តើភាពតានតឹងរបស់ខ្ញុនឹងជះឥទិ្ធពលទារកក្នុងផៃ្ទទេ? តើខ្ញុំអាចស្ងប់អារម្មណ៍វិញយ៉ាងដូចមេ្ដច?

ដោយៈ Launren Picker

សំណួរៈ ខ្ញុំ​មាន​ផៃ្ទ​ពោះ​ ៦​សបា្ដហ៍​ ក្នុង​រយៈ​ពីរបី​ថ្ងៃ​កន្លង​មក​នេះ​ ខ្ញុំ​មាន​អារម្មណ៍​តានតឹង​ និង​មាន​ភាព​រជើបរំជួល​ក្នុងចិត្ត​យ៉ាង​ខ្លាំង​។ ​ខ្ញុំ​ខិតខំ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្ញុំ​ស្ងប់​ទៅវិញ​ តែ​វា​ហាក់​បី​ដូចជា​គ្មាន​ទទួល​នូវ​លទ្ធផល​អី្វ​ឡើយ​។​ តើ​បញ្ហា​នេះ​នឹង​ជះឥទិ្ធពល​ដល់​ទារក​ក្នុង​ផៃ្ទ​របស់​ខ្ញុំ​ដែរ​ ឬទេ​?​ តើ​ខ្ញុំ​គូរ​ធ្វើ​យ៉ាង​ម៉េ្តចទៅ?​

ចម្លើយៈ យើង​សូម​ផ្ដល់​យោបល់​ថា​ អ្នក​គួរ​ប្រាប់​គព្ភបរិហាពេទ្យ​ ឬ​ពេទ្យ​ឆ្មប​ អំពី​អារម្មណ៍​របស់​អ្នក​ដែល​បាន​កើត​ឡើង​យ៉ាង​ម៉េច​។​​ ដូច្នេះ​ គ្រូ​ពេទ្យ​អាច​ជួយ​បំបាត់​នូវ​ភាព​ដែល​អាច​កើត​មាន​ឡើង​នោះ​បាន​ ដែល​ជំងឺ​នេះ​វា​កំពុង​តែ​បង្ករ​ឲ្យ​មាន​ភាព​តានតឹង​ និង​ភាព​រំជើបរំជួល​របស់​អ្នក​។​

ប្រសិន​បើ​ អ្នក​មិន​មាន​ជំងឺ​អី្វ​ទេ​ វា​ប្រហែល​ជា​អាច​ប្រាប់​​ឲ្យ​ដឹង​ថា​ អារម្មណ៍​ដែល​ធើ្វ​ឲ្យ​តាន​តឹង​ និង​រំជើប​រំជួល​នោះ​ គឺ​ជា​រឿង​ធម្មតា​ ចំពោះ​ការ​មាន​​ផៃ្ទ​ពោះ​ដំបូង​ ​ហើយ​អារម្មណ៍​ទាំង​នោះ​នឹង​អាច​ធូរ​ស្បើយ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ពីរបី​សបា្ដហ៍​ខាង​មុខ​។​ ថែម​ពីនេះ​ទៀត​ ដោយ​ការ​​ឡើង​ចុះ​នៃ​អ័រម៉ូន​ ដែល​អ្នក​កំពុង​មាន​។​ ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ អ្នក​កុំ​និយាយ​ថា​ អ្នក​មាន​គម្រោង​ចង់​មាន​គភ៌ ​ស្រ្ដី​មាន​គភ៌​ដំបូង​ច្រើន​មាន​អារម្មណ៍​តាន​តឹង​ ​ ហើយ​ស្រ្ដី​ភាគ​ច្រើន​គិត​ថា​ ការ​មាន​កូន​នឹង​ធើ្វ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខរបរ​ និង​កាតព្វកិច្ច​ផ្េសងៗ​។​ នៅ​ពេល​មាន​ផៃ្ទ​ពោះ​មាន​ដំណើរ​ល្អ​ ហើយ​អ្នក​ប្រាប់​មិត្តភ័ក្រ្ត​​ និង​គ្រូសារ​របស់​អ្នក​ អ្នក​ប្រហែល​ជា​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​។​

