការ​ផ្អើប​ភ្ជាប់​គ្នា​យ៉ាង​ស្អិត​ល្មួត​នៃ​ផ្ទាំង​ បបូរមាត់​ទាំង​ ៤​ ផ្ទាំង​ ដែល​ញាំង​ឲ្យ​អណ្តាត​ស្វែង​រក​បាន​នូវ​ការ​ពុះកញ្ច្រោល​ពី​ដៃ​គូ​ម្ខាង​ទៀត​ នោះឡើយ។ ប៉ុន្តែ​បើ​អនុវត្ត​បាន​ល្អ​​ គឺ​មិន​ថ្វី​ទេ ព្រោះ​រិតតែ​ធ្វើ​ឲ្យ​ចំណង​ស្នេហា​កាន់​តែ​មាន​ភាពរឹងមាំ​ថែម​ទៀត​ ផ្ទុយ​ទៅវិញ​ បើការ​ថើប​នេះ​ធ្វើ​ឲ្យ​ដៃ​គូ​ម្ខាង​ទៀត​មាន​ការ​ឃ្នើស​ចិត្ត​ ឬ​ក៏​ធុញ​ទ្រាន់​នោះ  គឺ​ជា​រឿង​ផ្សេង​មួយ​ទៀត​ដែល​អាច​ឈាន​ទៅ​ដល់​ប្រេះ​ឆា​គ្នា​ទៀត​ផង។

ការថើបប្រចាំ​សតវត្សរ៍

ថើប​!​ អាច​ជា​អាថ៍កំបាំង​ផ្ទាល់​ខ្លួន​ និង​អាច​ផ្តល់​ភាព​កក់ក្តៅ​រវាង​គូស្វាមី​ភរិយា​ ឬ​គូស្នេហ៍​ ប៉ុន្តែ​ការ​ថើប​នេះ​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រំផើប​រំជួល​ដែល​គេ​នឹក​ស្មាន ​មិន​ដល់​នោះ គឺ​ថ្ងៃ​ទី​ ១៥ សីហា ១៩៤៥ នៅ​ពេល​កងព័ទ​ជប៉ុន​សុំចុះ​ចាញ់​ដោយ​ឥត​លក្ខខណ្ឌ​ និង​នៅ​ទី​បំផុត​សង្រ្គាម​លោក​លើក​ទី​២​ ត្រូវ​បាន​បញ្ចប់​នោះ​ ក៏មាន​ការ​អបអរសាទរ​នៅ​ទីធ្លា​ “សម័យ”​ នាទី​ក្រុង​ញូវយ៉ក​ ដោយ​មាន​កងព័ទជើង​ទឹក​ម្នាក់​បាន​ចាប់​ឱប​ថើប​អ្នក​គ្រូពេទ្យ​មួយ​រូប​ដែល​ ពុំស្គាល់​គ្នា​ទាល់​តែ​សោះ​ ហើយ​ឈុត​ឱបថើប​នេះ​ ត្រូវ​បាន​ទស្សនាវដ្តី​ “ជីវភាព”​ ថតផ្តិត​យក​រូបភាព​នេះ​បាន​ ទើប​បាន​ក្លាយ​ជា​រូប​ថត​ដ៏​កន្រ្តាក់​អារម្មណ៍​ជាង​គេ​នា​សម័យ​កាល​នោះ។

