March 31, 2006 at 10:12 am (សុខភាពបុរស)
មានសិចរហូតដល់ទៅ ៣៧ដង ក្នុង ១សបា្តហ៍។ នេះជាការគិត និងបំណងប្រថ្នាដែលសិ្ថតនៅក្នុងអារម្មណ៍របស់វ័យកេ្មង។ នៅពេលនោះដែរ អារម្មណ៍សិចរបស់ស្ត្រីវ័យកេ្មង ទោះជាចំណងសិ្ថតនៅដល់កំពូលយ៉ាងណាក៏ដោយ ក៏មានត្រឹមតែ ៩ដងក្នុង ១សបា្តហ៍ប៉ុណ្ណោះ។
លាក Pamela Regan សាស្រ្តាចារ្យផែ្នកចិត្តសាស្រ្តនៃសកលវិទ្យាល័យកាលីហ្វ័រនីញ៉េសហរដ្ឋអាមេរិកបានឲ្យដឹងថា បុរស និងស្រ្តីស្ទើរតែគ្រប់រូបសុទ្ធតែគិតទៅដល់រឿងរួមសិចនោះដូចគ្នា ហើយរឿងដូចនេះក៏ចេះតែកើតមានជាប្រចាំថៃ្ងដែរ។
សិ្ថតនៅក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួននោះ លោកស្រីសាស្រ្តាចារ្យព្រមទាំងសហសេវិករបស់គាត់ បានធ្វើការសំភាសន៏ជាមួយនឹងមនុស្ស ៦៧៦នាក់ ទាំងប្រុសទាំងស្រ្តី ដែលមានអាយុមធ្យម ២៥ឆ្នាំ អំពី កម្រិតរួមទាំងចំណង់រួមភេទដែលកើតមាននៅក្នុងការគិតដោយខួរក្បាលរបស់ពួកគេ។ សរុបជារួមមក មានមនុស្សដល់ទៅ ៩៧,៣ភាគរយ នៃចំនួនខាងលើ សុទ្ធតែមានអារម្មណ៍សិចដូចគ្នា មិនថាបុរស ឬស្រ្តីនោះទេ។
សិ្ថតនៅក្នុងអត្រាបែបនេះ បុរសគ្រាន់តែមានកំរិតលើសស្រ្តីតែបនិ្តចប៉ុណ្ណោះ មានបុរស ៩៨,៨ភាគរយ និងស្រ្តី ៩៥,៩ភាគរយ។
ក៏ដូចជាការសិក្សាស្រាវជ្រាវកាលពីពេលមុននោះផងដែរ ដែលក្រុមសិក្សាស្រាវជ្រាវបានរកឃើញថា បុរសភេទពិតជាគិតដល់រឿងសិចច្រើនជាងស្រ្តីមែន ឬក៏អាចនិយាយបានថា មានចំនួនស្មើនិង ៤ដង ប្រៀបធៀបទៅនឹងស្រ្តីភេទ។ កុំថាឡើយតែការគិត សូម្បីតែសកម្មភាពសិចរបស់បុរស ក៏កាន់តែមានច្រើនលើសស្រ្តីផងដែរ។
“ការខុសបែ្លកគ្នាយ៉ាងនេះ ក៏ប្រហែលជាមានការជះឥទិ្ធពលដោយសារសង្គមរហូតដល់កើតមានជាសកម្មភាពរួមភេទសម័្ពន្ធរបស់បុរស និងស្រ្តីនោះ។ ជាមួយគ្នាផងដែរ ក៏ពិតជាដោយសារតែមានភាពខុសគ្នាផែ្នកសរីរជីវសាស្រ្តរវាងបុរស នឹងស្រ្តីផងដែរ”។ នេះជាការបញ្ជាក់ប្រាប់ពី ក្រុមអ្នកសិក្សាស្រាវជ្រាវនោះ។