ប្រសិន​បើ​​ អ្នក​មាន​អារម្មណ៍​រំជើបរំជួល​ និង​ព្រួយ​បារម្មណ៍​អំពី​ទិដ្ឋភាព​ច្បាស់​លាស់​នៃ​ការ​មាន​គត៌​ ឬ​ការ​មាន​កំណើត​ទារក​នោះ​ អ្នក​នឹង​ត្រូវ​បាន​ធានា​អះអាង​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​គាំទ្រ​នៅ​ក្នុង​តំបន់​របស់​លោក​អ្នក​។​ មួយវិញ​ទៀត​ អ្នក​កុំ​ភេ្លច​ថា​ គភ៌បរិហា​ពេទ្យ​ ឬ​ពេទ្យ​ឆ្មប​ គឺ​ជា​មនុស្ស​យ៉ាង​សំខាន់​សម្រាប់​ធើ្វការ​ពិគ្រោះយោបល់​ពី​បញ្ហា​ទាំង​នោះ​។​ ប្រសិន​បើ​ អ្នក​ត្រូវការ​ជំនួយ​នោះ​ អ្នក​ក៏​គួរ​តែ​ធើ្វ​ការ​ណាត់​ជួប​ជា​មុន​ជាមួយ​គ្រូ​ពេទ្យ​ព្យាបាល​រោគ​ដើម្បី​ឲ្យ​ដឹង​ថា ត្រូវការ​ជំនួយ​ពិគ្រោះ​យោបល់​ដែរ​ ឬ​ទេ។​

នៅ​ចន្លោះ​ពេល​នោះ​ អ្នក​មិន​ត្រូវ​ព្រួយ​បារម្មណ៍​ថា​ ភាព​តានតឹង​ និង​ភាព​រំជួល​ចិត្ត​ ដែល​អ្នក​មាន​នោះ​ នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ទារក​ក្នុង​ផៃ្ទ​របស់​អ្នក​ឡើយ​។​ ទារក​ក្នុង​ផៃ្ទ​របស់​អ្នក​គឺ​សុខភាព​​ល្អ​​ ​មាន​ការ​ការពារ​ និង​ការ​ថែរក្សា​បាន​យ៉ាង​ល្អ​ ទោះបី​អ្នក​មាន​អារម្មណ៍​ខឹង​ និង​រំកាំ​ចិត្ត​យ៉ាង​ណា​ក៏​ដោយ៕​

Advertisements

បងើ្កតកូនយឺតគឺផ្ទុយធម្មជាតិ

វេជ្ជបណ្ឌិត​មួយ​ក្រុម​នៅ​អង់គេ្លស​បាន​បញ្ចុះបញ្ចូល​ស្រ្តី​ដែល​ចង់​មាន​កូន​ គប្បី​បងើ្កត​កូន​មុន​វ័យ​ ៣៥ឆ្នាំ​។​ សរសេរ​នៅ​ក្នុង​ទស្សនាវដី្ត​វេជ្ជសាស្រ្ត​អង់គេ្លស​ ពួក​វេជ្ជបណិ្ឌត​និយាយ​ថា​ បច្ចុប្បន្ន​នេះ​ តួលេខ​ស្រ្តី​ពន្យាពេល​ក្នុង​ការ​កសាង​គ្រួសារ​ដើម្បី​អាទិភាព​ឲ្យ​មុខ​របរ​កំពុង​កើន​ឡើង​​ ហើយ​ស្រ្តី​ទាំង​នេះ​ទទួល​យក​ភាព​ស្មុគស្មាញ​ជា​បន្តបន្ទាប់។​

ចំនួន​ស្រ្តី​នៅ​អង់គេ្លស​បងើ្កត​កូន​ក្រោយ​វ័យ​ ៣៥ឆ្នាំ​ កើន​ទេ្វដង​ បៀ្របនឹង​ ២៥​ឆ្នាំ​មុន។​ តែពួក​វេជ្ជបណិ្ឌត​និយាយថា​ ធម្មជាតិ​ប្រែប្រួល​ ហើយ​ស្រ្តី​ដែល​ពន្យាពេល​មាន​កូននឹង​ទទួល​រង​នូវ​បញ្ហា​ ដែល​រួម​មាន​ការ​ពិបាក​មាន​គភ៌​ លទ្ធភាព​ត្រូវ​រលូត​កូន​ សម្ពាធ​ឈាម​ខ្ពស់​។​

ពួក​វេជ្ជបណិ្ឌត​ទម្លាក់​កំហុស​ឲ្យ​សង្គម​ អ្នក​ជា​ម្ចាស់​ និង​ពួក​អ្នក​ធ្វើ​ផែនការ​គ្រួសារ​ដែល​លើក​ទឹក​ចិត្ត​ស្រ្តី​ឲ្យ​ពន្យា​ពេល​កាតព្វកិច្ច​ធ្វើមាតា​ដើម្បី​ប្រមូល​ផ្តុំ​ទៅ​ក្នុង​មុខរបរ​ និង​ដណើ្តម​យក​សិ្ថរភាព​ហិរញ្ញវត្ថុ​របស់​គេ។​