រំលង​ បាន​ ៦០ឆ្នាំ​ នៅ​ថ្ងៃ​ទី​ ១៥ សីហា ២០០៥ ដែល​ជា​ថ្ងៃ​រំឮកខួប​បញ្ចប់​សង្រ្គាម​លោក​លើកទី​២​ គម្រប់​ ៦០​ឆ្នាំ​នោះ​ គឺ​រូបថត​ឱប​ថើបគ្នា​នាសម័យ​ឆ្នាំ​១៩៤៥​ ក្លាយ​ទៅជា​រូប​ចម្លាក់​ដាក់​តាំង​នៅ​លើទីធ្លា​ “សម័យ”​ នាទីក្រុង​ញូវយ៉ក​ដដែល។ ចំពោះ​តួអង្គ​ស្រី​នៅ​ក្នុង​រូប​ថត​នាសម័យ​នោះ​ គាត់​ជា​អ្នក​គ្រូ​ពេទ្យ​ឈ្មោះ​ សាអេន​ មាន​វ័យ​ចំណាស់​ ៨៧ឆ្នាំ​ហើយ។​ នៅ​ក្នុង​ពិធី​រំឮក​ខួប​បញ្ចប់​សង្រ្គាម​លោក​លើក​ទី​២​ លោក​យាយ​សាអេន​ បាន​រំឮក​ថា​ថ្ងៃ​នោះ​ក្រោយ​ពី​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តី​ពី​កងទ័ព​ជប៉ុនសុំ ​ចុះ​ចាញ់​ដោយ​ឥត​លក្ខណ្ឌ​នោះ​ គឺ​គាប់​ជួន​ពេល​នោះ​លោក​យាយ​បាន​ដើរ​ឆ្លងកាត់​តាម​ទីធ្លា​ “សម័យ”​ ហើយ​ទាហាន​ម៉ារីន​រូប​នោះ​ ក៏​ចាប់​ឱប​រឹត​ ព្រម​ទាំង​ថើប​ជញ្ជក់​មាត់​នៅ​កណ្តាល​ហ្វូង​មនុស្ស​ ដើម្បី​អបអរដល់​ថ្ងៃ​បញ្ចប់​សង្រ្គាម​ លោកយាយ​ បាន​ប្រាប់​ទៀត​ថា​ កាល​ណោះ​ហាក់​ដូចជា​មិនមាន​ការ​ប្រឆាំង​តបត​ទៅ​ទាហាន​ម៉ារីន​នោះ​ឡើយ​ ព្រោះ​យល់​ថា​ ពួក​គេ​គួរ​តែ​ទទូល​បាន​រង្វាន់​ដ៏​ត្រជាក់​ចិត្ត​បែប​នេះ​ ហើយ​អ្នក​ដ៏ទៃ​ទៀត​ក៏​មាន​កា​រឱប​ថើប​បែប​នេះ​ដែរ។

មេរៀន​នៃ​ការ​ថើប

១-សញ្ញា​នៃ​សរីរាង្គៈ​ នៅ ​ពេល​ដែល​មនុស្ស​នឹក​ឃើញ​ចង់​ថើប​ភ្លាម​ៗ​នោះ​ គឺ​រាងកាយ​នឹង​បង្កើត​បាន​ជា​ប្រតិកម្ម​នៃ​សរីរាង្គ​ ហើយ​ផ្ទាំង​បបូរមាត់​ចាប់​ផ្តើម​ឡើង​ប៉ោង​បន្តិចបន្តួច​ ហើយ​ពណ៌សម្បុរ​បបូរមាត់​ក៏​ចាប់​ផ្តើម​ប្រែ​ស្លេកមក​ជាំ​ក្រម៉ៅ​ (មិន​ខុសគ្នា​ពី​ប្រតិកម្ម​នៃ​ប្រដាប់​ភេទ)​ ដែល​ត្រេតត្រអាល​នោះ​ឡើយ​។​

២-ហ្វឹកហាត់​ក្នុងការ​ថើបៈ គ្មាន ​នរណា​ម្នាក់​កើត​មក​ហើយ​ក៏​ក្លាយ​ជា​អ្នក​ថើប​ដ៏​កំពូល​នោះ​ឡើយ​ ដូច្នេះ​ តិច​ ឬ​ច្រើន​ ត្រូវ​តែ​មាន​ការ​ហ្វឹកហាត់​ ទើប​មាន​ជំនាញ​ខាង​ថើប។

៣-ផ្អៀង ២៥​ អង្សាៈ ប្រសិន ​បើ​មាន​ទំនុក​ចិត្ត​ថា​​ដៃ​គូ​ម្ខាង​ទៀត​យល់​ព្រម​ឲ្យ​អ្នក​លៀន​អណ្តាត​ចេញ ​មក​ ទើប​​អាច​ធ្វើ​យ៉ាង​ដូច្នេះ​ ដោយ​ទាញ​ក្បាល​ផ្អៀង​ឲ្យ​បាន​ ២៥អង្សា ហើយ​ត្រូវ​ងាក​មក​ផ្ទុយ​គ្នា​ ទើប​មិន​ទង្គិច​ទៅ​នឹង​ច្រមុះ​​ ត្រូវ​សើច​ញញឹម​ដាក់​គ្នា​តែ​បនិ្តច​ ក៏​ជាវិធី​ដ៏​ល្អ​សម្រាប់​បង្ក​ភាពកក់ក្តៅ។