ថី្វត្បិតតែយ៉ាងដូច្នេះក្តី លទ្ធផលបែបយ៉ាងនេះក៏មិនមែនជារឿងមួយដែលគេធ្វើការសិន្និដ្ឋានដោយវិជ្ជមានថាបុរសភេទពេលណាក៏ទាមទាររួមសិចឥតឈប់ឈរថែមហើយថែមទៀត ឬក៏ស្រ្តីភេទវិញបែរជាខ្វះខាតភាពងប់ងុលនឹងការរួមរ័កនោះក៏ទេដែរ។ នេះជាការបញ្ជាក់យ៉ាងច្បាស់បនែ្ថមដោយក្រុមអ្នកសិក្សាស្រាវជ្រាវនោះ៕
ប្រភពៈ កម្ពុជាថី្ម ដោយៈ បុត្រ-កំសត់
Leave a Comment
March 31, 2006 at 10:02 am (សុខភាពបុរស)
គេតែងតែលើកឡើងអំពីជំងឺទាំងឡាយប៉ះពាល់ផ្លូវចិត្ត និងចិត្តសាស្រ្ត សិចអាចនិយាយបានថារហូតដល់ធ្វើឲ្យបាត់បង់សមត្ថភាពផ្លូវភេទថែមទៀតផង។ ប៉ុនែ្តប្រភេទជំងឺទាំងឡាយនេះមិនបានកើតមានឡើងដោយាសារតែហេតុផលនៃការសមេ្រចកាមដោយខ្លួនឯងបណ្តាលឡើងនោះទេ។
ករណីមូលហេតុធ្លាក់ចុះខ្សោយផ្នែកសរសៃប្រសាទ (Surmenage) គឺជាសភាពប្រែប្រួលផ្នែកផ្លូវចិត្ត អាស្រ័យដោយាសារមានការព្រួយបារម្ភ ការបាត់បង់តុល្យភាពផ្នែកអារម្មណ៍ ស្មារតី ការភ័យខ្លាចដោយពុំមានមួលហេតុ រួមទាំងករណីអត់ងងុយជាប់ជាប្រចាំតែប៉ុណ្ណោះ។
អសមត្ថភាពនៃប្រដាប់ភេទ (លិង្គមិនងើប) នោះ កើតមានដោយសារកត្តាផ្លូវចិត្តខុសពីធម្មតា ពិសេសសតែងតែកើតមានចំពោះអ្នកកើតជំងឺទឹកនោមផ្អែម ជំងឺបេះដូងជាដើម។
ជនណាដែលខ្វះចំណេះដឹងអំពីផ្នែកកាមសាស្រ្ត ឬការរួមភេទសម័្ពន្ធ រួមទាំងពុំមានជំនឿទុកចិត្តចំពោះខ្លួនឯងកនុងករណីមានការរួមរក័នោះទៀតសោត ក៏ងាយប្រឈមមុខទៅនឹងភាពបាត់បង់សមត្ថភាពក្នុងការរួមរ័កនោះណាស់។
មនុស្សយើងកើតមកហើយធំពេញវ័យឡើងរហួតដល់មានអាយុ១៣-១៤ឆ្នាំ ដឹងកី្ត ចាប់ផ្តើមកើតមានសេ្នហា មានទំនាក់ទំនងភេទ ព្រមទាំងកសាងអនាគតបងើ្កតកូនចៅ….ទាំងនោះហើយដែលហៅថា ការមានទំនាក់ទំនងផ្នែកជីវសាស្រ្ត (Relation Biologique)។
ជារៀងរាល់ពេលដែលមានទំនាក់ទំនងផែ្នកសិច បញ្ហាអ័រម៉ូនភេទតែងតែបញេ្ចញមកយ៉ាងច្រើន។ ដោយសារតែអ័រម៉ូនភេទនោះហើយដែលធ្វើឲ្យរូបកាយរបស់មនុស្សកើតមានសំរើបស្រើបស្រាលពោរពេញទៅដោយចំណង់រួមភេទនិងទទួលបានភាពងាយស្រណុកសុខស្រួលដល់ទីបញ្ចប់។