សាស្រ្តាចារ្យ​ ផេធើប្រូ (Peter Braude) អ្នក​រៀបចំ​អត្ថបទ​មួយ​រូប​ពោល​ថា​ លទ្ធភាព​ច្រើន​តែ​ឈឺ​ចាប់​ណាស់​។​ លោក​ Braude ឲ្យ​ដឹង​ថា​ សបា្តហ៍​ណា​ក៏មាន​ស្រ្តី​ដែល​អស់​សង្ឃឹម​ និង​ត្រូវ​រលាយ​សុបិន្ត​មក​យ៉ាង​ណែន​តាម​មនី្ទរ​សុខាភិបាល​ ហើយ​នោះ​ច្រើន​តែ​ជា​អ្នក​ដែល​សម្រេច​ជោគ​ជ័យ​ខ្លាំង​ខាង​បុព្វហេតុ​ និង​អាច​មាន​នូវ​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​គេ​ចង់​។​ លោក​បនែ្ថម​ថា​ ពួក​គេ​គឺ​ជា​ពួក​អ្នក​ធ្វើ​ការ​យ៉ាង​សកម្ម​ និង​ជឿ​ថា​​ប្រសិន​បើ​គេ​ធ្វើ​ការ​សកម្ម​នោះ​ គេ​សកិ្តសម​បាន​ទទួល​នូវ​អី្វ​ដែល​គេ​ចង់​បាន​ តែ​គេ​ដឹង​ច្បាស់​ថា​ “អូវែរ”​ របស់​គេ​ពុំ​នៅ​មាន​ឥទិ្ធពល​ ឬ​លើក​ដំបូង​គេ​ដឹង​ច្បាស់​ថា​ ចំនួន​សែ្ពម​ម៉ាតូ​សូអ៊ីដ​របស់ស្្វាមី​ទាប​គួរ​ឲ្យ​ភិតភ័យ​ ហើយ​ស្រាប់​តែ​រក​ឃើញ​ថា​ ពុំ​នៅ​មាន​ពេល​វេលា​ច្រើន​ទៀត​ធ្វើ​ជា​ម្តាយ​ និង​បែ្រ​ទៅ​ជា​ខ្វាយ​ខ្វល់​ចិត្ត​ និត​តានតឹង។

គ្រីសី្ទណា អូដុន​ (Christina Odone) ជាអ្នក​សារពត៌មាន​ម្នាក់​មាន​ជោគជ័យ​​រៀបការ​យឺត​ និងបាន​ក្លាយ​ជា​មាតា​នៅ​វ័យ​ខ្ពស់​បង្គួរ​ ហើយ​អ្នក​ស្រី​បាន​ដាក់​បញ្ហានេះ​ជា​​មួយ​ពួក​វេជ្ជបណិ្ឌត​ដែល​សរសេរ​អត្ថបទ​លើ​ទស្សនាវដ្តី​វេជ្ជសាស្រ្ត​អង់គេ្លស​។

អ្នក​ស្រី​និយាយ​ថា​ ធម្មតា​ស្រ្តី​អង់​គេ្លស​ពុំ​មាន​ការ​ជ្រើស​រើស​ថា​ ពេល​ណា​ត្រូវ​កើត​កូន​ទេ​ ដោយ​មក​ពី​លក្ខណៈ​ការងារ​របស់​គេ។

អ្នក​ស្រី​បនែ្ថម​ថា​ ធ្វើ​ម៉េច​ស្រ្តី​បញ្ចុះបញ្ចូល​បាន​ពួក​ម្ចាស់​ក្រុមហ៊ុន​ពេល​នៅ​វ័យ​ប្រមាណ​ ២០ ​ឬ​៣០​ឆ្នាំ​ដោយ​អាច​និយា​ជាមួយ​ម្ចាស់​ថា​ សុំ​ទោស​ខ្ញុំចង់​បាន​កូន​សុំផ្អាក់​ការងារ​ និង​ក្រោយ​ពេល​សម្រាល​កូន​វិល​ត្រឡប់​មក​វិញ។​