៤-បិទភ្នែកព្រឺមៗ មុ ​ន​នឹង​ឱប​ថើប​គ្នា​ គឺ​ភ្នែក​ទាំង​ ៤​ ត្រូវ​សម្លក់​សំលឹង​គ្នា​បនិ្តច​។​ លុះផ្ទាំង​បបូរ​មាត់​ផ្អឹប​ជាប់​គ្នា​ ហើយ​ត្រូវ​បិទ​ភ្នែក​ព្រឺមៗ​ វិធី​នេះ​ក្រៅ​ពី​ការ​ទទួល​បាន​អារម្មណ៍​ល្អក្នុង​ការ​ថើប​ក៏​អាច​ចៀស​វាង​ នូវ​ការ​មិន​មាន​សេចក្តី​សុខ​ដោយ​សារ​តែ​កែវភ្នែក​ទាំង​គូ។

៥-ប្រយ័ត្នក្លិនមាត់​ ៈ ក្លិន ​មាត់​ស្អុយ​ជា​ត្រណម​នៃ​ការ​ថើប​។​ ដើម្បី​ចង់​ដឹង​ថា​ តើ​ក្លិន​មាត់​ស្អុយ​ ឬ​មិន​ស្អុយ​នោះ​ គឺ​អាច​លិទ្ធ​លើ​ខ្នងដៃ​ ហើយ​ហិត​មើល​ក្លិន​ តើ​ល្អ​ ឬ​អាក្រក់​?​ នៅ​ក្រោយ​ពេល​ទទួល​ទាន​អាហារ​រួច​ ប្រសិន​បើ​គ្មាន​មធ្យោបាយ​ដុស​ធ្មេញ​ទេ​នោះ​ អាច​ទាញ​ស្ករកៅស៊ូ​ដើម្បី​បំបាត់​ក្លិន​អាក្រក់​។​ ក្រៅ​ពី​នោះ​ជា​រៀងរាល់​ថ្ងៃ​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ ទើប​អាច​រក្សា​នូវ​ជាតិ​សើម​នៅ​ក្នុង​មាត់​ និង​បង្កើត​ល្បឿន​ក្នង​ការ​បញ្ចេញ​ទឹក​មាត់​ ដើម្បី​ការាពារ​មិន​ឲ្យ​មាន​ក្លិន​មាត់​ស្អុយ។

ប្លែកៗនៃការថើប

          ១-ថើបគឺជាកីឡាៈ នៅពេលដែល ​មនុស្ស​ពីរនាក់​កំពុង​តែ​ឱបថើន​គ្នា​នោះ​ គឺ​មាន​សាច់​ដុំ​ចំនួន​ ៣០​ បំណែក​គួបផ្សំ​ដែរ​ ដោយ​ក្នុង​ចំណោម​នោះ​មាន​ ១២ បំណែក​សម្រាប់​គ្រប់គ្រង​លើ​ចលនា​បបូរមាត់​ ១១​បំណែក​គ្រប់គ្រង​លើ​ចលនា​អណ្តាត។ ម៉្យាងទៀត​ បន្ថែម​លើ​ពេល​កំពុង​តែ​ឱបថើប​នោះ​ ដំណើរ​ជីពចរ​ក៏​អាច​បង្កើត​ល្បឿន​ដែរ​ ដោយ​ក្នុង​ ១នាទី​ចាប់​ពី​ ៧០ដង​ គឺ​កើន​ដល់​ទៅ​ ១៥០ដង។