ដោយសារតែមានការរួមភេទសម័្ពន្ធនោះហើយ ទើបបានធ្វើឲ្យស្រ្តីភាគច្រើនរួចចាក់ផុតពីការកើតជំងឺផេ្សងៗទាក់ទងទៅនឹងរោគស្រ្តីនោះ។ ពិសេសទៅទៀត អាចជួយចម្លងផុងមិនឲ្យកើតមានជំងឺមហារីកនោះ។
ដោយសារតែមានលក្ខខណ្ឌណាមួយនោះហើយ ដែលភាគពឡូហ្ស៊ិក (Logique) ផែ្នកជីវសាស្រ្តខាងលើនេះនាំឲ្យមិនសមេ្រចកាមដោយខ្លួនឯង អាចមានករណីប៉ះពាល់ដល់ផែ្នកណាមួយរនៃរូបរាងកាយចៀសមិនផុតនោះទេ។
នៅបស្ចឹមប្រទេស មានស្រ្តីជាច្រើនដែលពុំមានគូសេ្នហ៍តែងតែជ្រើសរើសយកមធ្យោបាយសមេ្រចកាមដោយខ្លួនឯងនេះក៏ដើម្បីជួយបន្ធូរអារម្មណ៍ពុះកញ្រ្ចោលដោយសារសិចរួមទាំងប៉ះពាល់ដល់ផ្លូវចិត្តនោះទៀតផងដែរ។
ករណីសម្រេចកាមដោយខ្លួនឯង តើអាចបណ្តាលឲ្យឆ្លងមេរោគ និងឥទិ្ធពលដល់ជីវិតរស់នៅក្នុងគ្រួសារដែរឬទេ?
ការចម្លងមេរោគតែងតែកើតមានចំពោះស្រ្តីភេទច្រើនជាងបុរស។ ប៉ុនែ្ត ប្រសិនបើបុរសភេទសមេ្រចកាមដោយប្រើដៃខ្លាំងពេកនោះ ក៏អាចបណ្តាលឲ្យរបួសដល់ប្រដាប់ភេទរបស់ខ្លួនទៅវិញ។
ប្រសិនបើគេមានចំណងអាពាហ៍ពិពាហ៍ហើយនោះ ការកាត់បន្ថយការសមេ្រចកាមដោយផ្ទាល់ដោយខ្លួនឯង គឺជាការដ៏ចាំបាច់សម្រាប់ការពារសុភមង្គលក្នុងគ្រួសារ។ ជាក់សែ្តងគឺៈ
- សូមកុំស្លៀកខោត្រនាប់រឹតខ្លាំងពេក នៅពេលទទួលទានដំណេកពេលយប់។
- កុំទស្សនាខែ្សភាពយន្តអាសអាភាស ឬសៀវភៅរឿងសិចដែលនាំឲ្យមានអារម្មណ៍ភេទ។ ចូរងាកទៅរកការហាត់ប្រាណ និងលេងកីឡា ឬមួយក៏មានការសម្រាកសំរាន្តដើម្បីលុបបំបាត់ចោលអារម្មណ៍ផេ្តសផ្តាសដោយសារសិច៕
ប្រភពៈ កម្ពុជាថី្ម ដោយៈ បុត្រ-កំសត់
Leave a Comment
March 31, 2006 at 9:53 am (សុខភាពផ្ឡូវភេទ)
សំណួរៈ តើស្រ្តីមានវ័យ ៥០ឆ្នាំហើយចាំបាច់ផ្អាក់សិចដែរ ឬអត់