អ្នក​ស្រី​គ្រីស្ទីណា​ សមែ្តង​យោបល់​ថា​ ក្នុង​ពេល​ទស្សនាវដី្ត​វេជ្ជសាស្រ្ត​អង់គេ្លស​និយាយ​យ៉ាង​ច្រើន​អំពី​គ្រោះ​ថ្នាក់​ទាំង​ឡាយ​ ពេល​ធ្វើ​ជា​មាតា​នៅវ័យ​ខ្ពស់​ គេ​ពុំបាន​រំលឹក​ដល់​ការ​ខ្វ​ការ​រៀបចំ​សម្រាប់​ស្រ្តី​ជា​មាតា​វ័យ​កេ្មងដែលត្រូវ​ប្រឈម​មុខ​ជាមួយ​បណ្តា​សម្ពាធ​ពេល​មាន​កូន​នោះ​ទេ៕​

ប្រភពៈ រស្មីកម្ពុជា

ពេលមានបញ្ហាសំបុកពងបុប្ផាណ្ឌខ្សោយ​ស្រ្ដីមិនអាចមានគត៌បានទេ

ពាក្យថា​សំបុកពង​ខ្សោយ​មុន​អាយុ​ដែល​ត្រូវ​អស់​រដូវ​ប្រចាំ​ខែ​នោះ​ ​បាន​សេចកី្ដ​ថា​ សំបុក​ពង​បុប្ផាណ្ឌ​ (Ovule) ដែល​មាន​សកម្ម​ភាព​ ឬ​ដំណើរការ​មុន​អាយុ​កំណត់របស់​ស្រ្ដីភេទ​នៅ​ពេល​នាង​មិន​ទាន់​ទាំង​មាន​វ័យ​ចាស់​ឈាន​ដល់​ពេល​អស់​រដូវ​ប្រចាំ​ខែ​នោះ។​ មាន​ការ​ស្រាវជ្រាវ​ជា​ច្រើន​បាន​ឲ្យ​ឃើញ​ថា​ កក្តា​មួយ​ចំនួន​ដូចជា​អ័រម៉ូន​ ហ្សេន​ ជំងឺ​ឆ្លង​តពូជ​​ រួម​ជាមួយ​នឹង​កក្តា​ជា​ច្រើន​ថែម​ទៀត​ផង​ សុទ្ធ​តែ​ជា​ចំណែក​ដែល​ធ្វើ​ឲ្យ​ជំងឺ​បែប​យ៉ាង​នេះ​ (មិនមាន​កូន)​ កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ​ឡើង។​​​​ អាការៈ​ខ្សោយ​សំបុក​ពង​បុប្ភាណ្ឌ​ គឺ​ជា​សភាព​មួយ​ដែល​សំបុក​ពង​ទាំង​ពីរ​លែង​មាន​សកម្មភាព​ដូច​ធម្មតា​ នៅ​ពេល​ដែល​ស្រ្ដី​ភេទ​នៅ​ពុំទាន់​ឈាន​ចូល​ដល់​វ័យ​៤០​ឆ្នាំ​ផង​នៅ​ឡើយ​។​ បញ្ហា​នេះ​ហើយ​ដែល​នាំ​ឲ្យ​បាត់​បង់​សមត្ថភាព​បង្ក​​កំណើត​ ឬ​មាន​គត៌​​ ហើយ​ថែម​ទាំង​បង្ក​ឲ្យ​កើត​មាន​ករណី​រដូវ​ប្រចាំ​ខែ​មិន​ទៀងទាត់​។​ ជំងឺ​ប្រភេទ​នេះ​ជាមួយ​មនុស្ស​ស្រី្ត​មួយ​ចំនួន​បាន​កើត​មាន​តាំង​ពី​អាយុមិន​ទាន់​គ្រប់ការ​មក​ម្ល៉េះ​ រហូត​ដល់​មាន​គូស្រករ​ (មាន​បី្ត)​ គេ​ហៅថា​ ស្រី​អារ​ (មិនមាន​កូន)។​​ កាល​ពីមុន​នោះ​ ដោយ​សារ​តែ​ផែ្នក​វិជ្ជសាស្រ្ត​នៅ​ពុំ​ទាន់​រក​ឃើញ​មូលហេតុ​នៅ​ឡើយ​ ​គេ​បាន​ហៅ​បញ្ហា​បែប​នេះ​ថា​ “អស់រដូវ​មុន​អាយុ​កំណត់​” ​។​ ប៉ុនែ្ត​ការ​សន្មត់​បែប​យ៉ាង​នេះ​ ក៏​ពុំ​អាច​ធ្វើការ​បញ្ជាក់​ ឬ​បក​ស្រាយ​អំពី​រឿង​ពិត​កើត​មាន​ចំពោះ​ស្រី្ត​ដែល​កើត​បញ្ហា​ខ្សោយ​សំបុក​ពង​នោះ​បាន​ទេ។​ ផ្ទុយ​ពី​ស្រី្ត​ទាំ​ងឡាយ​ដែល​ទទួល​រងការ​បាត់​រដូវ​អស់​​ពេល​ជា​ច្រើន​ដង​ ប៉ុនែ្ត​ក្រោយ​មក​ ក៏​មាន​រដូវ​ប្រចាំ​ខែ​ឡើង​វិញ​ដូច​ធម្មតា​ ទោះជា​រដូវ​មិនមាន​ជា​ទៀង​ទាត់​ក្តី។​ ចំពោះ​ស្រី្ត​ដែល​មិន​មាន​រដូវ​ទាល់​តែ​សោះ​ពី​ធម្មជាតិ​មក​នោះ​ ក៏​ពិបាក​នឹង​មាន​បុត្រ​ផង​ដែរ។ ជាការ​ពិបាក​កត់សំគាល់​ណាស់​រវាង​រោគ​ស្រី្ត​ទៅតាម​ក្រឹត្យ​ក្រម​នៃ​ធម្មជាតិ​ ប៉ុនែ្ត​សម្រាប់​ករណី​កើត​ជំងឺ​ខ្សោយ​សំបុក​ពង​នេះ​វិញ​​ តាម​រោគ​សញ្ញា​ដែល​គេ​តែង​តែ​កត់សំគាល់​នោះ​ អាស្រ័យ​ដោយសារ​ “រដូវ​កាល​ប្រចាំ​ខែ​មិន​ទៀង​ទាត់​ទាល់​តែ​សោះ”។​ នៅពេល​ខ្លះ​នោះ​ គ្រូ​ពេទ្យ​ក៏​ពុំ​បាន​ចាប់​អារម្មណ៍​ដល់​បាតុភូត​បែប​យ៉ាង​នេះ​ដែរ​ ​ប៉ុនែ្ត​បែរ​ធ្វើ​ការ​សនិ្នដ្ឋាន​ថា​​ ប្រហែល​ជា​មក​ពី​កើត​អាការៈ​តាន​តឹង​នៅ​ក្នុង​ខ្លួន​វិញ​ ព្រោះកើត​ស្រេ្តស​ ទើប​បាន​ជា​នាំ​ឲ្យ​បាត់​រដូវ​។​ ជា​ការពិត​នោះ​ហើយ​ដែល​រដូវ​ប្រចាំ​ខែ​របស់​ស្រ្តី​ទាំង​ឡាយ​ គឺ​ជា​រឿង​ដ៏សំខាន់​ទាក់ទិន​ទៅ​នឹង​សុខភាព​ស្រី្ត​ភេទ​។​ ប្រសិន​បើ​រដូវ​ប្រចាំ​ខែ​មិន​បាន​ទៀងទាត់​ហើយ​នោះ​ ​ឬ​មួយ​បែរ​ជា​ត្រូវ​រង​ការ​បាត់​បង់​រដូវ​អស់​ពេល​មួយ​រយៈ​ខ្លី​ សូម​សុភាព​ស្ត្រី​ទាំង​ឡាយ​អញ្ជើញ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ផែ្នក​សម្ភព​ និង​រោគ​ស្រ្ដី​ដើម្បី​ទទួល​បាន​ការ​ពិនិត្យ​ ព្យាបាល​ ឬ​កំណត់​ឲ្យ​បាន​ប្រាកដ​អំពី​មូលហេតុ​នេះ។​ ប្រសិន​បើ​ស្រ្ដី​ដែល​មាន​អាយុ​នៅ​មិន​ទាន់​គ្រប់​ ៤០​ឆ្នាំ​នៅ​ឡើយ​ ​ហើយ​រដូវ​កាល​ប្រចាំ​ខែ​មក​មិន​ទៀង​ទាត់​ ឬ​អាច​បាត់​រដូវ​អូស​បន្លាយ​ពេល​ដល់​ទៅ​ ៣ខែ​ជា​បន្តបន្ទាប់​ ស្រ្ដី​ត្រូវ​តែ​ទទួល​បាន​វាស់​កម្រិត​ FSH នៅ​ក្នុង​ឈាម​ដើម្បី​រក​ឲ្យ​ឃើញ​អំពី​មួលហេតុ​ខ្សោយ​សំបុក​ពង​មុនកាល​កំណត់​នៃ​អាយុ។​ មាន​សុភាព​នារី​មួយ​ចំនួន​ដែល​មាន​ជំងឺ​ខ្សោយ​សំបុក​ពង​នោះ​ បែរ​ជា​មាន​រោគ​សញ្ញា​ផេ្សង​ទៅ​ទៀត​ ​ប្រៀប​បាន​ទៅ​នឹង​បញ្ហា​គ្មាន​រដូវ​ពី​ធម្មជាតិ​ ដោយ​គេ​សងេ្កត​ឃើញ​ថា​ នាង​កើត​មាន​អារម្មណ៍​ក្រហល់​ក្រហាយ​​ក្នុង​ខ្លួន​ តែងតែ​បែក​ញើស​នៅ​ពេល​យប់​ អារម្មណ៍​មិន​មូល​ មិន​សូវ​រវីរវល់​នឹង​បញ្ហា​ផ្លូវ​ភេទ​ ឬ​តែងតែ​កើត​មាន​ការ​ឈឺ​ចាប់​នៅ​ពេល​ទទួការ​យក​ការ​រួមភេទ​សម័្ពន្ធ​ ទ្វារមាស​ (រន្ធយោនី)​ ស្ងួត​មិន​មាន​គភ៌​បាន។​ សុភាព​នារី​ទាំង​ឡាយ​ដែល​កើត​មាន​បញ្ហា​បែប​យ៉ាង​នេះ​ កម្រ​មាន​គភ៌​ណាស់​។​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ហើយ​ ក៏​នៅ​ពុំទាន់​មាន​វិធី​ណា​ដើម្បី​ជួយ​ធ្វើការ​ព្យាបាល​ និង​ជួយ​សង្រ្គោះ​ឲ្យ​មាន​បុត្រ​ធិតា​បាន​នោះ​ទេ។​​ មានការ​ជួយ​ផ្ដល់​លទ្ធភាព​ដើម្បី​មាន​កូន​បាន​ដូចជា​ការ​ផ្សាំ​ជាមួយ​នឹង​មេជីវិត​ (ទឹកកាម)​ របស់​ប្ដី​នាង​ ហើយ​ដាក់​បញ្ចូល​ក្នុង​ស្បូន​របស់​នាង​តែ​ប៉ុណ្ណោះ​ ទើប​នាង​អាច​មាន​បុត្រ​បាន​៕