            ២- ឯតទគ្គកម្មពិភពលោកៈ ប្រវត្តិនៃការថើប ​មាន​រយៈ​ពេល​យូរជាងគេ​គឺ​ ១៧ថ្ងៃ​ ១០ ម៉ោង និង​៣០នាទី​ ហើយ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​សៀវភៅ​ឯតទគ្គកម្ម​ពិភពលោក​ (Guinness Book) ប៉ុន្តែ​គូសេ្នហ៍​មួយ​គូ​នេះ​ក្រោយ​ពេល​ថើប​ចប់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មនី្ទរពេទ្យ​ ព្រោះពួក​គេ​បាន​បាត់បង់​នូវ​កម្លាំង​ពលំ​អស់​ពី​ខ្លួន​។​ តែ​ក្រោយ​ពេល​មាន​សុខភាព​ល្អ​ជា​វិញ​គ៏​ពុំទាន់​មាន​គូ​សេ្នហ៍​ណា​មួយ​ អាច​បំបែក​ឯតទគ្គកម្មខាង​លើ​នេះ​បាន​ឡើយ​រហូត​មក​ដល់​ពេល​នេះ។

៣-ចំណង់ចំណូលចិត្តដោយឡែកពីគ្នាៈ មានបុរសលើសពី ​ ៦៧%​ យល់​ស្របថា​ ការថើប​ផ្អឹប​រវាង​បបូរ​មាត់​និង​បបូរមាត់​នោះ​ គឺ​ជា​របៀប​ថើប​ដ៏​សាមញ្ញជា​ទី​បំផុត​។​ ចំពោះ​បុរស​ ២៦%​ យល់​ឃើញ​ថា​ ការថើប​ត្រង់​ប្រដាប់​ភេទ​របស់​ស្រ្តី​ គឺ​ទទួល​បាន​អារម្មណ៍​ល្អ​។​ រីឯបុរស​ ត្រឹម​តែ​ ១%​ ប៉ុណ្ណោះ​ ដែល​យល់​ស្រប​ក្នុង​ការ​ថើប​ម្រាមជើង។

៤-មិនចេះថើប​អាច​ច្រានទ្រូង​ចេញៈ មាន ​ស្រ្តី​ចំនួន​ពាក់កណ្តាល​បាន​យល់​ឃើញ​ថា​ ប្រសិន​បើ​មិត្ត​ប្រុស​របស់​នាង​ ពេល​កំពុង​តែ​ឱបថើប​ដោយ​មិន​ដឹង​ខ្យល់​អី គឺ​ពួក​នាងត្រៀម​ខ្លួន​ចែក​ផ្លូវ​ជាមួយ​ពួក​គេ​។​ ក្នុង​ពេល​ថើបជញ្ជក់​មាត់​ ប្រសិន​បើ​អណ្តាត​របស់​មិត្ត​ប្រុស​ មិន​មាន​ភាព​រស់​រវើក​ទេ​នោះ​ នឹង​ធ្វើ​ឲ្យ​ពួក​នាង​មាន​ការ​ធុញ​ថប់​ជា​ទី​បំផុត។

៥-ការថើប​ និង​ ទឹកមាត់ៈ បុរស ៤%​ និង​ស្រ្តី​ភេទ​ ៤៨%​ បាន​ពោល​ថា​ នៅ​ពេល​កំពុង​ថើប​គួរគប្បី​ប្រើ​វិធី​ទន់ភ្លន់​បនិ្តច​ ហើយ​ការ​ថើប​បឹត​មាត់​ដោយ​ញក់ញី​ខ្លាំង​ៗ គ​ឺ​មិន​អាច​ទទួល​​យក​បាន​ឡើយ​។ ចំពោះ​ស្រ្តី​ភេទ​ ៣ភាគ​៩​ គឺ​មិន​ចូលចិត្ត​បុរស​ណា​ ដែល​សម្បូរ​ទៅ​ដោយ​ទឹកមាត់​។ ផ្ទុយ​ទៅវិញ​ ករណី​ដូចគ្នា​នេះ​ដែរ​ គឺ​ខាង​បុរស​មាន​ត្រឹម​តែ​ ២ភាគ៣​ ប៉ុណ្ណោះ​។​ នៅ​ពេល​ដែល​មាន​សំណួរ​ចាទ​សួរ​ថា​ តើ​អ្វី​ជា​ចំណុច​សំខាន់​នៃ​ការ​ថើប​?​ ស្រាប់​តែ​មាន​បុរស​ ៥៤%​ ពោល​ថា​ «គឺ​ថើប​ជាមួយ​នឹង​ស្រី​ណា​ដែល​ខ្លួន​មិន​ចូលចិត្ត»។