វាមិនពិតប្រាកដនោះទេ ព្រោះស្រ្តី គឺជាភេទមួយដែលមានសំណាងល្អច្រើនទៅវិញទេ ព្រោះថា អ្នកមានជីវិតគ្រួសារដែលល្អ និងមានសិច តែមានសេចកី្តសុខធ្វើឲ្យសុខភាពចិត្តដំណើរល្អទៅតាមគ្នា។ លក្ខណៈបែបនេះអាចចាត់ថា ជារឿងដែលគួរត្រេកអរយ៉ាងក្រៃលែងសម្រាប់ស្រ្តីក្នុងវ័យបែបនេះ។ ក៏ប៉ុន្តែ តាមគំនិតយោបល់ដូចជាមិត្តភកិ្ត ឬក៏អ្នកជិតខាងដែលថា អ្នកមានវ័យខ្ពស់បែបនេះហើយ គួរផ្អាករឿងនោះមួយឡែកនោះ វាគួរតែកើតចេញពីគំនិតច្រណែនឈ្នានីសទៅវិញទេ។ ដូច្នេះអ្នកមិនចាំបាច់បារម្ភទាល់តែសោះនៅពេលដែលសេចកី្តប្រាថ្នាខាងផ្លូវភេទ ដែលជាវត្ថុដ៏មហាអស្ចារ្យមួយដែលធម្មជាតិបានបង្កើតមកឲ្យនោះ។ វារមែងមិនមានព្រំដែនមកកំណត់ថា អ្នកនឹងអស់កម្រិតថាមពលក្នុងវ័យណាមួយនោះឡើយ។
សំណួរៈ មិនចង់រួមសិច តែក៏មិនចង់ឲ្យបាត់បង់វាដែរ?
បញ្ហាក្នុងជីវិតគូស្នេហ៍រមែងតែកើតមានជានិច្ច វាប្រៀបបីដូចជាពាក្យស្លោកដែលបានពោលថា ចានក្នុងរាវរមែងតែប៉ះទង្គិចនោះឯង។ បញ្ហាសុខភាពនេះ មនុស្សគ្រប់រូបតែងមានការព្រួយបារម្ភ ព្រោះថាជួនកាលអ្នកទាំងពីរនាក់ បានតាំងគោលដៅខុសពីគ្នា ជួនកាលភាគីខាងបុរសត្រូវការបែបនេះ ជួនកាលទៀតក៏ភាគីស្រ្តីត្រូវការបែបនោះ ដោយដើរមិនត្រូវផ្លូវគ្នាក៏កើតមានបញ្ហាឡើង។
ប្រសិនបើអ្នកមិនចង់មានសិច តែស្វាមីអ្នកមិនយល់ព្រមទៅតាមសំណើរបស់អ្នកនោះ ហើយថែមទាំងបែរមកសំឡុតថា និងទៅរកស្រ្តីដទៃផ្សេងបែបនេះវាជាទង្វើមួយដែលយល់ឃើញតែប្រយោជន៍ផ្ទាល់ខ្លួនហើយ។ ដូច្នេះអ្នកកុំទាន់ធ្វើការទិតៀនខ្លួនឯងឲ្យហួសហេតុពេក ព្រោះការចិញ្ចឹមបីបាច់កូន (ប្រសិនបើមាន) វាអាចធ្វើឲ្យអ្នកហត់នឿយរហូតដល់អស់ភាពតម្រូវការខាងផ្លូវភេទបាន។ មធ្យោបាយដែលល្អ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យដែលពាក់ព័ន្ធនឹងអាការៈរបស់អ្នករួមទាំងបញ្ហាសិចប្រសើរជាង។ អ្វីដែលសំខាន់អ្នកគួរតែហ៊ាននិយាយនូវការស្មោះត្រង់រវាងអ្នកទាំងពីរដែលជាវិធីមួយជួយតំរែងតម្រង់ឲ្យជីវិតសិចរបស់អ្នកត្រឡប់មកមានសេចក្តីសុខដូចដើមវិញបាន៕
ប្រភពៈ កម្ពុជាថ្មី ដោយៈ សុធារិទិ្ធ
Leave a Comment
March 31, 2006 at 9:50 am (សុខភាពស្រ្តី)