 ប្រភពៈ កាសែតកម្ពុជាថី្ម ដោយៈ​ B.C Victoria

ស្រ្តីនិងការសម្រេចអារម្មណ៍ចំណង់វាជា រឿងធម្មជាតិ

មុន​នឹង​យើង​ប្រាប់​ថា​ សិច​ជា​រឿង​ធម្មជាតិ​ និង​ការ​សម្រេច​អារម្មណ៍​ចំណង់​ដោយ​ខ្លួន​ឯង​ មិន​ថា​ស្រ្តី​ និង​បុរស​នោះ​ វាក៏​ជា​រឿង​ធម្មតា​បំផុត​។​ ព្រោះ​ប្រការ​ដែល​យើង​ជួយ​ខ្លួន​ឯង​មិន​បាន​ វា​មាន​ផល​អាក្រក់​ណា​មួយ​ចំពោះ​រាងកាយ​របស់​យើង​ ដូចគ្នា​ទាំង​អស់​ដែរ។​ ការ​ជួយ​ខ្លួន​ឯង​អាច​នឹង​មិន​មាន​អារម្មណ៍​ដូចជា​ការ​ទទួល​នូវ​សភាព​ពិត​ប្រាកដ​ តែ​វា​ក៏​អាច​ផ្តល់​នូវ​សេចកី្ត​សុខ​បាន​ដោយ​មិន​រំខាន​នរណា​ ដូច​ជា​នៅ​ក្នុង​បរទេស​នោះ​ទេ។​ ការ​សម្រច​កាម​ចំណង់​របស់​ស្រ្តី​ វា​មាន​ច្រើន​រូបភាព​ដូចខាង​ក្រោម​ៈ

  • ម្រាមដៃ​ ឧបករណ៍​មាស្សាផេ្សងៗ
  • តុក្កតាកៅស៊ូ
  • ខ្នើយ​ឱប ឬ​ក៏​ផ្លែឈើ​ប្រភេទ​ខ្លះ​ក៏អាច​ជួយ​ឲ្យ​ឈាន​ដល់​គោល​ដៅ​នៃ​ចំណុច​សេចកី្ត​សុខ​កំពូល​បាន​ដែរ
  • អាច​ប្រើ​អវៈយវៈ​ភេទ​សិប្បនិមិត្ត​ខ្នាត​ផ្សេងៗ​ដែល​មាន​កំណត់​ល្បឿន​រួម​ទាំង​មាន​ឧបករណ៍​ដៃ​ជា​ច្រើន​យ៉ាង។

