ដោយៈ Launren Picker
សំណួរៈ ខ្ញុំមានផៃ្ទពោះ ៦សបា្ដហ៍ ក្នុងរយៈពីរបីថ្ងៃកន្លងមកនេះ ខ្ញុំមានអារម្មណ៍តានតឹង និងមានភាពរជើបរំជួលក្នុងចិត្តយ៉ាងខ្លាំង។ ខ្ញុំខិតខំធ្វើឲ្យអារម្មណ៍របស់ខ្ញុំស្ងប់ទៅវិញ តែវាហាក់បីដូចជាគ្មានទទួលនូវលទ្ធផលអី្វឡើយ។ តើបញ្ហានេះនឹងជះឥទិ្ធពលដល់ទារកក្នុងផៃ្ទរបស់ខ្ញុំដែរ ឬទេ? តើខ្ញុំគូរធ្វើយ៉ាងម៉េ្តចទៅ?
ចម្លើយៈ យើងសូមផ្ដល់យោបល់ថា អ្នកគួរប្រាប់គព្ភបរិហាពេទ្យ ឬពេទ្យឆ្មប អំពីអារម្មណ៍របស់អ្នកដែលបានកើតឡើងយ៉ាងម៉េច។ ដូច្នេះ គ្រូពេទ្យអាចជួយបំបាត់នូវភាពដែលអាចកើតមានឡើងនោះបាន ដែលជំងឺនេះវាកំពុងតែបង្ករឲ្យមានភាពតានតឹង និងភាពរំជើបរំជួលរបស់អ្នក។
ប្រសិនបើ អ្នកមិនមានជំងឺអី្វទេ វាប្រហែលជាអាចប្រាប់ឲ្យដឹងថា អារម្មណ៍ដែលធើ្វឲ្យតានតឹង និងរំជើបរំជួលនោះ គឺជារឿងធម្មតា ចំពោះការមានផៃ្ទពោះដំបូង ហើយអារម្មណ៍ទាំងនោះនឹងអាចធូរស្បើយទៅវិញក្នុងរយៈពេលពីរបីសបា្ដហ៍ខាងមុខ។ ថែមពីនេះទៀត ដោយការឡើងចុះនៃអ័រម៉ូន ដែលអ្នកកំពុងមាន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកកុំនិយាយថា អ្នកមានគម្រោងចង់មានគភ៌ ស្រ្ដីមានគភ៌ដំបូងច្រើនមានអារម្មណ៍តានតឹង ហើយស្រ្ដីភាគច្រើនគិតថា ការមានកូននឹងធើ្វឲ្យប៉ះពាល់ដល់មុខរបរ និងកាតព្វកិច្ចផ្េសងៗ។ នៅពេលមានផៃ្ទពោះមានដំណើរល្អ ហើយអ្នកប្រាប់មិត្តភ័ក្រ្ត និងគ្រូសាររបស់អ្នក អ្នកប្រហែលជានឹងមានអារម្មណ៍ធូរស្បើយ។
ប្រសិនបើ អ្នកមានអារម្មណ៍រំជើបរំជួល និងព្រួយបារម្មណ៍អំពីទិដ្ឋភាពច្បាស់លាស់នៃការមានគត៌ ឬការមានកំណើតទារកនោះ អ្នកនឹងត្រូវបានធានាអះអាងដោយមានការចូលរួមពីក្រុមគាំទ្រនៅក្នុងតំបន់របស់លោកអ្នក។ មួយវិញទៀត អ្នកកុំភេ្លចថា គភ៌បរិហាពេទ្យ ឬពេទ្យឆ្មប គឺជាមនុស្សយ៉ាងសំខាន់សម្រាប់ធើ្វការពិគ្រោះយោបល់ពីបញ្ហាទាំងនោះ។ ប្រសិនបើ អ្នកត្រូវការជំនួយនោះ អ្នកក៏គួរតែធើ្វការណាត់ជួបជាមុនជាមួយគ្រូពេទ្យព្យាបាលរោគដើម្បីឲ្យដឹងថា ត្រូវការជំនួយពិគ្រោះយោបល់ដែរ ឬទេ។
នៅចន្លោះពេលនោះ អ្នកមិនត្រូវព្រួយបារម្មណ៍ថា ភាពតានតឹង និងភាពរំជួលចិត្ត ដែលអ្នកមាននោះ នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ទារកក្នុងផៃ្ទរបស់អ្នកឡើយ។ ទារកក្នុងផៃ្ទរបស់អ្នកគឺសុខភាពល្អ មានការការពារ និងការថែរក្សាបានយ៉ាងល្អ ទោះបីអ្នកមានអារម្មណ៍ខឹង និងរំកាំចិត្តយ៉ាងណាក៏ដោយ៕
តាមការទូន្មានរបស់លោក Aristote បិតាវិទ្យាសាស្រ្តនយោបាយជនជាតិក្រិចថា ប្រសិនប្តីប្រពន្ធរួមដំណេកជាមួយគ្នាពេលថ្ងៃណានោះដែលអាចមានខ្យល់បក់ពីទិសខាងជើង គេប្រាកដណាថា ត្រូវតែមានកូនប្រុស។