៦-ការថើប​ផ្តល់​ផលប្រយោជន៍​ដល់​សុខភាពៈ នៅ ​ក្នុង​ប្រអូមមាត់​របស់​បុរស​មាន​មេរោគ​ជាង​ ២០០​ប្រភេទ​ ហើយ​នៅ​ពលេ​ដែល​មនុស្ស​ពីរ​នាក់​ថើប​ជញ្ជក់​មាត់​គ្នា​ គឺ​មេរោគ​ក្នុង​បរិមាណ​ច្រើន​អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​។​ ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ ការ​ថើ​ប​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធការពារ​ជំងឺ​នៅ​ក្នុង​រាងកាយ​ទាំង​សងខាង​ ផលិត​បាន​បដិបក្ខប្រាណ​ធម្មជាតិ​ដោយ​អាច​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ឯង​ ផ្ទាល់​ ហើយ​នៅ​ក្នុង​រាងកាយទាំង​សងខាង​អាច​បង្កើត​បាន​នូវ​ប្រព័ន្ធ​ប្រឆាំង​ទៅ​នឹង ​ជំងឺ​ និង​មេរោគ​ផ្សេង​ៗ​នៅ​ក្នុង​រាងកាយ៕ ប្រភពៈ ទស្សាវដ្តីប្រជាប្រិយ

តើគួរមានសិចនៅពេលណាដែលស្រើបស្រាលបំផុតនោះ

សិចជា​រឿង​ធម្មជាតិ​ដែល​គេ​ប្រើប្រាស់​ក្នុង​ការ​បន្តពូជ​ ដូច្នេះ​សកម្មភាព​ និង​ពេល​វេលា​នៃ​ការ​មាន​សិច​ក៏​មាន​សារៈ​សំខាន់​មិន​តិច​នោះ​ដែរ។ ព្រោះ​ក្នុង​រយៈពេល​នីមួយៗ​នោះ​ក៏​វា​មាន​រួម​ទាំង​ចំណុច​ល្អ​និង​ចំណុច​អាក្រក់​នៃ​ភាព​ស័កិ្តសម​ដែល​ខុស​ប្លែក​គ្នា។​ នៅ​ពេល​នេះ​ យើង​ក្រឡេកមក​មើល​ទាំង​អស់គ្នា​ថា​ តើ​សិច​នៅ​ពេល​ណា​ដែល​បង្កើត​បាន​នូវ​ភាព​ស្រៀវស្រើប​និង​រំជើបរំជួល​សម្រាប់​អ្នក​បំផុង​នោះ។

ពេលព្រឹក

ចាត់​ទុក​ថា​ ជា​ពេល​វេលា​ដែល​ស័ក្តិសម​យ៉ាង​ក្រៃលែង​សម្រាប់​មនុស្ស​ដែល​មាន​អារម្មណ៍​តប់​ប្រមល់​។​ ក៏​ប៉ុនែ្ត​ថា​​ វា​ស័កិ្តសម​ជា​មួយ​អ្នក​ដែល​ត្រូវការ​ដាស់​សិច​ឲ្យ​មាន​ភាព​វៀសវៃ​ទាក់ទាញ​ចិត្ត​ដោយ​ភាព​ស្រស់​បស់។​ ការ​មាន​សិច​ក្នុង​ខណៈ​ពេល​ដែល​ពាក់​កណ្តាល​ដេកលក់​ ពាក់​កណ្តាល​ភ្ញាក់​ក៏​មិន​អាក្រក់​ស សន្សឹមៗ​ឲ្យ​ដំណើរ​ទៅ​មួយៗ​។ កុំដាស់​អូសទាញ​គេ​ឲ្យ​ប្រញាប់ប្រញាល់​តោង​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ៗ​ ព្រោះ​រាងកាយ​គេ​នៅ​រឹង​នៅ​ឡើយ​។​ អ្នក​តោង​តែង​កំដៅ​ម៉ាស៊ីន​ឲ្យ​យឺតៗ​សន្សឹមៗ​ឲ្យ​ក្តៅ​ឡើង​ម្តង​បន្តិចៗ​ដើម្បី​ភ្ញោច​អារម្មណ៍​ទាក់ទាញ​ចិត្ត​ឲ្យ​ល្អ​នោះ​មិន​យូរ​ប៉ុន្មាន​ទាំង​ចៅហ្វាយ​​និង​កូន​ចៅ​ក៏​ចាប់​ផ្តើម​បំពេញ​ការងារ​បាន​ល្អ​ឥត​ខ្ចោះ។