ក៏ប៉ុន្តែ​ អ្វី​ដែល​គេ​ជួប​ប្រទះ​ជា​ញឹកញាប់​នោះ​គឺ​ ការ​ប្រើ​ឧបករណ៍​ដៃ​រំញ័រ​តូចៗ​ ជា​ពិសេស​ស្រ្តី​ដែល​មាន​ជីវិត​រស់​នៅ​ឯកោ​ ឬ​ក៏​ស្រី្ត​ដែល​មិន​ធ្លាប់​បាន​ទទួល​អារម្មណ៍​ដល់​កំពូល​ក្នុងការ​មាន​សិច​ពី​ស្វាមី​ពី​មុន​មក។​ សម្រាប់​ស្រី្ត​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​សិច​រួច​មក​ហើយ​ ការ​សម្រេច​កាម​ចំណង់​ដោយ​ខ្លួន​ឯង​ចាត់​ទុកថា​ ជា​ការសិក្សា​នៅ​ក្នុង​រឿង​នៃ​ភាព​ស្រៀវស្រើប​បែប​ដល់​កំពូល​ និង​ជា​ការ​សិក្សា​យល់​ដឹង​ពីអារម្មណ៍​ក្នុង​ការ​មាន​សិច​ ដែល​កំពុង​តែ​កើត​ឡើង​ក្នុង​អនាគត​ទៀត​ផង។

តើអ្នក​ជឿ​ ឬទេ​ថា​ រឿង​បែប​នេះ​វា​ជា​រឿង​ធម្មជាតិ​បំផុត​ មិន​មែន​ជា​រឿង​ខុស​ប្រក្រតី​ណា​មួយ​ ចំណុច​សំខាន់​សិ្ថត​នៅ​ត្រង់​សុវត្ថិភាព​ និង​មិន​រំខាន់​ដល់​នរណាម្នាក់​នោះ៕

ប្រភពៈ កម្ពុជាថ្មី ដោយៈ សុធារិទ្ធិ

ចង់បានកូនប្រុសឬស្រីតាមបំណងប្រាថ្នា

តាមការទូន្មានរបស់លោកAristote បិតាវិទ្យាសាស្រ្តនយោបាយជនជាតិក្រិចថាប្រសិនប្តីប្រពន្ធរួមដំណេកជាមួយគ្នាពេលថ្ងៃណានោះដែលអាចមានខ្យល់បក់ពីទិសខាងជើងគេប្រាកដណាថា ត្រូវតែមានកូនប្រុស។

នៅថ្ងៃណាដែលមានខ្យល់បកមកពីទិសខាងត្បូងកាលណាគេមានបុត្រគឺជាកូនស្រី។

តែបើតាមគ្រូពេទ្យបុរាណកាលនៃសម័យរ៉ូម៉ាំងវិញនោះបានបញ្ជាក់ប្រាប់តាមគម្ពីរក្បួនរបស់គេថាបើចង់បានកូនប្រុសមកចាប់បដិសនិ្ធក្នុងផ្ទៃរបស់មាតាប្តីប្រពន្ធត្រូវផឹកថ្នាំបុរណដែលងាយលាយនឹងឈាមសត្វគោហើយត្រូវរួមរ័កនៅពេលខែរះពេញបូរមី។

រីឯផ្នែកវិទ្យាសាស្រ្តហ្សែនវិញកំណត់អំពីករណីទារកនៅក្នុងផ្ទែអាស្រ័យដោយហ្សែនរបស់ឪពុកម្តាយទៅវិញទេ។

ដោយឡែកតាមក្រិត្យក្រមធម្មជាតិ​​ ការកម្រិតការលៃពេលវេលានៃការរួមភេទសម័្ពន្ធរវាងប្តីប្រពន្ធគឺធានាបាននូវអត្រាស្ទើរតែចាត់ទុកថាសក្រិតនៅពេលណាគេចង់បានកូនប្រុស ស្រីទៅតាមបំណងប្រាថ្នា។

ដើម្បីចង់ឲ្យមានគភ៌កូនស្រី

ទាំងពីរនាក់ប្តីប្រពន្ធត្រូវកំណត់ពេលវេលាឲ្យបានច្បាស់លាស់ថានៅពេលណាដែលពងអូវិលត្រូវធ្លាក់មកនោះជារឿងដ៏សំខាន់ដើម្បីចាប់ផ្តើមមានគភ៌ជាកូនស្រីបើចង់បានកូនស្រីគប្បីមានការរួមរ័កជាប្រចាំថ្ងៃតាំងពីរដូវប្រចាំខែធ្លាក់អស់ស្អាតពីខ្លួនអស់ហើយរហូតដល់ទៅថ្ងៃមុនពេលពងអូវ៉ុលធ្លាក់ចុះមក។