វេជ្ជបណ្ឌិតមួយក្រុមនៅអង់គេ្លសបានបញ្ចុះបញ្ចូលស្រ្តីដែលចង់មានកូន គប្បីបងើ្កតកូនមុនវ័យ ៣៥ឆ្នាំ។ សរសេរនៅក្នុងទស្សនាវដី្តវេជ្ជសាស្រ្តអង់គេ្លស ពួកវេជ្ជបណិ្ឌតនិយាយថា បច្ចុប្បន្ននេះ តួលេខស្រ្តីពន្យាពេលក្នុងការកសាងគ្រួសារដើម្បីអាទិភាពឲ្យមុខរបរកំពុងកើនឡើង ហើយស្រ្តីទាំងនេះទទួលយកភាពស្មុគស្មាញជាបន្តបន្ទាប់។
ចំនួនស្រ្តីនៅអង់គេ្លសបងើ្កតកូនក្រោយវ័យ ៣៥ឆ្នាំ កើនទេ្វដង បៀ្របនឹង ២៥ឆ្នាំមុន។ តែពួកវេជ្ជបណិ្ឌតនិយាយថា ធម្មជាតិប្រែប្រួល ហើយស្រ្តីដែលពន្យាពេលមានកូននឹងទទួលរងនូវបញ្ហា ដែលរួមមានការពិបាកមានគភ៌ លទ្ធភាពត្រូវរលូតកូន សម្ពាធឈាមខ្ពស់។
ពួកវេជ្ជបណិ្ឌតទម្លាក់កំហុសឲ្យសង្គម អ្នកជាម្ចាស់ និងពួកអ្នកធ្វើផែនការគ្រួសារដែលលើកទឹកចិត្តស្រ្តីឲ្យពន្យាពេលកាតព្វកិច្ចធ្វើមាតាដើម្បីប្រមូលផ្តុំទៅក្នុងមុខរបរ និងដណើ្តមយកសិ្ថរភាពហិរញ្ញវត្ថុរបស់គេ។
សាស្រ្តាចារ្យ ផេធើប្រូ (Peter Braude) អ្នករៀបចំអត្ថបទមួយរូបពោលថា លទ្ធភាពច្រើនតែឈឺចាប់ណាស់។ លោក Braude ឲ្យដឹងថា សបា្តហ៍ណាក៏មានស្រ្តីដែលអស់សង្ឃឹម និងត្រូវរលាយសុបិន្តមកយ៉ាងណែនតាមមនី្ទរសុខាភិបាល ហើយនោះច្រើនតែជាអ្នកដែលសម្រេចជោគជ័យខ្លាំងខាងបុព្វហេតុ និងអាចមាននូវអ្វីៗគ្រប់យ៉ាងដែលគេចង់។ លោកបនែ្ថមថា ពួកគេគឺជាពួកអ្នកធ្វើការយ៉ាងសកម្ម និងជឿថាប្រសិនបើគេធ្វើការសកម្មនោះ គេសកិ្តសមបានទទួលនូវអី្វដែលគេចង់បាន តែគេដឹងច្បាស់ថា “អូវែរ” របស់គេពុំនៅមានឥទិ្ធពល ឬលើកដំបូងគេដឹងច្បាស់ថា ចំនួនសែ្ពមម៉ាតូសូអ៊ីដរបស់ស្្វាមីទាបគួរឲ្យភិតភ័យ ហើយស្រាប់តែរកឃើញថា ពុំនៅមានពេលវេលាច្រើនទៀតធ្វើជាម្តាយ និងបែ្រទៅជាខ្វាយខ្វល់ចិត្ត និតតានតឹង។
គ្រីសី្ទណា អូដុន (Christina Odone) ជាអ្នកសារពត៌មានម្នាក់មានជោគជ័យរៀបការយឺត និងបានក្លាយជាមាតានៅវ័យខ្ពស់បង្គួរ ហើយអ្នកស្រីបានដាក់បញ្ហានេះជាមួយពួកវេជ្ជបណិ្ឌតដែលសរសេរអត្ថបទលើទស្សនាវដ្តីវេជ្ជសាស្រ្តអង់គេ្លស។