ពេលថ្ងៃ

ពេល​ថ្ងៃ​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក់​បែ​ប​នេះ​ ដោយ​អ្នក​និង​ដៃ​គូ​បានទទួល​ទាន​ដំណេក​ឆ្អែត​នៅ​ពេល​ថ្ងៃ​ៗ​នោះ​ហើយ​ ដែល​អ្នក​នឹង​គេ​អាច​នឹង​បន្ថែម​ឱរស​នៅ​លើ​គ្រែ​ដំណេក​ជំនួស​អាហារ​ពេល​ព្រឹក​ ព្រោះ​ការ​មាន​សិច​នៅ​ក្នុង​រយៈពេល​នេះ​វា​នឹង​ជួយ​ឲ្យ​ចរន្ត​ឈាម​ហូរ​បាន​ល្អ។

ពេលរសៀល

បន្ទាប់​ពីអ្នក​ទាំង​ពី​រ​ទើប​នឹង​បាន​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ មិន​យូរ​ប៉ុន្មាន​នោះ​កំឡុង​ពេល​នេះ​រាងកាយ​របស់​អ្នក​កំពុង​តែ​ត្រាំ​ត្រែង​ទៅ​នឹង​ការ​លម្អិត​អាហារ​ ដូច្នេះ​ វា​មិន​មែន​ស័កិ្តសម​នឹង​ការ​មាន​សិច​នោះ​ទេ។

ពេលល្ងាច​ក្រោយ​ពី​ចប់​ម៉ោង​ការងារ

បើយោង​តាម​ការ​ពិសោធន៍​របស់​ក្រុម​ជំនាញ​ គេ​បាន​រក​ឃើញ​ថា​ ក្នុង​ពេល​វេលា​ខាង​លើ​នេះ​ រាង​កាយ​របស់​បុរស​មាន​ការ​ផលិត​ស្ពែម​ចេញ​មក​យ៉ាង​ច្រើន​បំផុត​ ទើប​វា​ក្លាយ​ទៅ​ជា​រយៈ​ពេល​ដែល​បុរស​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​ក៏អាច​ថា​បាន។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​បាន​កូន​ អ្នក​អាច​នឹង​បញ្ចូន​សញ្ញា​គ្នា​ក្នុង​ពេល​វេលា​នេះ​ស័កិ្តសម​ជា​ទី​បំផុត។

ពេលក្បាលព្រលប់

ក្នុង​រយៈពេល​នេះ​​ រាងកាយ​ក៏​ផលិត​អ័រម៉ូន​នៃ​ភាព​សុខស្រួល​ចេញ​មក​ច្រើន​ដូចគ្នា​ ទើប​វា​ស័កិ្តសម​ទៅ​នឹង​អារម្មណ៍​ក្នុង​ការ​ប្រលោម​លួង​លោម​បបោសអង្អែល​ឲ្យ​បាន​ច្រើន​បំផុត​។​ អ្នក​គួរ​តែ​ចាប់​ផ្តើម​ដោយ​បរិយាកាស​រ៉ូមែនទិក​ តន្រ្តី​ដែល​មាន​សម្លេង​ស្រាលៗ​និង​ស្ទាប​អង្អែល​ដើម្បី ពន្យុះអារម្មណ៍​របស់​គេ​ឲ្យ​ពុះ​កញ្ច្រោល​ឡើង​ ព្រោះ​វា​ជា​ចន្លោះ​ពេល​ដ៏​ល្អ​ជា​ទី​បំផុត​ក្នុងការ​មាន​សិច​ដែល​បែប​ស្រើបស្រាល​មិន​អាច​បំភ្លេច​មិន​បាន៕

ប្រភពៈ កម្ពុជាថ្មី ដោយៈ សុធារិទិ្ធ

« Older entries