នៅពេលមានទំនាក់ទំនងភេទសម័្ពន្ធនោះក៏មិនត្រូវប្រើប្រាស់ស្រោមអនាម័យប្រើប្រាស់មធ្យោបាយបង្ការមិនឲ្យមានគភ៌ផ្សេងទៀតក្រោយថ្ងៃដែលពងអួវ៉ុលត្រូវធ្លាក់ចុះមកនោះ។

នៅពេលដែលគេចង់បានកូនស្រីក៏ពុំគប្បីឲ្យភរិយាឈានដល់តម្រេតកំពូលខ្លាំងពេកនោះទេនៅពេលរួមគ្រែខ្នើយជាមួយគ្នានោះ។នេះក៏ដោយសារតែស្រី្តបានបញ្ចេញនូវជាតិរំអិលមកតិចមិនដូចជាករណីដែលឈានដល់ចំណុចកំពូលទឹករំអិលចេញមកកាន់តែច្រើនធ្វើឲ្យទ្វារមាសសើមរអិលខ្លាំងពេកនាំដល់មេជីវិតកាន់តែបន្ថែមចលនាយ៉ាងលឿនរុលទៅមុខជួបជាមួយនឹងពងអូវ៉ុលនោះ។

ដើម្បីចង់ឲ្យមានគភ៌កូនប្រុស

សកម្មភាពរួមរ័ក្សរវាងប្តីប្រពន្ធមានកាលកំណត់ដែលពងអូវ៉ូលត្រូវធ្លាក់ចុះមកនិងអាចធ្លាក់ចុះនូវឱកាសដែលគភ៌ជាកូនប្រុស។

ឱកាសដ៏សមស្របបំផុតសម្រាប់គូស្វាមីភរិយាចាប់ផ្តើមរួមរ័កដើម្បីមានភគ៌ជាកូនប្រុសសមទៅតាមបំណងប្រាថ្នានោះគឺរយៈពេល២៤ម៉ោងមុនពេលពងអូវ៉ុលធ្លាក់ចុះមករយៈពេល២ម៉ោងក្រោយពេលពងអូវ៉ុលធ្លាក់។

ការកំណត់ពេលរួមរ័កសង្វាស់ទាក់ទិនទៅនឹងចំណុចពេលដែលពងអូវ៉ុលត្រូវធ្លាក់មកនោះគឺជាកត្តាដ៏សំខាន់​​បំផុតក្នុងការធ្វើឲ្យទារកដែលនៅក្នុងផ្ទៃមាតាជាកូនប្រុស។ជាតិរំអិលដែលផ្សើមចេញពីស្បូនក៏កាន់តែច្រើនថែមឡើងចំពេលដែលពងអូវ៉ុលត្រូវធ្លាក់ចុះមកនោះជាការផ្តល់លទ្ធភាពឲ្យមេជីវិតY​ របស់បុរសធ្វើចលនាយ៉ាងលឿនដើម្បីបានទៅជួបជាមួយនឹងពងអូវ៉ុល។

ក្រោយពេលទទួលបានស្រណុកស្រួលឈានដល់តម្រេកកំពូលហើយនោះរូបរាងរបស់អ្នករួមភេទក៏នឹងបញ្ចេញសារជាតិដែលមានផលប្រយោជន៌មួយបន្ថែមមកឲ្យមេជីវិតដើម្បីឲ្យមានគភ៌ជាកូនប្រុស។

សម្រាប់បុរសវិញក៏គួរគប្បីស្លៀកខោទ្រនាប់រឹបណែនខ្លាំងពេកនោះទេ។ការធ្វើយ៉ាងនេះក៏នឹងនាំឲ្យទឹកកាមនៅក្នុងប្រដាប់បន្តពូជឡើងសីតុណ្ហភាពនឹងធ្វើគុណភាពនៃទឹកកាមចុះខ្សោយក៏បរិមាណក៏កាន់តែតិច​​ គួររំលឹកថាសារធាតុភេសជ្ជនៈកាហ្វេមានឥទិ្ធពលខ្លាំងណាស់ដែលធ្វើឲ្យបុរសរួមរ័កជាមួដៃគូនឹងមានគភ៌ជាកូនប្រុសនោះ៕

 ប្រភពៈ កម្ពុជាថ្មី​ ដោយៈ B.C Victoria