អ្នកស្រីនិយាយថា ធម្មតាស្រ្តីអង់គេ្លសពុំមានការជ្រើសរើសថា ពេលណាត្រូវកើតកូនទេ ដោយមកពីលក្ខណៈការងាររបស់គេ។
អ្នកស្រីបនែ្ថមថា ធ្វើម៉េចស្រ្តីបញ្ចុះបញ្ចូលបានពួកម្ចាស់ក្រុមហ៊ុនពេលនៅវ័យប្រមាណ ២០ ឬ៣០ឆ្នាំដោយអាចនិយាជាមួយម្ចាស់ថា សុំទោសខ្ញុំចង់បានកូនសុំផ្អាក់ការងារ និងក្រោយពេលសម្រាលកូនវិលត្រឡប់មកវិញ។
អ្នកស្រីគ្រីស្ទីណា សមែ្តងយោបល់ថា ក្នុងពេលទស្សនាវដី្តវេជ្ជសាស្រ្តអង់គេ្លសនិយាយយ៉ាងច្រើនអំពីគ្រោះថ្នាក់ទាំងឡាយ ពេលធ្វើជាមាតានៅវ័យខ្ពស់ គេពុំបានរំលឹកដល់ការខ្វការរៀបចំសម្រាប់ស្រ្តីជាមាតាវ័យកេ្មងដែលត្រូវប្រឈមមុខជាមួយបណ្តាសម្ពាធពេលមានកូននោះទេ៕
ប្រភពៈ រស្មីកម្ពុជា
Leave a Comment
March 31, 2006 at 9:46 am (សុខភាពបុរស)
- ក្នុងមួយជីវិតរបស់មនុស្សប្រុស គឺជាមធ្យមអាចបញ្ចេញទឹកអសុចប្រហែល ៧២០០ លើកហើយក្នុងមួយលើកៗមានបរិមាណពី ២ ដល់ ៥ សេសេ។
- ចំពោះល្បឿននៃការបញ្ចេញទឹកអសុចជាមធ្យមគឺមានល្បឿន ៤៥ គីឡូម៉ែត្រ ក្នុងមួយម៉ោងបើប្រៀបធៀបទៅនឹងរថយន្តក្រុងដែលបើកបរក្នុងទីក្រុង កក្នុងល្បឿន ៤០,២ គីឡូម៉ែត្រក្នុងមួយម៉ោងនោះ ឃើញថាលឿន និងឆាប់ជាង។
- អ្នក ជំនាញខាងកាមសាស្រ្តបានផ្តល់ថាដំបូន្មានថា សមត្ថភាពនៃការរួមសិចដ៏ល្អវិសេសវិសាលនោះ គឺតមជក់បារី លេងកីឡា បញ្ចុះទម្ងន់។
- ចំពោះពេលវេលានៃកាមតណ្ហាខ្លាំងក្លាបំផុតរបស់បុរស គឺនៅក្នុងពេលព្រឹកព្រលឹម និងនៅក្នុងសរទរដូវ។
- ចំពោះមេរោគនៅក្នុងទឹកអសុចពេលបណ្តែតខ្លួនឆ្ពោះទៅសម្បុកពងរបស់ស្រ្តីភេទ គឺត្រូវការពេលវេលា ២,៥វិនាទី។
- ប្រវត្តិនៃប្រវែងលឹង្គដែលខ្លី និងវែងបំផុត (គិតចាប់ពីពេលវាដំឡើងឬទិ្ធ) គឺខ្លី ១២,៧ សង់ទីម៉ែត្រ និងវែង ២០ សង់ទីម៉ែត្រ។
- ពេលមិនទាន់ដំឡើងឬទិ្ធ ខ្លី ៨,៨៩ សង់ទីម៉ែត្រ និងវែង ១២,៩ សង់ទីម៉ែត្រ៕
ប្រភពៈ ទស្សនាវដី្តប្រជាប្រិយ
Leave a Comment